Halo FullView™ Display
A View Without Boundaries
លក្ខណៈពិសេសរបស់ស្មាតហ្វូន vivo S1 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Halo FullView Display™ ដែលមានផ្ទៃអេក្រង់លាតធំ។ ភាពស៊ីមេទ្រីដ៏ល្អឥតខ្ចោះនៃផ្ទៃអេក្រង់ស្មាតហ្វូន vivo S1 ផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យព្រមជាមួយប្រសិទ្ធិភាពខ្ពស់ដែលទទួលបានក្នុងការទស្សនា។ ស្មាតហ្វូន vivo S1 មានទំហំអេក្រង់ 6.38 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo S1 គឺ 19.5:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 90% ដែលផ្តល់ឱ្យអ្នករីករាយជាមួយនឹងទស្សនីយភាពកំសាន្តដែលគ្មានដែនកំនត់។
- Halo FullView™ Display
- Aspect Ratio
- Screen-to-body ratio
Always On Display
អេក្រង់ Super AMOLED របស់ស្មាតហ្វូន vivo S1 មានមុខងារដែលហៅថា “Always On Display” ដែលធ្វើអោយការប្រើប្រាស់ថាមពលថ្មទាប។ លោកអ្នកអាចក្រឡេកមើលទូរស័ព្ទរបស់អ្នកពេលណាក៏បានដោយមិនចាំបាច់ប៉ះលើអេក្រង់ ដើម្បីមើលម៉ោងឬមើលកាលវិភាគផ្សេងៗ។ លើសពីនេះទៀត លោកអ្នកអាចផ្លាស់ប្តូរ “Theme Always On Display” ទៅតាមលក្ខណៈដែលអ្នកចូលចិត្តទៅលើទូរស័ព្ទរបស់អ្នកអោយកាន់តែលេចធ្លោ។
In-Display Fingerprint Scanning
Unlock the Future
ចាប់តាំងពីមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ ក្រុមហ៊ុនស្មាតហ្វូន vivo គឺឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូនមួយនេះ ដែលផ្តល់អោយអតិថិជននូវបទពិសោធថ្មីក្នុងការដោះសោនៅលើទូរស័ព្ទអោយកាន់តែងាយស្រួលជាងមុន។ បើក្រឡេកមកមើលស្មាតហ្វូន vivo S1 វិញ គ្រាន់តែការប៉ះតែម្តងទៅលើអេក្រង់ លោកអ្នកអាចដោះសោបានយ៉ាងងាយ និងរហ័ស។ លើសពីនេះទៅទៀតលោកអ្នកក៏អាចផ្លាស់ប្តូរ Animation effects នៅលើទូរស័ព្ទរបស់អ្នកក្នុងការដោះសោផងដែរ។
Trendsetting Technology
A Style of Its Own
ការផលិត និងរចនារូបរាងរបស់ស្មាតហ្វូន vivo S1 វិញ គឺធ្វើឡើងពីគំរូគ្រាប់ពេជ្រដែលរំលេចទៅដោយពណ៌ប្រដេញគ្នាពីខៀវទៅស្វាយ ហើយព័ទ្ធជុំវិញដោយពណ៌ខ្មៅលាយពន្លឺផ្លេកតូចៗដែលដូចជាផ្កាយរះនៅលើេមឃ។
32MP Front Camera
Capture A Clearer You
ស្មាតហ្វូន vivo S1 មានកាមេរ៉ាខាងមុខទំហំ 32MP ដែលនាំមុខគេជាមួយកម្រិតបង្ហាញ Ultra HD ដែលផ្តល់ឱ្យអ្នកថតរូបទទួលបានភាពច្បាស់និងភាពលម្អិតច្បាស់នៃរូបភាព។ វាក៏បានបំពាក់មកជាមួយនឹងមុខងារថតរូបជាច្រើនផ្សេងទៀត ដូចជា AI Face Beauty, AI Front Light, AI Filler, AR Stickers ដែលធ្វើឱ្យអ្នកដែលស្រលាញ់ការថតសែលហ្វីកាន់តែរីករាយជាមួយការថតរូបរបស់គាត់។
AI Triple Camera
A Taste of Professional Photography
