vivo Buds Air3

ចំណុចពិសេសៗ

vivo Buds Air3 with a 50-hour ultra-long battery life

ថាមពលថ្មកាន់បានយូរ

vivo Buds Air3 with a 3.6g ultra-light fit

ស្រាលងាយស្រួលប្រើ 3.6g

vivo Buds Air3 with multi-device dual connection

តំណភ្ជាប់បានឧបករណ៍ 2 ក្នុងពេលតែមួយ

vivo Buds Air3 with AI call noise reduction function

បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខាននៅពេល Call

vivo Buds Air3 with vivo quality assurance

ស្តង់ដារគុណភាពរបស់ vivo

vivo Buds Air3 with 88ms low gaming latency

ល្បឿនសំឡេង Game 88 ms

ថាមពលយូរអង្វែង
សំឡេងដ៏ពិរោះរណ្ដំ

ថាមពលថ្មយូរអង្វែង 50ម៉ោង

Longer Play. Lasting Binges

រីករាយជាមួយសម្លេងដ៏ពិរោះរណ្តំ តាមរយៈបន្ទះឈីបសន្សំសំចៃថាមពល និងការគ្រប់គ្រងថាមពលកម្រិតខ្ពស់។

  • ប្រើបាន 50 ម៉ោង1

    ប្រអប់សាក

  • ប្រើបាន 10 ម៉ោង2

    សាកពេញម្ដង

  • Up to 3 hours3

    on a 10-minute Charge

Move Light, Feel Alive

ស្រាលងាយស្រួលប្រើ 3.6g4

ទម្ងន់ស្រាល ប្រើបានយូរគ្មានគូប្រៀប

តូចជាង 4%5 ជាមួយនឹងការរចនាម៉ូដបែប Ergonomic ដែលកែលម្អកាន់តែល្អ ផ្តល់ភាពងាយស្រួលនិងសុវត្ថិភាពពេញមួយថ្ងៃ។

ជម្រើសពណ៌ថ្មី

Fresh Shades,
Personalized Style

បង្ហាញស្ទាយ៍របស់អ្នកជាមួយពណ៌ថ្មីពីរ ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីឆ្លុះបញ្ចាំងពីអារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នក។

  • Cloud White
  • Blueberry Blue

ការរចនា Ergonomic

Sleek Design, Supreme Comfort

បទពិសោធន៍ប្រើប្រាស់ងាយស្រួល ជាមួយនឹងរាងស្តើងស្រាល និងរចនាបថបែប Ergonomic។

Easy. Fast. Hassle-Free

ល្បឿនសំឡេង Game 88 ms6

Stay in Sync,
Stay Immersed

សំឡេងនិងរូបភាពស៊ីគ្នាឥតខ្ចោះ ផ្តល់នូវបទពិសោធន៍លេងហ្គេមដ៏រលូន។

ការគ្រប់គ្រងតំណភ្ជាប់ឧបករណ៍ 2 ក្នុងពេលតែមួយ7

One App. Two Devices. Total Freedom

គ្រាន់តែតម្លើងកម្មវិធី “vivo Earphones” អ្នកអាចភ្ជាប់ជាមួយឧបករណ៍ពីរក្នុងពេលតែមួយ និងប្តូរការប្រើប្រាស់រវាងឧបករណ៍ទាំងពីរបានយ៉ាងងាយស្រួល។

Personalized Pet Pop-Up8

Playful Pop-up, Instant Joy

គ្រាន់តែបើកគម្របភ្លាម Bubbly និង Chaichai នឹងលោតចេញមកស្វាគមន៍អ្នក ធ្វើឱ្យបទពិសោធន៍ការភ្ជាប់ប្រកបដោយភាពរីករាយ។

Bubbly-Themed Pop-Up

ដៃគូដ៏ស័ក្តិសមសម្រាប់ទូរស័ព្ទរបស់អ្នក

Seamless Integration,
Effortless Control

អាចភ្ជាប់ជាមួយស្មាតហ្វូន vivo បានយ៉ាងរលូន ដែលអាចឱ្យអ្នកប្រើប្រាស់មុខងារឆ្លាតវៃជាច្រើនសម្រាប់បទពិសោធន៍តភ្ជាប់ដ៏ល្អឥតខ្ចោះ។

