ប្រព័ន្ធ [Driver/ដំណើរការ] គឺប្រៀបដូចជា “សមត្ថភាពសួត” របស់មនុស្ស គឺជាការថ្លឹងថ្លែងដ៏សំខាន់នៃសមត្ថភាពរបស់កាស។ យើងដាក់ប្រព័ន្ធ [Driver/ដំណើរការ] ដែលមានទំហំ 14.2មម ចូលទៅក្នុងតួរបស់កាស vivo TWS Neo ដែលគាំទ្របន្ថែមដោយសមាសធាតុដ្យាក្រាម Bio-Fiber និងឧបករណ៏សំឡេងធ្វើពីស្ពាន់ Daikoku ពីប្រទេសជប៉ុន ដើម្បីទទួលបាននូវគុណភាពសំឡេងពិរោះរណ្តំចិត្ត។ ពីសំឡេងស្រែក និងប្រេកង់ខ្ពស់រហូតដល់ប្រេកង់ទាបយ៉ាងរស់រវើក។ មិនថាតន្ត្រីប្រភេទ Rock ឬ Pop ឬប្រភេទអ្វីក៏ដោយ កាស vivo TWS Neo អាចគ្រប់គ្រងសំឡេងបានយ៉ាងល្អ ប្រៀបដូចអ្នកបានស្តាប់ផ្ទាល់នៅកន្លែងប្រគំតន្ត្រី។
- ដ្យាក្រាមសមាសធាតុ
Bio-Fiberសំឡេងស្រែក និងប្រេកង់ខ្ពស់
- ឧបករណ៏សំលេងស្ពាន់
Daikoku មកពីប្រទេសជប៉ុនប្រេកង់ទាបរស់រវើក
Bio-Fiber សំឡេងស្រែក និងប្រេកង់ខ្ពស់
Daikoku មកពីប្រទេសជប៉ុន ប្រេកង់ទាបរស់រវើក
សម្រាប់គុណភាពសំឡេងកម្រិតស្តង់ដា CD
បច្ចេកវិទ្យាaudioចុងក្រោយបង្អស់ ដែលរក្សាទុកទិន្នន័យសំឡេងបាន 1.5ដង ច្រើនជាងកាសឥតខ្សែផ្សេងទៀត។* អាចរក្សានូវពត៌មានលំអិតបំផុតនៃតន្ដ្រី ហើយត្រូវបានរចនាដើម្បីបង្កើនស្តង់ដារសំឡេងក៏ដូចជាតន្ត្រីដែលមានគុណភាពខ្ពស់និងសំបូរបែប។
ការខិតខំប្រឹងប្រែងស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ របស់ក្រុមការងារវិទ្យាសាស្ដ្រសម្លេងលំដាប់ពិភពលោករបស់ vivo’s world-class acoustics បានធ្វើឱ្យប្រព័ន្ធសំឡេង DeepX រចនាឡើងយ៉ាងពិសេសសម្រាប់កាសឥតខ្សែ TWS Neo។ វាផ្តល់នូវឥទ្ធិពលសំឡេងបីយ៉ាងគឺ សម្លេងMega bass សម្លេងClear Voice និងសម្លេងClear High Pitch ហើយគាំទ្រកម្មវិធីaudioជាច្រើន។ ស្តាប់តន្ត្រីតាមស្ទីលដែលអ្នកចូលចិត្ត។
បង្កើនកម្រិតសំឡេងប្រេកង់ទាប បង្កើតភាពភ្ញាក់ផ្អើលនៃឆាកតន្ត្រី
ធ្វើឱ្យសំឡេងកាន់តែមានភាពទាក់ទាញ
រីករាយជាមួយបទភ្លេងដោយមិនមានសំឡេងរំខាន