ស្មាតហ្វូន vivo S1 ម៉ូឌែលជំនាន់ថ្មីមួយនេះមានបំពាក់កាមេរ៉ា Sony IMX 499 Camera Sensor ដែលជួយបង្កើនអោយអ្នកថតរូបសន្លឹកបានកាន់តែច្បាស់ និងថតជាវីដេអូមានលំនឹងល្អ។ លើសពីនេះទៅទៀត AI Portrait Framing ក៏ជាជំនួយក្នុងការថតរូបអោយកាន់តែងាយជាងមុន ដើម្បីអោយអ្នកងាយទទួលបានរូបថតដែលល្អឥតខ្ចោះ ក៏ដូចជាកាន់តែងាយក្នុងការថតរូបពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកផងដែរ។
AI Super Wide-Angle Camera
Reveal More Beauty
កាមេរ៉ា AI Super Wide Angle អាចផ្តិតយករូបភាពពីកាមេរ៉ាបានទៅដល់ 120 ° ដូច្នោះអ្នកអាចចាប់យករូបភាពទេសភាពបានកាន់តែធំជាងមុន ក៏អាចថតយករូបភាពមិត្តភក្តិរបស់អ្នកបានកាន់តែច្រើនជាងមុន និងសម្រស់ពិភពលោកដ៏ស្រស់ស្អាតជាច្រើនថែមទៀត។ នៅពេលអ្នកថតរូបជាក្រុម កាមេរ៉ានឹងប្ដូរដោយស្វ័យប្រវត្តិទៅកាមេរ៉ា AI Super Wide Angle ដើម្បីថតបានមនុស្សច្រើនជាងមុន។
After
Powerful Performance
An Ultra-Smooth Experience
ស្មាតហ្វូន vivo S1 ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន2.0GHz ។ ស្មាតហ្វូន vivo S1 ក៏បានបំពាក់មកជាមួយ Ram ទំហំ 6GB និង Rom ទំហំ 128GB ដើម្បីបង្កើនល្បឿនដំណើរការអោយរលូនសម្រាប់កម្មវីធីហ្គេម ក៏ដូចជាការប្រើប្រាស់ទៅលើឯកសារផ្សេងៗនៅលើទូរស័ព្ទ។
-
6 GB
RAM
-
4500 mAh
Battery
-
128 GB
ROM
Unexpected
Long-lasting
ស្មាតហ្វូន vivo S1 មានកម្លាំងថាមពលថ្ម 4500mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual-Engine សាកថ្មផ្លេកបន្ទោររបស់ក្រុមហ៊ុន Vivo ។ លោកអ្នកអាចទុក Power Bank របស់លោកអ្នកនៅផ្ទះដោយមិនពិបាកយកតាមខ្លួន ហើយផ្តោតអារម្មណ៌ធ្វើការដោយមិនខ្វល់ពីរឿងអស់ថ្មទូរស័ព្ទរបស់អ្នកឡើយ។
Ultra Game Mode
Ultra Game Mode គឺបង្កើតឡើងសម្រាប់អោយអ្នកលេងហ្គេមសប្បាយរីករាយក្នុងការលេងហ្គេម។ ហើយអ្វីដែលថ្មីនោះ គឺការបន្ថែមមុខងារថ្មីមួយទៀតដែលហៅថា Game Countdown។ វាមានតួនាទីក្នុងការរំលឹកអ្នកពីពេលវេលាដែលនៅសល់មុនពេលដែលហ្គេមនឹងចាប់ផ្តើម ដូច្នេះអ្នកអាចធ្វើអ្វីផ្សេងជាច្រើនទៀត ខណៈពេលដែលអ្នកកំពុងរង់ចាំហ្គេមចាប់ផ្តើម។ បើយើងនិយាយពីល្បឿនរបស់ហ្គេមវិញ ស្មាតហ្វូន vivo S1 មានភាពរលូនពេលកំពុងលេង ព្រមទាំងកាត់បន្ថយការធ្លាក់ក្រាហ្វិចបានដល់ទៅ 300% ហើយ Multi-Turbo គឺមុខងារជំនួយមួយផ្សេងទៀត ដែលអ្នកលេងហ្គេមគ្រប់រូបត្រូវការបំផុតសម្រាប់អោយដំណើរការហ្គេមរបស់ពួកគេមានល្បឿនលឿនដូចផេ្លកបន្ទោរ។
Jovi
Smarter AI
Vivo AI បានបង្កើតដល់ជំហានថ្មីមួយទៀតដោយមាន Jovi ឆ្លាតវៃដែលអាចយល់ពីតម្រូវការនិងបំណងប្រាថ្នារបស់អ្នកបានកាន់តែប្រសើរជាងមុន។ ក្រៅពីប៊ូតុង Smart Button និង Jovi Image Recognizer ស្មាតហ្វូន vivo S1 ក៏មានលក្ខណៈពិសេសបន្ថែមទៀតផងដែរគឺ Google Assistant ដែលធ្វើឡើងយ៉ាងពិសេសសម្រាប់តែស្មាតហ្វូន Vivo។ ហើយអ្វីដែលគ្រប់គ្នាគួរដឹង Jovi គឺជា AI ដែលស្គាល់អ្នកច្បាស់ជាងគេ!
