vivo

Halo FullView™ Display
A View Without Boundaries

លក្ខណៈពិសេសរបស់ស្មាតហ្វូន vivo S1 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Halo FullView Display™ ដែលមានផ្ទៃអេក្រង់លាតធំ។ ភាពស៊ីមេទ្រីដ៏ល្អឥតខ្ចោះនៃផ្ទៃអេក្រង់ស្មាតហ្វូន vivo S1 ផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យព្រមជាមួយប្រសិទ្ធិភាពខ្ពស់ដែលទទួលបានក្នុងការទស្សនា។ ស្មាតហ្វូន vivo S1 មានទំហំអេក្រង់ 6.38 អ៊ីញ​ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED​ ផងដែរ។​ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo S1 គឺ 19.5:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 90% ដែលផ្តល់ឱ្យអ្នករីករាយជាមួយនឹងទស្សនីយភាពកំសាន្តដែលគ្មានដែនកំនត់។

  • Halo FullView™ Display
  • Aspect Ratio
  • Screen-to-body ratio

Always On Display

អេក្រង់ Super AMOLED របស់ស្មាតហ្វូន vivo S1 មានមុខងារដែលហៅថា “Always On Display” ដែលធ្វើអោយការប្រើប្រាស់ថាមពលថ្មទាប។ លោកអ្នកអាចក្រឡេកមើលទូរស័ព្ទរបស់អ្នកពេលណាក៏បានដោយមិនចាំបាច់ប៉ះលើអេក្រង់ ដើម្បីមើលម៉ោងឬមើលកាលវិភាគផ្សេងៗ។ លើសពីនេះទៀត លោកអ្នកអាចផ្លាស់ប្តូរ “Theme Always On Display” ទៅតាមលក្ខណៈដែលអ្នកចូលចិត្តទៅលើទូរស័ព្ទរបស់អ្នកអោយកាន់តែលេចធ្លោ។

In-Display Fingerprint Scanning
Unlock the Future

ចាប់តាំងពីមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ ក្រុមហ៊ុនស្មាតហ្វូន vivo គឺឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូនមួយនេះ ដែលផ្តល់អោយអតិថិជននូវបទពិសោធថ្មីក្នុងការដោះសោនៅលើទូរស័ព្ទអោយកាន់តែងាយស្រួលជាងមុន។ បើក្រឡេកមកមើលស្មាតហ្វូន vivo S1 វិញ គ្រាន់តែការប៉ះតែម្តងទៅលើអេក្រង់ លោកអ្នកអាចដោះសោបានយ៉ាងងាយ និងរហ័ស។ លើសពីនេះទៅទៀតលោកអ្នកក៏អាចផ្លាស់ប្តូរ​ Animation effects នៅលើទូរស័ព្ទរបស់អ្នកក្នុងការដោះសោផងដែរ។

Trendsetting Technology
A Style of Its Own

ការផលិត និងរចនារូបរាងរបស់ស្មាតហ្វូន vivo S1 វិញ គឺធ្វើឡើងពីគំរូគ្រាប់ពេជ្រដែលរំលេចទៅដោយពណ៌ប្រដេញគ្នាពីខៀវទៅស្វាយ ហើយព័ទ្ធជុំវិញដោយពណ៌ខ្មៅលាយពន្លឺផ្លេកតូចៗដែលដូចជាផ្កាយរះនៅលើេមឃ។

32MP Front Camera
Capture A Clearer You

ស្មាតហ្វូន vivo S1 មានកាមេរ៉ាខាងមុខទំហំ 32MP ដែលនាំមុខគេជាមួយកម្រិតបង្ហាញ Ultra HD ដែលផ្តល់ឱ្យអ្នកថតរូបទទួលបានភាពច្បាស់និងភាពលម្អិតច្បាស់នៃរូបភាព។ វាក៏បានបំពាក់មកជាមួយនឹងមុខងារថតរូបជាច្រើនផ្សេងទៀត ដូចជា AI Face Beauty, AI Front​​ Light, AI Filler, AR Stickers ដែលធ្វើឱ្យអ្នកដែលស្រលាញ់ការថតសែលហ្វីកាន់តែរីករាយជាមួយការថតរូបរបស់គាត់។

AI Triple Camera
A Taste of Professional Photography

ស្មាតហ្វូន vivo S1 ម៉ូឌែលជំនាន់ថ្មីមួយនេះមានបំពាក់កាមេរ៉ា Sony IMX​ 499​ Camera Sensor ដែលជួយបង្កើនអោយអ្នកថតរូបសន្លឹកបានកាន់តែច្បាស់ និងថតជាវីដេអូមានលំនឹងល្អ។ លើសពីនេះទៅទៀត AI Portrait Framing ក៏ជាជំនួយក្នុងការថតរូបអោយកាន់តែងាយជាងមុន ដើម្បីអោយអ្នកងាយទទួលបានរូបថតដែលល្អឥតខ្ចោះ ក៏ដូចជាកាន់តែងាយក្នុងការថតរូបពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកផងដែរ។

