vivo

Y30

  • 資產 8 6.47“ Eye
    Protection Screen
  • 資產 10 4GB RAM
    +64GB ROM
  • 資產 9 AI Quad Camera
  • 資產 7 5000mAh Battery

អេក្រង់ 6.47-inch Ultra O

កាមេរ៉ានៅលើរន្ធប្រហោង hole-punch នៅលើអេក្រង់ទំហំ 6.47-inch ដែលផ្តល់នូវភាពល្អឥតខ្ចោះក្នុងការទស្សនា និងច្បាស់បំផុត។ កម្រិតសមាមាត្រនៃអេក្រង់នេះបើធៀបទៅនឹងតួខ្លួនគឺដល់ទៅ 90.7% ជាមួយនឹងកម្រិត aspect ratio ដល់ទៅ 19.5:9 និងកម្រិតភាពច្បាស់ HD+ 1560x720 ថែមទៀត។

ដើម្បីពង្រឹងទៅលើភាពល្អឥតខ្ចោះរបស់អេក្រង់នេះ ក្រុមហ៊ុន vivo បានរៀបចំនូវកម្មវិធី App ជាច្រើនសម្រាប់ប្រើប្រាស់នៅលើអេក្រង់នេះ។ កាន់តែពិសេសជាងនេះទៀតនោះ អេក្រង់របស់ក្រុមហ៊ុន vivo នេះគឺមានមុខងារ Eye Protection mode​សម្រាប់ធ្វើការកែប្រែទៅលើកម្រិតពណ៌នៃអេក្រង់ដើម្បីកាត់បន្ថយនូវពន្លឺពណ៌ខៀវ និងកុំអោយភ្នែកប្រឹងសម្លឹងមើលថែមទៀតផង។

  • 90.7%

    Screen-to-body Ratio
  • 19.5:9

    Aspect Ratio

កម្រិតពណ៌ 3D
ដ៏ស្រស់ស្អាត ប្រកបដោយសោភ័ណ្ឌភាព

បើមើលទៅលើតួខ្លួនរបស់ស្មាតហ្វូន Y30 គឺពិតជាមានភាពស្រស់ស្អាតឆើតឆាយ និងទាក់ទាញបំផុត។ វាមានគែមកោង​3D ដែលមើលទៅពិតជាល្អឥតខ្ចោះខ្លាំងមែនទែន។ កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់ពណ៌ Dazzle Blue និង Moonstone White ថែមទៀត។

Swipe left to see more

  • Moonstone White
  • Dazzle Blue

ម៉េមូរីទំហំ 64GB

ម៉េមូរីទំហំ 64GB ROM ផ្តល់អោយអ្នកនូវទំហំធំគ្រប់គ្រាន់ក្នុងការប្រើប្រាស់។ អ្នកអាចធ្វើការតម្លើងនូវកម្មវិធី App តាមដែលអ្នកត្រូវការ និងរក្សាទុកនូវរូបភាព វីដេអូ និងការចងចាំជាច្រើនទៀតាមតម្រូវការរបស់អ្នក។ ស្មាតហ្វូន Y30 នឹងផ្តល់នូវភាពរីករាយបំផុតក្នុងការប្រើប្រាស់ ជាពិសេសការផ្ទុកទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

ថាមពលថ្មទំហំ 5000mAh

សម្រាប់ថាមពលថ្មទំហំ 5000mAh របស់ស្មាតហ្វូន Y30 នេះអនុញ្ញាតអោយអ្នកប្រើប្រាស់បានយូរជាងមុន ដូចនេះអ្នកអាចប្រើប្រាស់ទៅតាមតម្រូវការរបស់អ្នកដោយគ្មានបញ្ហាអ្វីនោះទេ។ នៅពេលដែលធ្វើការបញ្ចូលសាកថ្មនោះ អ្នកអាចរីករាយជាមួយនឹងការបញ្ចូលថាមពលថ្មលឿនតាមរយៈរន្ធដោត​ Type-C connector និងសុវត្ថិភាពក្នុងការប្រើប្រាស់ថែមទៀត។
Y30 supports about 9 hours of online gameplay1 and about 137.09 hours of local music2.

