កាមេរ៉ាគោលច្បាស់កម្រិតកំពូល
200MP OIS
ការរចនាប្រណិតកម្រិត Flagship
អាវក្រោះការពារធូលីនិងទឹកកម្រិតខ្ពស់ IP68 & IP69
ថាមពលថ្ម BlueVolt 7000 mAh
សាកថ្មលឿន 90W
Smooth at Origin
AI Magic Weather
-
Muse Purple
សម្រស់ពណ៌ស្វាយដ៏រលោងចែងចាង រំលេចដោយសោភ័ណភាពនៃផ្ការីក បានឆ្លុះបញ្ចាំងពីភាពប្រណីត ភាពសម្បូរបែបនៃមនោសញ្ចេតនា និងភាពរឹងមាំដ៏អស្ចារ្យ។
-
Ocean Blue
ពណ៌ Ocean Blue ឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ និងភាពរឹងមាំពីខាងក្នុង ដែលទទួលបានការបំផុសគំនិតពីសម្រស់ធម្មជាតិនៃផ្ទៃទឹកសមុទ្រនាពេលរាត្រី។
-
Urban Silver
ស្រោបដោយពណ៌ប្រាក់ភ្លឺថ្លា បែបត្រជាក់ភ្នែក បង្ហាញពីភាពស្អាតបរិសុទ្ធ និងភាពស៊ីវិល័យ ដែលជួយបង្កើនភាពលេចធ្លោដល់ស្ទីលប្រចាំថ្ងៃរបស់អ្នក។
ការរចនាប្រណិតកម្រិត Flagship
Slim. Clean.
Beautifully Crafted.
-
Seamless One-Piece-Like Frame
ផ្ទៃខ្នងរាងកោងដែលតភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះជាមួយស៊ុមតួខ្លួន ផ្ដល់នូវអារម្មណ៍ប្រណីត និងផាសុកភាពបំផុតក្នុងការកាន់ប្រើប្រាស់។
-
Ultra-Thin Bezels
តាមរយៈគែមអេក្រង់ស្តើងបំផុត 1.35 mm នឹងជួយឱ្យការទស្សនារបស់អ្នកកាន់តែជក់ចិត្ត។
-
Dynamic Ring Camera Module
រូបរាងកាមេរ៉ាផុសឡើងជាមួយនឹង Dynamic light ដ៏រស់រវើក បង្ហាញពីភាពថ្លៃថ្នូរ និងស៊ីវិល័យបំផុត។
Flip Cards
A Flip, a New Vibe.
រីករាយជាមួយផ្ទាំងរូបភាពដែលប្រែប្រួលទៅតាមរាល់ចលនារបស់អ្នក បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងប្លែកភ្នែកនៅគ្រប់ជ្រុងនៃការក្រឡេកមើល។
Clarity in Every Shot.
កាមេរ៉ា
កាមេរ៉ាគោលច្បាស់កម្រិតកំពូល 200MP OIS
Precision in Every Pixel.
ចាប់តាំងពីជីវភាពប្រចាំថ្ងៃ រហូតដល់ដំណើរកម្សាន្តដ៏អស្ចារ្យ រីករាយជាមួយភាពច្បាស់ត្រជាក់ភ្នែក និងលម្អិតឥតខ្ចោះក្នុងគ្រប់រូបភាព។
កាមេរ៉ាគោលច្បាស់កម្រិតកំពូល
200MP OIS
រូបភាពច្បាស់កម្រិតកំពូល 200MP
សេនស័រ Samsung HP5 1/1.56 អ៊ីញ
Self-Developed OIS System
CIPA 4.0 Ultra Stabilization
AI Aura Light
កាមេរ៉ាសែលហ្វី
32 MP HD
ទំហំ 0.7 μm Single Pixel
ទំហំសេនស័រ 1/3.1 អ៊ីញ
Aperture f/2.2
FOV 90°
កាមេរ៉ា 8 MP
120° Wide-Angle
សេនស័រធំ Flagship-Grade 1/1.56 អ៊ីញ
Bigger Sensor.