AI Super Wide-Angle Camera
Reveal More Beauty

កាមេរ៉ា AI Super Wide Angle អាចផ្តិតយករូបភាពពីកាមេរ៉ាបានទៅដល់ 120 ° ដូច្នោះអ្នកអាចចាប់យករូបភាពទេសភាពបានកាន់តែធំជាងមុន ក៏អាចថតយករូបភាពមិត្តភក្តិរបស់អ្នកបានកាន់តែច្រើនជាងមុន និងសម្រស់ពិភពលោកដ៏ស្រស់ស្អាតជាច្រើនថែមទៀត។ នៅពេលអ្នកថតរូបជាក្រុម កាមេរ៉ានឹងប្ដូរដោយស្វ័យប្រវត្តិទៅកាមេរ៉ា AI Super Wide Angle ដើម្បីថតបានមនុស្សច្រើនជាងមុន។

*The camera is able to capture 108° photos after accounting for distortion

After

Before After

Powerful Performance
An Ultra-Smooth Experience

ស្មាតហ្វូន vivo S1 ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន2.0GHz ។ ស្មាតហ្វូន vivo S1 ក៏បានបំពាក់មកជាមួយ Ram ទំហំ 6GB និង Rom ទំហំ 128GB ដើម្បីបង្កើនល្បឿនដំណើរការអោយរលូនសម្រាប់កម្មវីធីហ្គេម ក៏ដូចជាការប្រើប្រាស់ទៅលើឯកសារផ្សេងៗនៅលើទូរស័ព្ទ។

  • 6 GB

    RAM

  • 4500 mAh

    Battery

  • 128 GB

    ROM

Unexpected
Long-lasting

ស្មាតហ្វូន vivo S1 មានកម្លាំងថាមពលថ្ម 4500mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual-Engine សាកថ្មផ្លេកបន្ទោររបស់ក្រុមហ៊ុន Vivo ។ លោកអ្នកអាចទុក Power Bank របស់លោកអ្នកនៅផ្ទះដោយមិនពិបាកយកតាមខ្លួន ហើយផ្តោតអារម្មណ៌ធ្វើការដោយមិនខ្វល់ពីរឿងអស់ថ្មទូរស័ព្ទរបស់អ្នកឡើយ។

Ultra Game Mode

Ultra Game Mode គឺបង្កើតឡើងសម្រាប់អោយអ្នកលេងហ្គេមសប្បាយរីករាយក្នុងការលេងហ្គេម។ ហើយអ្វីដែលថ្មីនោះ គឺការបន្ថែមមុខងារថ្មីមួយទៀតដែលហៅថា Game Countdown។ វាមានតួនាទីក្នុងការរំលឹកអ្នកពីពេលវេលាដែលនៅសល់មុនពេលដែលហ្គេមនឹងចាប់ផ្តើម ដូច្នេះអ្នកអាចធ្វើអ្វីផ្សេងជាច្រើនទៀត ខណៈពេលដែលអ្នកកំពុងរង់ចាំហ្គេមចាប់ផ្តើម។ បើយើងនិយាយពីល្បឿនរបស់ហ្គេមវិញ ស្មាតហ្វូន vivo S1 មានភាពរលូនពេលកំពុងលេង ព្រមទាំងកាត់បន្ថយការធ្លាក់ក្រាហ្វិចបានដល់ទៅ 300% ហើយ Multi-Turbo គឺមុខងារជំនួយមួយផ្សេងទៀត ដែលអ្នកលេងហ្គេមគ្រប់រូបត្រូវការបំផុតសម្រាប់អោយដំណើរការហ្គេមរបស់ពួកគេមានល្បឿនលឿនដូចផេ្លកបន្ទោរ។

Jovi
Smarter AI

Vivo AI បានបង្កើតដល់ជំហានថ្មីមួយទៀតដោយមាន Jovi ឆ្លាតវៃដែលអាចយល់ពីតម្រូវការនិងបំណងប្រាថ្នារបស់អ្នកបានកាន់តែប្រសើរជាងមុន។ ក្រៅពីប៊ូតុង Smart Button និង Jovi Image Recognizer ស្មាតហ្វូន vivo S1 ក៏មានលក្ខណៈពិសេសបន្ថែមទៀតផងដែរគឺ Google Assistant ដែលធ្វើឡើងយ៉ាងពិសេសសម្រាប់តែស្មាតហ្វូន Vivo។ ហើយអ្វីដែលគ្រប់គ្នាគួរដឹង Jovi គឺជា AI ដែលស្គាល់អ្នកច្បាស់ជាងគេ!

Smart Button

ភាពវៃឆ្លាតដោយគ្រាន់តែធ្វើការចុចលើប៊ូតុង Smart Button ម្តងនឹងនាំអ្នកចូលទៅកាន់កម្មវិធី Google Assistant ហើយចុចពីរដងនឹងនាំអ្នកចូលទៅកាន់កម្មវិធី Jovi Image Recognizer។ សាមញ្ញ ហើយងាយស្រួលបំផុត!