1Time of playing Mobile Legends at full volume and with a screen brightness of 150cd/m² while the phone is fully charged and connected to Wi-Fi. Actual time may vary depending on specific conditions.
2Time of playing local music files with corded earphones at full volume in Airplane mode while the phone is fully charged. Actual time may vary depending on specific conditions.

ស្មាតហ្វូន​ Y30 អាចលេងហ្គេមបានរយៈពេល ៩ ម៉ោង និងអាចស្តាប់តន្រ្តីបានរយៈពេល ១៣៧.៩ ម៉ោងថែមទៀតដោយគ្មានបញ្ហាអ្វីនោះទេ។ កាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូន Y30 នេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5V/1A reverse charging ដើម្បីអាចបញ្ចូលថាមពលទៅកាន់ឧបករណ៍ជាច្រើនផ្សេងទៀតដូចជាស្មាតហ្វូន និងនាឡិកាដៃផងដែរ។

* Reverse charging requires an OTG cable which needs to be purchased separately.
  • 9h

    Gameplay
  • 137.09h

    Music
*Time shown above reflects vivo laboratory tests result and refers to single-app operations only.

កាមេរ៉ា 4 គ្រាប់ AI

ស្មាតហ្វូន Y30 ផ្តល់នូវកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 13MP Main, 8MP Super Wide-Angle, 2MP Super-Macro និង 2MP Bokeh ផងដែរ។ កាមេរ៉ានេះផ្តល់នូវភាពឆ្លាតវៃក្នុងការថតរូបភាព និងសមត្ថភាពនៃការថតកាន់តែអស្ចារ្យជាច្រើនទៀតតាមរយៈការប្រើប្រាស់តែចុងម្រាមដៃរបស់អ្នកប៉ុណ្ណោះ។

  • 13MP

    Main Camera
  • 8MP

    Wide-Angle Camera
  • 2MP

    Super Macro Camera
  • 2MP

    Bokeh Camera

កាមេរ៉ា Super Wide-Angle

ជាមួយនឹងកាមេរ៉ា 8MP Super Wide-Angle ផ្តល់នូវកម្រិតនៃការថតធំទូលាយដល់ទៅ 120 ដឺក្រេដែលអ្នកមានភាពងាយស្រួលក្នុងការចាប់ទេសភាព និងការថតរូបភាពមនុស្សជាក្រុមថែមទៀត។

* Super Wide-Angle Camera is able to capture 108-degree photos after accounting for distortion.

កាមេរ៉ា Super Macro

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កាមេរ៉ា 2MP Super Macro នេះផ្តល់នូវមុខងារ 4cm focus ដែលអាចជួយអ្នកក្នុងការផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃពិភពលោកនេះបានយ៉ាងងាយស្រួល។

Multi-Turbo 3.0

Multi-Turbo 3.0 ត្រូវបានអាប់ដេតជាមួយនឹងបច្ចេកវិទ្យា VPG (vivo Process Guardian) technology ដំបូងបំផុតរបស់ឧស្សាហកម្មនេះដោយប្រើប្រាស់នូវ Center Turbo ដើម្បីរៀបចំនូវប្រព័ន្ធស្នូលជាច្រើនដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ និងបច្ចេកវិទ្យា AI Turbo ដែលកាន់តែឆ្លាតវៃក្នុងការប្រើប្រាស់ថែមទៀត។ វាអាចធ្វើការដោះស្រាយបញ្ហាជាច្រើនដែលអាចនឹងកើតឡើយដោយសារតែកម្មវិធីភាគទី ៣ ថែមទៀតផង។

Ultra Game Mode

សូមស្វាគមន៍មកកាន់ Competition Mode ដែលផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យ និងរលូនបំផុតគ្មានគូប្រៀបនោះទេ។ ជាមួយនឹងបច្ចេកវិទ្យា Screen Recording ក៏អនុញ្ញាតអោយអ្នកអាចលេងហ្គេមអាចថតអេក្រង់បាន និងធ្វើការថតអេក្រង់ (screenshots) ដែលវានឹងផ្ទុកនៅក្នុង Game folder របស់អ្នកថែមទៀត។ អ្នកអាចធ្វើការបិទនូវ auto brightness បានផងដែរជាមួយនឹង Brightness Lock ដើម្បីរក្សានូវកម្រិតពន្លឺមួយនៅក្នុងហ្គេមរបស់អ្នក។