នៅក្នុងសមរភូមិ ពេលវេលា0.01វិនាទីក៏ជាពេលវេលាយកជ័យជម្នះ។ ឆ្លងតាមការពង្រីកបណ្តាញនៃការបញ្ជូនសម្លេងទ្វេដង ជំនាន់ទីពីរ និងបង្កើនប្រសិទ្ធិភាពកម្រិតនៃប្រព័ន្ធតភ្ជាប់យ៉ាងពេញលេញ រយៈពេលនៃការបញ្ជូនសម្លេងត្រូវបានកាត់បន្ថយមកនៅត្រឹមតែ 88ms តែប៉ុណ្ណោះ ដែលផ្តល់អោយយើងនូវបទពិសោធន៍ថ្មីជាមួយនឹងស្តង់ដារនៃការប្រើប្រាស់កាស ដោយគ្មានប្រើខ្សែតភ្ជាប់។ នៅពេលដែលយើងតម្លើងសម្លេង ការបញ្ជូនសម្លេងគឺស្ទើរតែមិនមានការពន្យាពេលឡើយ ប្រៀបបាននៅពេលដែលអ្នកត្រូវបានវាយប្រហារ ហើយអ្នកស្តាប់លឺសម្លេងនិងធ្វើការគេចខ្លួនមួយរំពេចន៍ដោយគ្មានការពន្យារពេល។ ការគ្រប់គ្រងចលនាសម្លេងគឺមានភាពឥតខ្ចោះ ដែលអាចអោយអ្នកទទួលបាននូវបទពិសោធន៍នៃការស្តាប់សំលេងដ៏អស្ចារ្យ ទាំងការស្តាប់តន្ត្រី លេងហ្គេម ឬក៏មើលវីដេអូផ្សេងៗ។
ប្រព័ន្ធបច្ចេកវិទ្យា AI ថ្មីនេះអាចផ្លាស់ប្តូរល្បឿនសម្លេងប្រៀបបានទៅនិងការផ្លាស់ប្តូរល្បឿនរបស់ឡាន អូតូ វាអាចសម្រួលលក្ខខណ្ឌសម្លេងស្របតាមស្ថានភាពណាមួយរបស់អ្នក បើទោះបីជាអ្នកនៅព្រលានយន្តហោះ នៅទីប្រជុំជន ឬក៏នៅកន្លែងដែលមានភាពអ៊ូអរផ្សេងៗ ក៏វានៅតែអាចធានាបាននូវស្ថេរភាពក្នុងការតភ្ជាប់សម្លេង។ អ្នកគ្មានក្តីបារម្មណ៍ត្រូវគិតពីវា ប៉ុន្តែវាតែងតែនៅគ្រប់ទីកន្លែងដើម្បីខ្វល់ខ្វាយពីអ្នក។
បំពាក់មកជាមួយបច្ចេកវិទ្យាBluetooth 5.2 ជួយរក្សានូវដំណើរការភ្ជាប់បានកាន់តែល្អប្រសើរ មិនថាអ្នកពាក់វានៅក្នុងការិយាល័យ ឬក៏យកទូរស័ព្ទចល័តសម្រាប់រត់ហាត់ប្រាណនៅខាងក្រៅ ក៏វានៅតែអាចរក្សានូវស្ថេភាពចង្វាក់ភ្លេងរបស់អ្នក។
ការរចនាកែប្រែសម្លេងនាពេលថ្មីៗនេះ គឺពិតជាមានភាពងាយស្រួលមែនទែនសម្រាប់ការប្រើប្រាស់ ជាមួយ(Sliding Touch)។ Slide Bar គឺប្រៀបបានទៅនិងផ្លូវសម្រាប់ម្រាមដៃអ្នកអូសចុះឡើង វាអាចស្គាល់នូវក្រយ៉ៅដៃ ហើយធ្វើអោយយើងកាន់តែមានភាពងាយស្រួលក្នុងការសម្រួលកម្រឹតសម្លេងដោយមិនចាំបាច់មើលនិងភ្នែក។
-
ប៉ះ 2ដង
Jovi / ការហៅចេញ / ការគ្រប់គ្រងតន្ត្រី
-
ចុចជាប់
បិទការហៅ / បិទការសន្ទនា
-
ស្លាយ
ការគ្រប់គ្រងកម្រិតសំឡេង
TWS Neo គឺមានមុខងារចង្អុលបង្ហាញពីទីតាំងដែលបានដាច់ការតភ្ជាប់ Bluetooth ហើយនៅពេលដែលអ្នកមកដល់ចំណុចដែលបានដាច់ការតភ្ជាប់ហើយ នោះកាសអាចបន្លឺសម្លេងតាមរយៈទូរស័ព្ទដៃ និងសម្រួលដល់ការស្វែងរករបស់អ្នក។ ហេតុនេះហើយទើបធ្វើអោយយើងអស់បារម្មណ៍ពីការបាត់បង់វា។