  • Remote Camera Control9

    ប៉ះពីរដង ដើម្បីថតរូប

  • Find My Earphones10

    អ្នកអាចស្វែងរកទីតាំងកាសរបស់អ្នកបាន ដោយធ្វើឲ្យលឺសំឡេង ឬពិនិត្យមើលទីតាំងចុងក្រោយរបស់កាសបាន។

  • Google Voice Assistant11

    អាចប្រើប្រាស់ Google Assistant ដោយគ្រាន់តែកាយវិការងាយៗ ដើម្បីអាចបញ្ជាដោយសំឡេងបាន។

ងាយស្រួលគ្រប់គ្រង

Intuitive Controls,
Seamless Setup

Simple First-Time Pairing

ជំហានទី 112:

ដាក់កាសចូលក្នុងប្រអប់សាក រួចបើកគម្រប បន្ទាប់មក សូមចុចឱ្យជាប់លើផ្ទៃប៉ះទាំងពីររយៈពេល ៣ វិនាទី រហូតទាល់តែភ្លើងសញ្ញាពណ៌សចាប់ផ្តើមភ្លឹបភ្លែតៗ នោះកាសនឹងចាប់ផ្តើមដំណើរការតភ្ជាប់។

ជំហានទី 212:

នៅលើឧបករណ៍របស់អ្នក សូមចូលទៅកាន់ settings រួចចុចបើក Bluetooth បន្ទាប់មកស្វែងរកឈ្មោះ "vivo Buds Air3" ហើយចុចលើឈ្មោះនោះដើម្បីភ្ជាប់។

ប៉ះពីរដង

– លេង/ស្កុបតន្រ្តី
– ទទួល/បិទ ការហៅទូរស័ព្ទ

ប៉ះឲ្យជាប់

– បិទការហៅចូល

កំណត់តម្រូវការរបស់ការប៉ះពីរដង

– លំនាំដើម: លេង/ស្កុបតន្រ្តី
– ជម្រើសបន្ថែម: ប្តូរបទចម្រៀងថយក្រោយ/ទៅមុខ, មុខងារបកប្រែ, ជំនួយការសំឡេង និងមុខងារជាច្រើនទៀត។

តំណភ្ជាប់បានឧបករណ៍ 2 ក្នុងពេលតែមួយ13

Instant Switch, Always Connected

ភ្ជាប់ឧបករណ៍ពីរក្នុងពេលតែមួយជាមួយនឹងការប្តូរបានយ៉ាងរលូន ដូច្នេះអ្នកអាចស្ដាប់តន្ត្រី និយាយទូរស័ព្ទ និងលេងហ្គេមដោយគ្មានការរំខាន។

Live the Sound,
Feel the Scene

DeepX Sound Effects14

Your Vibe, Your Sound - Loud and Clear

រីករាយជាមួយសំឡេង Bass កាន់តែពិរោះ និងសំឡេងនិយាយកាន់តែច្បាស់​ ជាពិសេសគឺការស្ដាប់តន្រ្តី និងស្ដាប់ Audiobooks។

Immersive Audiobooks

រីករាយជាមួយសូរស័ព្ទដ៏សម្បូរបែប និងរឿងរ៉ាវដ៏រស់រវើក

Deep Bass

រីករាយជាមួយសំឡេងដ៏ពិរោះរណ្ដំ

Clear Vocals

លឺគ្រប់ពាក្យច្បាស់ និងទទួលដឹងពីអារម្មណ៍បានល្អ

Bright Treble

សំឡេងច្បាស់ល្អ ជាមួយព័ត៌មានលម្អិតគ្រប់គ្រាន់

High-Resolution Composite Driver

Upgraded Hardware,
Elevated Detail

បំពាក់ Driver15 ទំហំ 12mm និងស្រទាប់ Voice Coil ចំនួន 4 ដើម្បីទទួលបានការឆ្លើយតបរហ័ស និងសំឡេងកាន់តែពេញលេញ។ អ្នកនឹងស្តាប់លឺគ្រប់កម្រិតសំឡេងបានច្បាស់លាស់ និងស៊ីជម្រៅ។

Tuned by vivo Golden Ears

ការរចនាសំឡេងបែបជំនាញ និងការបង្កើនប្រសិទ្ធភាពជាងមុន បានធ្វើអោយ vivo Buds Air3 អាចបញ្ចេញថាមពលពេញលេញ ផ្ដល់ជូនសំឡេងដ៏ពីរោះរណ្ដំ និងដូចធម្មជាតិ។

*Advertising creativity, please refer to the actual product.