Funtouch OS 10

Dynamic Effects

សម្រាប់មុខងារថ្មីនេះនៅក្នុង Settings អាចផ្តល់អោយអ្នកនូវជម្រើសជាច្រើនក្នុងការរៀបចំនូវអេក្រង់មានចលនា (screen animation) នៅលើស្មាតហ្វូន Y30 នេះនៅពេលដែលវាចាក់សោរ និងសម្គាល់មុខរបស់អ្នកថែមទៀត។

EasyShare
Instant Phone Clone

កុំមានការព្រួយបារម្ភ ឬបញ្ហាជាមួយនឹងការចែករំលែកនូវទិន្នន័យរបស់អ្នកទៅកាន់ស្មាតហ្វូនថ្មី។ អ្នកអាចប្រើប្រាស់ជាមួយនឹងកម្មវិធី EasyShare ដែលងាយស្រួលមែនទែនក្នុងការផ្ទេរនូវទិន្នន័យរបស់អ្នកទាំងអស់ទៅកាន់ស្មាតហ្វូន Y30 ស៊េរីថ្មីនេះ។

iManager

iManager ផ្តល់អោយអ្នកប្រើប្រាស់ស្មាតហ្វូន vivo មានភាពងាយស្រួលក្នុងការគ្រប់គ្រងទៅលើការងារជាច្រើនដើម្បីបង្កើនល្បឿនស្មាតហ្វូនរបស់អ្នក។ អ្នកអាចធ្វើការសម្អាតនូវស្មាតហ្វូនរបស់អ្នក ឬស្កេនរកមើលបញ្ហានាៗដែលកើតឡើងនៅលើស្មាតហ្វូនរបស់អ្នកបានទៅតាមការកំណត់របស់អ្នក។ iManager ធ្វើអោយអ្នកអស់ក្តីបារម្ភ និងគេងលក់ស្រួលជានិច្ច។

Jovi Smart Scene

Hydration Reminder
& Sports Planning

Jovi គឺជាទីប្រឹក្សាដ៏ឆ្លាតវៃដែលអាចជូនដំណឹងអោយអ្នកទទួលទានទឹកផ្អែកនៅលើអាយុ និងទម្ងន់របស់អ្នក។ វាក៏មានគម្រោងនៃការលេងកីឡា Sports planning tools ដែលរំលឹកអ្នកអោយដើរហាត់ប្រាណ និងលេងកីឡាជាច្រើនទៀត និងតាមដាននូវសកម្មភាពនៃការហាត់ប្រាណនេះផងដែរ។

ពេលវេលានៅលើអេក្រង់ Screen Time

តើអ្នកប្រើប្រាស់ស្មាតហ្វូនរបស់អ្នកច្រើនពេកមែនទេ? Screen Time ផ្តល់អោយអ្នកនូវទិន្នន័យពិតប្រាកដក្នុងការជួយគ្រប់គ្រងនូវពេលវេលាក្នុងការប្រើប្រាស់នៅលើអេក្រង់របស់អ្នក។ អ្នកអាចឆែកមើលនូវរយៈពេលដែលអ្នកប្រើប្រាស់នៅលើស្មាតហ្វូនរបស់អ្នក និងនៅក្នុងកម្មវិធី app នីមួយៗផងដែរ។ វាពិតជាកម្មវិធីសម្រាប់គ្រប់គ្រងទៅលើពេលវេលាដ៏ឆ្លាតវៃបំផុតដែលធ្វើអោយអ្នកមានសុខភាពល្អជានិច្ចតាមរយៈស្មាតហ្វូនមួយនេះ។

Disclaimer:

  • 1. For better image results and user experience, pictures of different pixel numbers will be outputted in different modes.
  • 2. The product pictures shown are for reference only, the images shown on the display screen are simulated, and for demonstration purposes only. Please take actual products as standard.
  • 3. All data is based on our technical design parameters, laboratory test results and supplier test data. Actual performance may vary depending on software version, specific test environment and phone model. All comparisons shown on this page refer to vivo products only.
  • 4. vivo reserves the right to amend these specifications and descriptions, and amend the product described without giving any prior notice.
  • 5. Measured diagonally, the screen size is 6.47 in the full rectangle, and accounting for the rounded corners actual size is marginally smaller.