ការប្រើប្រាស់បន្ទះឈីបថ្មីរបស់ Qualcomm ដែលជាប្រព័ន្ធគ្រប់គ្រងថាមពលល្អឥតខ្ចោះ និងTI power supply ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងដំណើរការផ្គត់ផ្គង់ថាមពល ធ្វើអោយថាមពលថ្ម vivo TWS Neoប្រើប្រាស់បានកាន់តែយូរអង្វែង។ នៅពេលសាកថ្មពេញ កាសTWS Neo អាចចាក់ស្ដាប់បានរហូតដល់ 4.5ម៉ោង ដែលស្មើនឹងរយៈពេលខ្សែភាពយន្ដ២រឿង។ តែនៅពេលដែលភ្ជាប់ជាមួយនឹងប្រអប់កាស អាចដំណើរការបានដល់ទៅ22.5ម៉ោង ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់របស់អ្នក។
- 4 ម៉ោងកន្លះ
អតិបរមានៃការស្តាប់ជាមួយគុណភាពសំឡេងស្តង់ដារ ACC
រយៈពេលនៃការស្តាប់ក្នុងការសាកថ្មមួយដង - 22 ម៉ោងកន្លះ
អតិបរមានៃការស្តាប់ជាមួយប្រអប់សាកថ្ម
បើកប្រអប់កាស់នឹងភ្ជាប់ជាមួយទូរសព្ទអ្នកបានភ្លាមៗ រាល់ពេលយកចេញពីប្រអប់សាកមកប្រើប្រាស់ វានឹងចូលក្នុងស្ថានភាពរងចាំ។ ក្រោយតភ្ជាប់ជាមួយនឹងប្រព័ន្ធទូរសព្ទរួច ដំណើរការទាំងអស់នេះពិតជាងាយស្រួល។
ប្រព័ន្ធ MIC ពីរ អមដោយបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន AI Noise Cancelling មិនថាអ្នកនៅក្នុងស្ថានភាពសម្លេងរំខានយ៉ាងណាក៏ដោយក៏នៅតែស្ដាប់បានច្បាស់។ ការរចនារន្ធខ្យល់ថ្មីមានប្រសិទ្ធភាពកាត់បន្ថយសម្លេងខ្យល់រំខាន ដើម្បីជួយអោយអ្នកបន្ធូរអារម្មណ៍ជាមួយសម្លេងច្បាស់ល្អមិនថាពេលរត់ ឬពេលជិះកង់ក៏ដោយ។
TWS Neoបង្កើតឡើងផ្អែកលើការផ្ដល់មតិយោបល់ពីអ្នកប្រើប្រាស់រាប់លាននាក់ និងកែសម្រួលបន្ថែមអោយកាន់តែប្រសើរឡើងនិងសាកសមបំផុត។ កាសស្ថិតនៅពាក់កណ្ដាលត្រចៀក ហើយអាចពាក់បានពេញមួយថ្ងៃយ៉ាងស្រួល។
កាសTWS Neo បំពាក់មកជាមួយsensorsពីរគ្រាប់ដែលអាចដឹងស្វ័យប្រវត្តិនៅពេលដែលបានពាក់វាចូលត្រចៀក ហើយវានឹងផ្អាកនៅពេលដែលអ្នកដកចេញពីត្រចៀក។ រីករាយស្ដាប់បទចម្រៀងដោយមិនចាំបាច់ប៉ះទូរសព្ទអ្នក។
ប្រអប់សាកថ្មរលោងដូចត្បូង ដែលមានពណ៌Moonlight White និងStarry Blueបង្ហាញនូវភាពស្រស់ស្អាតគួអោយទាក់ទាញ រីឯរាងទូរសព្ទវិញស្ដើងហើយស្រាល និងងាយស្រួលក្នុងការចាប់កាន់ និងដាក់ចូលក្នុងហោបៅ។
-
Dual-Channel Transmission 2.0 ដែលគាំទ្រប្រព័ន្ធ Android ប្រព័ន្ធ iOS និងឧបករណ៍ប្រព័ន្ធប្រតិបត្តិការផ្សេងទៀត។