AI Call Noise Reduction

Block the Noise,
Keep the Voice

អាចកាត់បន្ថយសំឡេងរំខានជុំវិញ ធ្វើឱ្យការហៅទូរស័ព្ទកាន់តែច្បាស់ ទោះបីនៅក្នុងបរិយាកាសដែលមានសំឡេងរំខានក៏ដោយ។

  • រហូតដល់ 51%

    កាត់បន្ថយសំឡេងរំខានបាន16

គុណភាពខ្ពស់
ទំនុកចិត្តពេញលេញ

ស្តង់ដារគុណភាពរបស់ vivo

Reliable Build17, Made to Last

បានធ្វើតេស្តលើ 5ប្រភេទ និងតាមស្តង់ដារចំនួន23 ដែលបានបង្កើតឡើងដើម្បីធានាភាពធន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

75℃

ការធ្វើតេស្តសីតុណ្ហភាពខ្ពស់

-40℃

ការធ្វើតេស្តសីតុណ្ហភាពទាប

20 kgf

ការធ្វើតេស្តប្រអប់សាក

1.8m

ការធ្វើតេស្តបោះទម្លាក់ Bud

អាវក្រោះការពារធូលី
និងទឹក IP5418

Built for movement

ធន់នឹងធូលី ដី ញើស និងទឹកភ្លៀង ជាជម្រើសដ៏ល្អសម្រាប់ការហាត់ប្រាណ និងជីវិតប្រចាំថ្ងៃ។