Better Shots.
តាមរយៈកម្រិតចាប់ពន្លឺដ៏ឆ្លាតវៃ ធានាបាននូវរូបភាពដែលច្បាស់ដិត លម្អិតគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈធម្មជាតិបំផុត។
ការថតរូបច្បាស់កម្រិតកំពូល
200MP
ការថតរូបច្បាស់កម្រិតកំពូល 200MP
Sharp Even at 900% Zoom1
បង្កើនសមត្ថភាពដោយ AI ដ៏ទំនើប ផ្តល់នូវការ zoom ដ៏អស្ចារ្យ និងភាពច្បាស់ឥតខ្ចោះ ដែលភ្នែកធម្មតាមិនអាចមើលឃើញ។
200 MP Ultra-Clear Cropping
One Shot. Multiple Scenes.
កម្រិតលែន 200MP ជួយឱ្យអ្នកអាច Crop រូបភាពបានដោយសេរី ដោយធានាថាគ្រប់ចំណុចតូចៗនៅតែច្បាស់ល្អ និងមិនបែកសាច់រូបភាព បើទោះជាអ្នកពង្រីកមើលក៏ដោយ។
200 MP Ultra-Clear Printing
Print Big.
Stay Sharp.
រក្សារាល់អនុស្សាវរីយ៍ឱ្យនៅរស់រវើក តាមរយៈការផ្តិតរូបភាពខ្នាតធំជាមួយកម្រិតច្បាស់ 200 MP ដែលរក្សាបាននូវរាល់គ្រប់ចំណុចតូចៗទាំងអស់។
AI 30x Super Zoom & Telephoto Enhancement
Zoom Beyond Limits.
មុខងារ AI 30x super zoom និង Telephoto Optimization ផ្ដល់នូវរូបភាព Zoom ដែលមានគុណភាពខ្ពស់។
- 0.6x
- 1x
- 10x
- 30x
85 mm Close-Up Portrait
Scenic Portraits Made Easy.
ថតរូប Portrait ឱ្យកាន់តែលេចធ្លោជាមួយលែនTelephoto ផ្តល់នូវរូបភាពច្បាស់ ផ្ទៃខាងក្រោយព្រាលម៉ដ្ឋ និងមានលក្ខណៈដូចភាពយន្តគ្រប់ប្លង់។
- 85 mm
Telephoto Portrait
- 50 mm
Classic Portrait
- 35 mm
Storytelling Portrait
- 23 mm
Landscape Portrait
Super Motion Snapshot
Track. Snap. Perfect.
ចាប់យកគ្រប់សកម្មភាពរបស់កុមារ ឬសត្វចិញ្ចឹម បានយ៉ាងរហ័សបំផុត និងផ្ដល់នូវរូបភាពច្បាស់កម្រិតខ្ពស់។
OIS and EIS Stabilization & 4K Stable Video
Capture in 4K. Stay Steady.
កាមេរ៉ាក្រោយបំពាក់បច្ចេកវិទ្យា OIS និង EIS ផ្ដល់នូវវីដេអូមានលំនឹងខ្ពស់ ចំណែកកាមេរ៉ាមុខអាចថតបានកម្រិត 4K យ៉ាងច្បាស់ត្រជាក់ភ្នែក។
- Rear
- Front
AI-Powered
Travel Companion
AI-Powered Visual Magic2
Turn Reality Into Art.
ថតរូបដំណើរកម្សាន្តឱ្យកាន់តែអស្ចារ្យតាមរយៈ AI ដែលជួយរៀបចំពន្លឺ មេឃ និងលុបអ្វីដែលមិនចង់បានដោយស្វ័យប្រវិត្ត។
កែច្នៃរូបភាពដើរកម្សាន្តឱ្យកាន់តែរស់រវើក តាមរយៈការកែតម្រូវពន្លឺ លុបចំណុចរំខាន និងបន្ថែមទេសភាពឆ្លាតវៃដោយ AI។
ផ្លាស់ប្តូរទិដ្ឋភាពជុំវិញខ្លួនអ្នកតាមរយៈបច្ចេកវិទ្យា AI ដែលផ្ដល់នូវរូបភាពរស់រវើកទៅតាមបរិយាកាស និងការប្រែប្រួលនៃរដូវកាល។
AI Image Studio2
AI-Powered. Fun and Practical.