-
អាចកំណត់Touch Control ទៅជាការបញ្ជាមុខងារដែលខ្លួនចូលចិត្ត
-
TWS Neoមានប្រព័ន្ធការពារជម្រាបទឹក IP54ដែលការពារជ្រាបទឹកបាននៅពេលប្រើប្រាស់ប្រចាំថ្ងៃ និងលេងកីឡា។
ចំណាំ
- 1. aptX Adaptiveអាចឈានទៅដល់ 48KHz / 24bit, លើសពីស្ដង់ដា CD ដែលមានត្រឹម 44.1KHz / 16bitទៅទៀត។
- 2. កាសwireless គឺជាសំដៅទៅលើផលិតផលដែលប្រើទំរង់កូដ AAC/SBC។
- 3. aptX Adaptive, Low-latency gaming និងAI dynamic low latency ដំណើរការបានតែជាមួយស៊េរីX50/X50Pro ប៉ុណ្ណោះ។ ទាក់ទងទៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនផ្លូវការរបស់យើងសម្រាប់ព័ត៌មានលម្អិត។
- 4. ទិន្នន័យ Latency នេះ បានមកពីមន្ទីពិសោធន៍ vivo ដែលបានមកពីការធ្វើតេស្តជាមួយនឹង vivo X50Pro។ ហើយLatency 88ms សំដៅទៅលើរយៈពេលនៃការភ្ជាប់រវាងកាសនិងទូរសព្ទដៃ។
- 5. ទិន្នន័យការប្រើប្រាស់ថ្ម 4.5ម៉ោង ផ្អែកលើការសាកល្បងនៅក្នុងបន្ទប់ពិសោធន៍ដែលមានសីតុណ្ហភាពស្ដង់ដា ដោយកាសនិងប្រអប់កាសមានថ្ម១០០% ទាំងពីរ ហើយប្រើប្រាស់កាសអោយដំណើរការវិលជុំក្នុងស្ដង់ដាACC (ដោយមានកម្រិតសម្លេង៥០% ចាក់ចម្រៀងប្រភេទmp3 និងបិទសម្លេងបន្ថែមទាំងអស់) រហូតដល់ថ្មកាសដល់០%។ ការតេស្ដជាក់ស្ដែងអាចនឹងមានភាពខុសគ្នាអាស្រ័យបរិយាកាស កម្មវិធី និងទំលាប់ប្រើប្រាស់។ សូមយោងតាមស្ថានភាពប្រើប្រាស់ជាក់ស្ដែង។
*ការប្រើប្រាស់aptX Adaptive ដែលមានគុណភាពសម្លេងខ្ពស់ថាមពលថ្មអាចប្រើប្រាស់បានរយៈពេល 2.9ម៉ោង(កម្រិតសម្លេង៥០%) - 6. ប្រតិបត្តិការតេស្ដសាកខាងលើ ប្រើប្រាស់ប្រអប់កាសដែលសាកដល់១០០% ហើយយើងចាក់ស្ដាប់ម្ដងទៀតតាមលក្ខខ័ណ្ឌដែលបានរៀបរាប់ហូតដល់ថ្មសល់០%។ ប្រតិបត្តិចាក់វិលជុំដូចការរៀបរាប់ខាងលើរហូតដល់ប្រអប់កាសអស់ថ្ម អាចប្រើប្រាស់បានរយៈពេលរហូតដល់ 22.5ម៉ោង។ ការតេស្ដជាក់ស្ដែងអាចនឹងមានភាពខុសគ្នាអាស្រ័យបរិយាកាស កម្មវិធី និងទំលាប់ប្រើប្រាស់។ សូមយោងតាមស្ថានភាពប្រើប្រាស់ជាក់ស្ដែង។
- 7. គុណភាពសំឡេងស្តង់ដារជាមួយការប្រើប្រាស់កូដAAC និងគុណភាពសំឡេងខ្ពស់ជាមួយនឹងការប្រើប្រាស់កូដaptX Adaptive។