កំណត់សម្គាល់÷

  • ទិន្នន័យស្តីពីអាយុកាលថ្មរបស់កាសដែលសាកពេញបានមកពីការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍របស់ក្រុមហ៊ុន ក្រោមលក្ខខណ្ឌសីតុណ្ហភាពធម្មតា៖ ជាមួយនឹងកម្រិតថ្ម 100% ចាក់ចម្រៀងបែប MP3 ជាបន្តបន្ទាប់ (កំណត់កម្រិតសំឡេង 50% codec AAC និងបិទ sound effect) រហូតដល់កម្រិតថ្មរបស់កាសធ្លាក់ចុះមក 0%។ អាយុកាលថ្មពិតប្រាកដអាចប្រែប្រួលដោយសារភាពខុសគ្នានៃបរិយាកាសធ្វើតេស្ត កំណែ Software និងទម្លាប់នៃការប្រើប្រាស់។
  • ទិន្នន័យថ្មរបស់កាសដែលប្រើជាមួយប្រអប់សាកថ្ម គឺទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍របស់យើងក្រោមលក្ខខណ្ឌសីតុណ្ហភាពធម្មតា: ជាមួយនឹងថ្មពេញ 100% ទាំងកាសនិងប្រអប់សាក ដោយបានចាក់ចម្រៀងបែប MP3 (កម្រិតសំឡេង 50% ,AAC Codec, និងបិទ sound effect) រហូតដល់កាសអស់ថ្មដល់ 0%។ បន្ទាប់មកប្រើប្រអប់សាកដើម្បីសាកកាសឲ្យពេញ ហើយធ្វើការចាក់ចម្រៀងម្តងទៀត រហូតដល់កាសអស់ថ្មដល់ 0%។ ដោយបានធ្វើបែបនេះម្តងហើយម្តងទៀតរហូតដល់ថ្មទាំងកាសនិងប្រអប់សាកអស់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ អាយុកាលថ្មពិតប្រាកដអាចប្រែប្រួលដោយសារភាពខុសគ្នានៃបរិយាកាសធ្វើតេស្ត កំណែ Software និងទម្លាប់នៃការប្រើប្រាស់។
  • ទិន្នន័យអាយុកាលថ្មរបស់កាសដែលសាក 10នាទី បានមកពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍របស់vivo ក្រោមលក្ខខណ្ឌសីតុណ្ហភាពធម្មតា៖ សាកថ្មកាសដែលនៅសល់ 0% តាមរយៈប្រអប់សាក ដោយប្រើឆ្នាំងសាកផ្លូវការរយៈពេល 10នាទី បន្ទាប់មកចាក់ចម្រៀង MP3 ដដែលៗ (កំណត់កម្រិតសំឡេង 50% ប្រភេទ AAC Codec និងបិទ sound effect) រហូតដល់ថ្មកាសធ្លាក់ដល់ 0%។ អាយុកាលថ្មពិតប្រាកដអាចប្រែប្រួលទៅតាមភាពខុសគ្នានៃបរិស្ថានធ្វើតេស្ត កំណែ Software និងទម្លាប់នៃការប្រើប្រាស់។
  • ផ្អែកលើទិន្នន័យតេស្តពីមន្ទីរពិសោធន៍របស់យើង។ ទម្ងន់ពិតប្រាកដអាចប្រែប្រួលបន្តិចបន្តួច អាស្រ័យលើភាពខុសគ្នានៃការផលិត។
  • ទិន្នន័យប្រៀបធៀបគឺផ្អែកលើ vivo TWS Air2។
  • តម្រូវឱ្យប្រើប្រាស់ជាមួយទូរស័ព្ទ vivo ដែលមានការបង្កើនប្រសិទ្ធភាពខ្ពស់បំផុត ចំពោះឧបករណ៍មិនមែន vivo វិញ តម្រូវឱ្យប្រើកម្មវិធី “vivo Earbuds”។ ភាពយឺតយ៉ាវជាក់ស្ដែងអាចមានភាពខុសគ្នា ទៅតាមឧបករណ៍ និង codec នីមួយៗ។
  • តម្រូវឱ្យប្រើប្រាស់ទូរស័ព្ទ vivo ដែលមានប្រព័ន្ធប្រតិបត្តិការ Android 13 ឬខ្ពស់ជាងនេះ។
  • តម្រូវអោយប្រើប្រាស់ជាមួយស្មាតហ្វូន vivo ដែលបានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង Service Center ។
  • មុខងារបញ្ជាកាមេរ៉ាពីចម្ងាយ និងការគ្រប់គ្រងឧបករណ៍ច្រើនមុខ ត្រូវតែប្រើប្រាស់ជាមួយទូរស័ព្ទ vivo ។ ប្រសិនបើការកំណត់ប៊ូតុងផ្ទាល់ខ្លួនត្រូវបានកែប្រែ ឬកំពុងហៅទូរស័ព្ទ ឬហៅជាសំឡេង មុខងារបញ្ជាកាមេរ៉ាពីចម្ងាយនេះនឹងមិនអាចប្រើបានឡើយ។
  • តម្រូវអោយប្រើប្រាស់ជាមួយស្មាតហ្វូន vivo ដែលបានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង Service Center ។