លុប កាត់ បង្កើនគុណភាព ក្លាយជារឿងដ៏ងាយស្រួល។
AI Best Face2
Flattering Group Photos.
បច្ចេកវិទ្យា AI ធ្វើការវិភាគលើផ្ទៃមុខ កាយវិការ និងពន្លឺ ដើម្បីធានាថា រាល់រូបភាពរបស់អ្នកមានភាពស្រស់ស្អាតបំផុត។
Film Camera Mode 3.0
Retro. Refined. Real.
មុខងារ Film Camera Mode 3.0 នាំមកនូវពណ៌បែប Retro និងស្ទីល nostalgic ដែលធ្វើអោយកម្រងអនុស្សាវរីយ៍គ្រួសារ និងពិធីខួបកំណើតឱ្យកាន់តែវិសេសវិសាល។
New Peel-Apart Film Style
រំលឹកអនុស្សាវរីយ៍នៃខ្សែភាពយន្តជំនាន់មុន គ្រាន់តែចុចនៅលើរូបភាពនោះអ្នកនឹងឃើញចលនាការបក់រូបភាពហើយអ្នកនឹងទទួលបាននូវអារម្មណ៍នឹកដល់អតីតកាល។
Efficiency Meets Speed
PERFORMANCE
ថាមពលថ្ម BlueVolt 7000 mAh
Slim yet Powerful.
ថាមពលថ្មធំ 7000 mAh ផ្តល់នូវដំណើរការដ៏រលូនពេញមួយថ្ងៃ ទោះបីជាជាការងារមមាញឹកប៉ុណ្ណា ក៏នៅតែមានទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់បំផុត។
- 43.8 ម៉ោង
មើលវីដេអូ YouTube3
- 13 ម៉ោង
MLBB Gaming4
- 14%
រក្សាថាមពលបានយ៉ាងល្អ បន្ទាប់ពីការប្រើប្រាស់យ៉ាងសកម្មពេញ 16 ម៉ោង4
បច្ចេកវិទ្យាសាកថ្មលឿន 90W5
Smart Control, Fast Charging
បច្ចេកវិទ្យាសាកថ្មលឿន 90W ផ្តល់ថាមពលពេញមួយថ្ងៃដោយភាពជឿជាក់។
- 60 នាទី6
សាកពី 1% ដល់ 100%
Multi-Scenario Bypass Charging
Smarter Power Delivery.
រក្សាថ្មឱ្យនៅថ្មីជានិច្ចជាមួយមុខងារ Bypass Power ជួយកាត់បន្ថយកម្ដៅ និងការពារសុខភាពថ្មឱ្យប្រើប្រាស់បានកាន់តែយូរអង្វែង។
អាវក្រោះការពារធូលីនិងទឹកកម្រិតខ្ពស់ IP68 & IP69 7
Fearless in Harsh
Environments
អាវក្រោះការពារធូលីនិងទឹកកម្រិតខ្ពស់ IP68 & IP69 ជួយការពារទូរសព្ទរបស់អ្នកពីគ្រប់ឧបសគ្គប្រចាំថ្ងៃ មិនថាភ្លៀង ឬធូលីឡើយ។
- 120 នាទី
ធន់នឹងសម្ពាធទឹកក្នុងជម្រៅ 1.5 ម៉ែត្រ
- ធន់នឹងទឹកភ្លៀងបានយូរដល់ 48 ម៉ោង
ត្រៀមខ្លួនរួចជាស្រេច សម្រាប់រដូវភ្លៀង
- ការពារសំឡេងទឹកបានយ៉ាងល្អ
រីករាយជាមួយតន្ត្រី សូម្បីក្នុងពេលងូតទឹក
Underwater Photography8
ផ្ដិតយកភាពស្រស់ស្អាតក្នុងទឹកដោយភាពជឿជាក់៖ រូបភាពច្បាស់ល្អ សុវត្ថិភាពខ្ពស់ និងងាយស្រួលគ្រប់កាលៈទេសៈ។"
MediaTek Dimensity 7360-Turbo Mobile Platform
Smooth Power. Smarter Processing.