The Google Assistant
ស្មាតហ្វូន vivo S1 គឺតម្រូវអោយកំណត់សំលេងផ្ទាល់របស់ម្ចាស់ទូរស័ព្ទមុនពេលអាចប្រើសំលេងបញ្ជាទៅលើទូរស័ព្ទបាន។ បន្ទាប់មកអ្នកអាចបញ្ជាអោយវាចូលទៅកម្មវីធីថតរូបដោយប្រើ AI Face Beauty ក៏បាន ឬក៏ទៅលុបឯកសារនៅក្នុង Memory ឬក៏ស្វែងរករូបភាពអាហារនៅក្នុងអាល់ប៊ុមទូរស័ព្ទរបស់អ្នក? គ្រាន់តែនិយាយពាក្យបញ្ជា ស្មាតហ្វូន vivo S1 នឹងធ្វើតាមបញ្ជារបស់អ្នក។
Jovi Image Recognizer
ឥឡូវនេះជាមួយកម្មវិធី Jovi Image Recognizer លោកអ្នកអាចស្វែងរក Mainstream e-commerce ប្រមាណជាងជិត 100 កន្លែងនៅលើអនឡាញដែលមានទិន្នន័យអំពីផលិតផលជាងមួយពាន់លានផលិតផលដោយគ្រាន់តែចុចស្វែងរកអំពីទីតាំងនិងផលិតផលដែលអ្នកត្រូវការ។ លោកអ្នកអាចរីករាយជាមួយការដើរទិញឥវ៉ាន់របស់អ្នកដូចជាមនុស្សអនាគតជាមួយ AI Shopping។
NFC
ស្មាតហ្វូន vivo S1 ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា NFC។ ដោយប្រើកម្មវិធីបង់ប្រាក់ដូចជា Google Pay ទូរស័ព្ទរបស់អ្នកអាចជំនួសជា កាតធនាគារ កាតឥណទាន កាតដឹកជញ្ជូនសាធារណៈ ផ្សេងៗទៀត។ វាផ្តល់ជាភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក ក៏ដូចជាងាយស្រួលផ្លាស់ប្តូរលេខទំនាក់ទំនង និងភ្ជាប់ជាមួយឧបករណ៌ NFC ផ្សេងទៀតបានលឿនជាងមុន។
Disclaimer:
1、អេក្រង់មានទំហំ 6.38 អ៊ីញនៅជ្រុងមុំខាងស្តាំ ហើយ 6.16 អ៊ីញនៅបរិវេនជ្រុងមូល។
2、ថាមពលក្នុងការប្រើប្រាស់ថ្មត្រូវបានគេវាស់ស្ទុងក្នុងមន្ទីរពិសោធន៍មួយក្នុងការស្វែងយល់ពីទម្លាប់នៃការប្រើប្រាស់ប្រចាំថ្ងៃក្នុងការធ្វើត្រាប់តាម។
3、រូបភាពផលិតផលដែលបានបង្ហាញគឺជាឯកសារយោងរូបភាពសម្រាប់បង្ហាញតែប៉ុណ្ណោះ។ សូមមើលផលិតផលពិតប្រាកដសម្រាប់ព័ត៌មានលម្អិត។ ការប្រៀបធៀបទាំងអស់ដែលបង្ហាញនៅលើគេហទំព័រមួយនេះសម្រាប់តែទៅលើផលិតផល Vivo តែប៉ុណ្ណោះ។
4、ទិន្នន័យទាំងអស់គឺផ្អែកលើបច្ចេកទេសរបស់យើងចេញពីលទ្ធផលពីការធ្វើតេស្តនៃមន្ទីរពិសោធន៍និងទិន្នន័យសាកល្បងរបស់អ្នកផ្គត់ផ្គង់។ ការអនុវត្តជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើកំណែកម្មវិធី Software និងម៉ូឌែលទូរស័ព្ទ។
5、ការប្រើប្រាស់ស្គ្រីនការពារដែលមិនមែនជារបស់ក្រុមហ៊ុន vivo អាចធ្វើអោយការសម្គាល់ស្នាមក្រយៅដៃរបស់អ្នក Error ឬមិនស្គាល់។ ត្រូវប្រាកដថាអ្នកប្រើប្រាស់ស្គ្រីនការពារផ្លូវការរបស់ក្រុមហ៊ុន vivo។
6、ពាណិជ្ជសញ្ញា Google ដែលបានរៀបរាប់នៅលើគេហទំព័រទាំងនេះត្រូវបានគ្រប់គ្រងដោយ Google។
7、Vivo រក្សាសិទ្ធិក្នុងការកែប្រែវិសោធនកម្មនិងការពិពណ៌នាខាងលើនិងកែប្រែផលិតផលដែលបានពិពណ៌នាដោយគ្មានការជូនដំណឹងជាមុន។