  • Google Voice Assistant អាចប្រើបានជាមួយទូរស័ព្ទ vivo ។ សម្រាប់ម៉ូដែលដែលមិនគាំទ្រ សូមទាញយកកម្មវិធី vEarphones រួចកំណត់ការគ្រប់គ្រងតាមតម្រូវការ ដើម្បីប្រើមុខងារនេះ។
  • កាស vivo Buds Air3 នឹងភ្ជាប់ដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកបើកប្រអប់សាកដំបូង ឬបន្ទាប់ពីបានកំណត់ឡើងវិញទៅការកំណត់ដើមរបស់រោងចក្រ។
  • តម្រូវឱ្យប្រើប្រាស់ទូរស័ព្ទ vivo ដែលមានប្រព័ន្ធប្រតិបត្តិការ Android 13 ឬខ្ពស់ជាងនេះ។
  • តម្រូវអោយប្រើប្រាស់ជាមួយស្មាតហ្វូន vivo ដែលបានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង Service Center ។
  • ផ្អែកលើទិន្នន័យពីមន្ទីរពិសោធន៍ vivo។ នេះសម្រាប់ការផ្សព្វផ្សាយតែប៉ុណ្ណោះ សូមយោងតាមផលិតផលជាក់ស្ដែង។
  • ទិន្នន័យបំបាត់សំឡេងរំខានបានមកពីមន្ទីរពិសោធន៍ Acoustic ដោយធ្វើការប្រៀបធៀបរវាងការបើក/បិទមុខងារបំបាត់សំឡេងរំខានអំឡុងពេលហៅទូរស័ព្ទរបស់ vivo Buds Air3 ក្នុងចន្លោះ 0-10kHz។
  • ផ្អែកលើទិន្នន័យពីមន្ទីរពិសោធន៍សាកល្បងភាពជឿជាក់របស់ vivo។
  • vivo Buds Air3 មិនមែនជាកាសដែលការពារទឹកបានទាំងស្រុងនោះទេ។ ផលិតផលនេះត្រូវបានការពារពីការជះទឹក ការជ្រាបទឹក និងធូលីនៅពេលប្រើប្រាស់ធម្មតា។ដោយត្រូវបានវាយតម្លៃកម្រិត IP54 ទៅតាមស្តង់ដារ IEC 60529 បន្ទាប់ពីបានធ្វើតេស្តក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍។ ការវាយតម្លៃនេះមានន័យថា ផលិតផលមិនអាចការពារការជ្រាបចូលធូលីបានទាំងស្រុងនោះទេ ប៉ុន្តែបរិមាណធូលីដែលជ្រាបចូលមិនប៉ះពាល់ដល់ការប្រើប្រាស់ធម្មតាឡើយ។ ម្យ៉ាងវិញទៀត វាក៏អាចការពារការជ្រាបទឹកពីការជះគ្រប់ទិសដៅផងដែរ។ កម្រិតការពារធូលី និងទឹក IP54 នេះអនុវត្តបានតែចំពោះកាសប៉ុណ្ណោះ មិនមែនសម្រាប់ប្រអប់សាកថ្មទេ។ សមត្ថភាពក្នុងការការពារការជះទឹក ជ្រាបទឹក និងធូលី មិនស្ថិតស្ថេរជាអចិន្ត្រៃយ៍នោះទេ ហើយអាចថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។
  • រូបភាពនៃរូបរាងផលិតផល រចនាសម្ព័ន្ធខាងក្នុង និងលក្ខណៈសម្បត្តិដែលបង្ហាញនៅទីនេះ គឺជាការបង្ហាញសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងតាមផលិតផលពិតជាក់ស្ដែង។
  • រាល់ទិន្នន័យទាំងអស់ត្រូវបានផ្អែកលើប៉ារ៉ាម៉ែត្ររចនាបច្ចេកទេស លទ្ធផលតេស្តមន្ទីរពិសោធន៍ និងទិន្នន័យតេស្តពីអ្នកផ្គត់ផ្គង់ លើកលែងតែមានការបញ្ជាក់ផ្សេង។ ទិន្នន័យខ្លះអាចជាទិន្នន័យបង្ហាញពីសមត្ថភាពខ្ពស់បំផុត។ សមត្ថភាពជាក់ស្តែងអាចប្រែប្រួលទៅតាមជំនាន់ Software បរិស្ថានតេស្តជាក់លាក់ និងម៉ូដែលទូរស័ព្ទ។
  • លក្ខណៈបច្ចេកទេស មុខងារ និងគ្រឿងបន្លាស់មួយចំនួនរបស់ផលិតផលអាចនឹងមានការផ្លាស់ប្តូរ ដោយសារហេតុផលដូចជាការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬការផលិតផ្សេងគ្នា។ ក្រុមហ៊ុន vivo អាចធ្វើបច្ចុប្បន្នភាពលើការរៀបរាប់នៅលើទំព័រនេះដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។ សូមផ្អែកលើផលិតផលជាក់ស្តែងជាគោល។