The Google Assistant

ស្មាតហ្វូន​ vivo S1 គឺតម្រូវអោយកំណត់សំលេងផ្ទាល់របស់ម្ចាស់ទូរស័ព្ទមុនពេលអាចប្រើសំលេងបញ្ជាទៅលើទូរស័ព្ទបាន។ បន្ទាប់មកអ្នកអាចបញ្ជាអោយវាចូលទៅកម្មវីធីថតរូបដោយប្រើ AI Face Beauty ក៏បាន ឬក៏ទៅលុបឯកសារនៅក្នុង Memory ឬក៏ស្វែងរករូបភាពអាហារនៅក្នុងអាល់ប៊ុមទូរស័ព្ទរបស់អ្នក? គ្រាន់តែនិយាយពាក្យបញ្ជា ស្មាតហ្វូន vivo S1 នឹងធ្វើតាមបញ្ជារបស់អ្នក។

Jovi Image Recognizer

ឥឡូវនេះជាមួយកម្មវិធី Jovi Image Recognizer លោកអ្នកអាចស្វែងរក Mainstream e-commerce ប្រមាណជាងជិត 100 កន្លែងនៅលើអនឡាញដែលមានទិន្នន័យអំពីផលិតផលជាងមួយពាន់លានផលិតផលដោយគ្រាន់តែចុចស្វែងរកអំពីទីតាំងនិងផលិតផលដែលអ្នកត្រូវការ។ លោកអ្នកអាចរីករាយជាមួយការដើរទិញឥវ៉ាន់របស់អ្នកដូចជាមនុស្សអនាគត​ជាមួយ AI Shopping។

NFC

ស្មាតហ្វូន vivo S1 ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា NFC។ ដោយប្រើកម្មវិធីបង់ប្រាក់ដូចជា Google Pay ទូរស័ព្ទរបស់អ្នកអាចជំនួសជា កាតធនាគារ កាតឥណទាន កាតដឹកជញ្ជូនសាធារណៈ ផ្សេងៗទៀត។ វាផ្តល់ជាភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក ក៏ដូចជាងាយស្រួលផ្លាស់ប្តូរលេខទំនាក់ទំនង និងភ្ជាប់ជាមួយឧបករណ៌ NFC ផ្សេងទៀតបានលឿនជាងមុន។

Disclaimer:

1、អេក្រង់មានទំហំ 6.38 អ៊ីញនៅជ្រុងមុំខាងស្តាំ ហើយ 6.16 អ៊ីញនៅបរិវេនជ្រុងមូល។

2、ថាមពលក្នុងការប្រើប្រាស់ថ្មត្រូវបានគេវាស់ស្ទុងក្នុងមន្ទីរពិសោធន៍មួយក្នុងការស្វែងយល់ពីទម្លាប់នៃការប្រើប្រាស់ប្រចាំថ្ងៃក្នុងការធ្វើត្រាប់តាម។

3、រូបភាពផលិតផលដែលបានបង្ហាញគឺជាឯកសារយោងរូបភាពសម្រាប់បង្ហាញតែប៉ុណ្ណោះ។ សូមមើលផលិតផលពិតប្រាកដសម្រាប់ព័ត៌មានលម្អិត។ ការប្រៀបធៀបទាំងអស់ដែលបង្ហាញនៅលើគេហទំព័រមួយនេះសម្រាប់តែទៅលើផលិតផល Vivo តែប៉ុណ្ណោះ។

4、ទិន្នន័យទាំងអស់គឺផ្អែកលើបច្ចេកទេសរបស់យើងចេញពីលទ្ធផលពីការធ្វើតេស្តនៃមន្ទីរពិសោធន៍និងទិន្នន័យសាកល្បងរបស់អ្នកផ្គត់ផ្គង់។ ការអនុវត្តជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើកំណែកម្មវិធី Software និងម៉ូឌែលទូរស័ព្ទ។

5、ការប្រើប្រាស់​ស្គ្រីនការពារដែលមិនមែនជារបស់ក្រុមហ៊ុន vivo អាចធ្វើអោយការសម្គាល់ស្នាមក្រយៅដៃរបស់អ្នក Error ឬមិនស្គាល់។ ត្រូវប្រាកដថាអ្នកប្រើប្រាស់​ស្គ្រីនការពារផ្លូវការរបស់ក្រុមហ៊ុន vivo។

6、ពាណិជ្ជសញ្ញា Google ដែលបានរៀបរាប់នៅលើគេហទំព័រទាំងនេះត្រូវបានគ្រប់គ្រងដោយ Google។

7、Vivo រក្សាសិទ្ធិក្នុងការកែប្រែវិសោធនកម្មនិងការពិពណ៌នាខាងលើនិងកែប្រែផលិតផលដែលបានពិពណ៌នាដោយគ្មានការជូនដំណឹងជាមុន។