បំពាក់ដោយបន្ទះឈីប MediaTek Dimensity 7360-Turbo ដែលផ្ដល់នូវការឆ្លើយតបដ៏រហ័ស សហការជាមួយប្រព័ន្ធហ្គេមដ៏មានលំនឹង និងសមត្ថភាពបំពេញការងារបានយ៉ាងសម្បូរបែប។
- 5G
Chip
- 4 nm
Process
- 8
Cores
- 4 + 4
Architecture
- LPDDR5
Flagship Chip Process
- UFS 3.1
ប្រតិបត្តិការផ្ទុកទិន្នន័យ
Smooth Performance.
Stay Smooth.
Stay Connected.
-
Ultra Large VC Smart Cooling System
បច្ចេកវិទ្យា vapor chamber cooling កម្រិតខ្ពស់ ការពារការឡើងកម្ដៅបានយ៉ាងល្អឥតខ្ចោះ ផ្តល់នូវបទពិសោធន៍កម្សាន្តដ៏អស្ចារ្យដោយគ្មានការរំខាន។
-
AI SuperLink9
AI SuperLink ដែលពង្រីកសញ្ញាសេវាបាន 360ដឺក្រេ ផ្តល់ភាពងាយស្រួលសម្រាប់ការកម្សាន្តហ្គេម ដំណើរកម្សាន្ត និងការដោនឡូតបានយ៉ាងរហ័សទាន់ចិត្ត។
អេក្រង់ AMOLED កម្រិតច្បាស់ 1.5K
See More in Every Pixel.
អេក្រង់ OLED កម្រិតច្បាស់ 1.5K ដែលផ្ដល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក ជាមួយនឹងកម្រិតពន្លឺ HBM ខ្ពស់បំផុត និងពណ៌ធម្មជាតិ 1.07 ពាន់លានពណ៌ ធ្វើឱ្យគ្រប់ទិដ្ឋភាពទាំងអស់រស់រវើក និងស្រស់ស្អាតដូចពិតៗ។
- 6.83 អ៊ីញ
ទំហំអេក្រង់
- 1900 Nits
ពន្លឺអេក្រង់កម្រិតខ្ពស់ HBM
- 449 PPI
ដង់ស៊ីតេភិចសែលកម្រិតខ្ពស់
- 120 Hz
អត្រា Refresh
- 1.07 Billion
ពណ៌
-
វិញ្ញាបនបត្រ
Symmetrical Dual Stereo Speaker
Hear It.
Feel It. Live It.
បំពាក់ដោយឧបបករណ៍ Symmetrical dual speakers ផ្ដល់នូវសំឡេងបុកខ្លាំង ពិរោះរណ្ដំ សម្រាប់ការលេងហ្គេម ទស្សនាភាពយន្ត និងការស្ដាប់តន្ត្រី។
Gaming HyperSense Audio
បើកដំណើរការ Gaming HyperSense Audio ដែលបង្កើនភាពច្បាស់នៃសំឡេងដល់ 120% និងពង្រីកវិសាលភាពឱ្យទូលាយជាងមុន 25% ផ្ដល់នូវសំឡេងព័ទ្ធជុំវិញដ៏រស់រវើក និងការតាមដានគូប្រកួតបានយ៉ាងត្រឹមត្រូវ។
Smooth at Origin
Origin Island10
Stay Ahead. Instantly.