- 8. សម្លេងបែបDeepX Stereo ការតភ្ជាប់រហ័ស Touch Control and Find My TWS Neo អាចដំណើរការបានជាមួយនិងទូរស័ព្ទដៃ vivo។ សម្រាប់ម៉ូឌែលទូរស័ព្ទដ៏ទៃទៀត អាចនិងប្រើប្រាស់បាននូវមុខងារមួយចំនួនតែប៉ុណ្ណោះ ។ ការតម្លើងមុខងារផ្សេងៗនិងត្រូវបាន update តាមរយៈOTA។ សម្រាប់ពត៌មានលំអិតផ្សេងៗទៀត សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់vivo។ អ្នកប្រើប្រាស់ទូស័ព្ទAndroid Model ផ្សេងទៀតអាចធ្វើការតម្លើងកម្មវីធី “vivo earphone “ ដោយប្រើកូដស្កេនដែលមានភ្ជាប់ជាមួយប្រអប់ផលិតផល ដើម្បីប្រើប្រាស់មុខងារតាមតម្រូវការមួយចំនួន។ ប្រព័ន្ធការពារជម្រាបទឹក IP54 ហើយដើម្បីអោយកាន់តែមានប្រសិទ្ធិភាព ជៀសវាងការប្រើប្រាស់នៅពេល លេងកីឡា ឬធ្វើលំហាត់ប្រាណដែលខ្លាំងក្លា ឬក្រោមបរិយាកាសសើមពេក ដែលអាចនាំអោយខូចខាតដោយសារបែកញើសខ្លាំង។ ក្រុមម៉ូឌែលទូរស័ព្ទដែលsupportដំបូង iQOO 3/NEX 3/NEX Dual Display/NEX/X50Pro/X50/V19/V17 (សូមត្រួតពិនិត្យតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ V19 ប្រើជាមួយ PD1969F_EX and V17 ប្រើជាមួយ PD1948F_EX)
- 9. រូបភាពផលិតផលនិងលក្ខណៈពិសេសដែលបានដាក់បង្ហាញគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយកផលិតផលពិតតាមស្តង់ដារ។
- 10. កាសWireless គឺសំដៅលើកាស Bluetoothឥតខ្សែដែលបញ្ជូនសញ្ញាសម្លេងStereo Audioតាមរយៈរលកធាតុអាកាស។ ដែលផ្ទុយអំពីកាសBluetooth ធម្មតាដែលអាចបញ្ជូនសម្លេងត្រឹមកម្រិត mono-channel or mono-ear ទៅកាន់កាសប៉ុណ្ណោះ
- 11. ទិន្នន័យទាំងអស់នេះផ្អែកលើលទ្ធផលនៃការធ្វើតេស្តបន្ទប់ពិសោធន៍ ដែលនៅក្នុងបរិស្ថាននៃការធ្វើតេស្តស្តង់ដារ។ ការអនុវត្តជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើSofware version និងបរិយកាសជុំវិញជាក់លាក់។
- 12. ដោយសារលក្ខណៈបច្ចេកទេស ប៉ារ៉ាម៉ែត្រ ឬផ្នែកខ្លះនៃផលិតផលអាចនឹងខុសគ្នាដោយសារតែការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬផលិតកម្ម ផលិតកម្មខុសគ្នា ក្រុមហ៊ុនvivo នឹងupdateការពិពណ៌នានៅលើទំព័រក្នុងពេលវេលាជាក់លាក់យោងតាមការកែសម្រួល។ សូមពិនិត្យអោយល្អិតល្អន់។