ពង្រឹងសក្ដានុពលការងារ ដោយ AI2
Work Smarter with AI.
Google Gemini11
Say One Thing - Do It All.
ពិភាក្សាជាមួយ Gemini អំពីអ្វីៗគ្រប់យ៉ាងដែលអ្នកឃើញ
Private Space
Your Privacy. Doubly Secure.
ឯកសារ រូបថត និងកម្មវិធីឯកជន ត្រូវបានការពារដោយកូដសម្ងាត់ និងរក្សាទុកក្នុង private space ដាច់ដោយឡែក ដើម្បីធានាការសម្ងាត់របស់អ្នក។
ការថែទាំសុវត្ថិភាព រយៈពេល 6ឆ្នាំពេញ12
The Future-Proof Device.
ជាដៃគូដ៏រឹងមាំ និងគួរឱ្យជឿជាក់ ជាមួយការធានាផ្នែកសុវត្ថិភាព និងការថែទាំប្រព័ន្ធរហូតដល់ 6ឆ្នាំ ដែលជួយឱ្យឧបករណ៍របស់អ្នកដើរទាន់សម័យកាល និងមានសុវត្ថិភាពខ្ពស់បំផុត។
Origin Smooth Engine
Fluid Today.
Smooth for Years.
តាមរយៈការបង្កើនប្រសិទ្ធភាពខ្ពស់លើផ្នែកគណនា អង្គផ្ទុកទិន្នន័យ និងអេក្រង់, Origin Smooth Engine ផ្តល់នូវភាពរលូនឥតខ្ចោះ និងការឆ្លើយតបរហ័សទាន់ចិត្ត តាមរយៈការសម្របសម្រួលប្រព័ន្ធដ៏ឆ្លាតវៃ។
One-Tap Transfer13
One Touch to Share.
EasyShare អនុញ្ញាតឱ្យលោកអ្នកផ្ទេររូបភាព វីដេអូ និងឯកសាររវាង V70 FE និងស្មាតហ្វូនដទៃទៀត បានយ៉ាងរហ័ស។
vivo Office Kit
Beyond Connection. True Collaboration.
កំណត់សម្គាល់:
- ដើម្បីទទួលបានរូបភាពកម្រិតនេះ លោកអ្នកគ្រាន់តែបើកកាមេរ៉ាលែន 200MP ដោយផ្ទាល់ និងថតនៅទីធ្លាក្រៅដែលមានពន្លឺគ្រប់គ្រាន់។ លទ្ធផលចុងក្រោយ អាចមានការប្រែប្រួលទៅតាមការកំណត់ និងស្ថានភាពនៃពន្លឺជាក់ស្តែង។
- មុខងារ AI ត្រូវបានផ្តល់ជូនស្របតាមប្រភេទកម្មវិធី ការកំណត់ និងតំបន់ដែលលោកអ្នករស់នៅ។ សូមពិនិត្យមើលបទពិសោធន៍ប្រើប្រាស់ផ្ទាល់នៅលើឧបករណ៍របស់អ្នក។
- ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍លើការប្រើប្រាស់កម្មវិធីតែមួយ។ លក្ខខណ្ឌតេស្ត៖ សីតុណ្ហភាព 25°C±2°C, ថ្ម 100%, ប្រើ Wi-Fi, ពន្លឺអេក្រង់ទាបបំផុត, បិទសំឡេង និងបើកវីដេអូ។ រយៈពេលប្រើប្រាស់ជាក់ស្តែងអាចប្រែប្រួលទៅតាមមជ្ឈដ្ឋានជុំវិញ និងកត្តាផ្សេងៗទៀត។
- ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍លើការប្រើប្រាស់កម្មវិធីតែមួយ។ លក្ខខណ្ឌតេស្ត៖ សីតុណ្ហភាព 25°C±2°C, ថ្មពេញ 100%, ប្រើ Wi-Fi (សេវាទូរសព្ទសម្រាប់ការស្វែងរកផ្លូវ), ពន្លឺ 150 nits (បិទអេក្រង់ពេលស្តាប់តន្ត្រី), កម្រិតសំឡេង 63 dB (តាមកាស Bluetooth និងបិទសំឡេងពេលផ្ញើសារ WhatsApp), បិទកាមេរ៉ាពេលប្រជុំ ZOOM។ រយៈពេលប្រើប្រាស់ជាក់ស្តែងអាចប្រែប្រួលទៅតាមមជ្ឈដ្ឋានជុំវិញ និងកត្តាផ្សេងៗ។
- បច្ចេកវិទ្យាសាកថ្មលឿន 90W មានន័យថា សំដៅលើសមត្ថភាពសាកថាមពលអតិបរមា 90W ពីឆ្នាំងសាកស្តង់ដារបស់ vivo។ ចំពោះល្បឿនសាកជាក់ស្តែង គឺត្រូវបានកំណត់ដោយស្វ័យប្រវត្តិស្របតាមស្ថានភាព និងរបៀបនៃការប្រើប្រាស់របស់អ្នក។
- លទ្ធផលតេស្តសាកថ្មចេញពីមន្ទីរពិសោធន៍ vivo៖ តេស្តក្នុងសីតុណ្ហភាព 25°C±1°C ជាមួយឆ្នាំងសាកស្ដង់ដារ ខណៈទូរសព្ទនៅសល់ថ្ម 1% និងបិទទូរសព្ទ។ ល្បឿនសាកអាចប្រែប្រួលតាមការប្រើប្រាស់ជាក់ស្ដែង។ ចំណាំ៖ ត្រូវបើកមុខងារ 'Fast charging' ក្នុង Settings ជាមុន ដើម្បីទទួលបានបទពិសោធន៍សាកថ្មលឿនបំផុត។ ចូលទៅកាន់៖ Settings > Battery > Battery health and charging > Fast charging ដើម្បីបើកដំណើរការជាលើកដំបូង។ បញ្ជាក់៖ ល្បឿនសាកជាក់ស្តែង អាចប្រែប្រួលទៅតាមកត្តាមជ្ឈដ្ឋាន ឬកត្តាផ្សេងៗទៀត។
- ផលិតផលនេះត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ក្នុងមន្ទីរពិសោធន៍ ដោយទទួលបានវិញ្ញាបនបត្រកម្រិត IP68 និង IP69 ស្របតាមស្តង់ដារអន្តរជាតិ IEC 60529-2013។ លក្ខខណ្ឌតេស្ត IP68: ធន់នឹងការជ្រមុជក្នុងទឹកស្អាតជម្រៅ 1.5 ម៉ែត្រ រយៈពេល 30 នាទី ក្នុងលក្ខខណ្ឌសីតុណ្ហភាពទឹក និងឧបករណ៍ខុសគ្នាមិនលើសពី 5°C។ លក្ខខណ្ឌតេស្ត IP69: ការពារការបាញ់ទឹកខ្លាំងពីគ្រប់មុំ (0°, 30°, 60°, 90°) ក្នុងសីតុណ្ហភាពទឹកខ្ពស់រហូតដល់ 90° ជាមួយនឹងសម្ពាធទឹកហូរ (15±1)លីត្រ/នាទី។ ក្នុងសីតុណ្ហភាព (80±5)°C រយៈពេល 30វិនាទីតាមទីតាំងនីមួយៗ ដោយដាក់ទូរសព្ទបញ្ឈរចុះក្រោមត្រង់រន្ធ USB។ ផលិតផលនេះត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់ ដោយអាចធន់នឹងការជ្រាបទឹកក្នុងជម្រៅ 1.5 ម៉ែត្រ បានរហូតដល់ 120 នាទី នៅក្នុងមន្ទីរពិសោធន៍។ ផលិតផលនេះ មិនមែនជាទូរសព្ទដែលធន់នឹងទឹកកម្រិតអាជីពនោះទេ។ សមត្ថភាពធន់នឹងការជះទឹក ទឹក និងធូលី មិនមែនជាលក្ខណៈអចិន្ត្រៃយ៍ទេ ហើយអាចនឹងថយចុះតាមរយៈការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំដាក់ទូរសព្ទចូលក្នុងទឹក ដូចជាទឹកសមុទ្រ ឬវត្ថុរាវដទៃទៀត ដូចជាភេសជ្ជៈ ក្នុងអំឡុងពេលប្រើប្រាស់ប្រចាំថ្ងៃ។ កុំសាកថ្មទូរសព្ទពេលកំពុងសើម ផ្ទុយទៅវិញ សូមជូតសម្អាត និងសម្ងួតភ្លាមៗ។ ការខូចខាតដែលបង្កឡើងដោយការជ្រាបចូលនៃវត្ថុរាវ គឺមិនស្ថិតក្រោមលក្ខខណ្ឌធានាឡើយ។
- សូមអនុវត្តតាមការណែនាំផ្លូវការ៖ ចៀសវាងការប្រើទូរសព្ទក្នុងទឹកដែលមិនមែនជាទឹកស្អាត។ លោកអ្នកអាចថតរូបក្រោមទឹកបានក្នុងជម្រៅអតិបរមា 1.5 ម៉ែត្រ និងមិនលើសពី 30 នាទីឡើយ។ ក្រោយពេលប្រើប្រាស់ រួចចុចប៊ូតុងលើអេក្រង់ដើម្បីចាកចេញពី «មុខងារក្នុងទឹក» និងបញ្ចេញទឹក រួចទុកទូរសព្ទក្នុងកន្លែងស្ងួត និងមានខ្យល់ចេញចូលល្អ។ សូមជៀសវាងការសាកថ្ម ឬភ្ជាប់ឧបករណ៍ផ្សេងៗទៅកាន់រន្ធ USB រហូតទាល់តែស្ងួតសព្វ។ ជៀសវាងការប្រើម៉ាស៊ីនផ្លុំសក់ដើម្បីសម្ងួតទូរសព្ទ ព្រោះវាអាចប៉ះពាល់ដល់ផ្នែករឹងខាងក្នុង។ ក្នុងករណីមានចំហាយទឹកលែនកាមេរ៉ាក្រោយពេលប៉ះទឹក អ្នកគ្រាន់តែដាក់ទូរសព្ទក្នុងកន្លែងដែលមានសីតុណ្ហភាពថេរ និងស្ងួតល្អរយៈពេល 20 នាទីជាការស្រេច។ ការខូចខាតដែលបង្កឡើងដោយការជ្រាបចូលនៃវត្ថុរាវ គឺមិនស្ថិតក្រោមលក្ខខណ្ឌធានាឡើយ។
- ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo។ បទពិសោធន៍ប្រើប្រាស់ជាក់ស្តែងអាចមានការប្រែប្រួល។
- រូបភាពសម្រាប់បង្ហាញតែប៉ុណ្ណោះ។ មុខងារនេះអាចមានភាពខុសគ្នាទៅតាមកំណែនៃឧបករណ៍នីមួយៗ សូមផ្ទៀងផ្ទាត់លើការប្រើប្រាស់ជាក់ស្តែង។
- តាមដានរាល់ការឆ្លើយតប តម្រូវឱ្យជាវគម្រោងកម្មវិធីជាមុនសិន។ សម្រាប់អាយុ 18ឆ្នាំឡើង។ បង្កើតថ្មីដោយការទទួលខុសត្រូវ។ តម្រូវឱ្យមានការដំឡើងមុនសិន។
- កំណែប្រព័ន្ធប្រតិបត្តិការ (OS) សំដៅលើកំណែប្រព័ន្ធចម្បង ដូចជា Funtouch OS 14 ជាដើម។ ការធ្វើបច្ចុប្បន្នភាព និងការថែទាំប្រព័ន្ធ រួមមានទាំងកំណែចម្បង កំណែបន្ទាប់បន្សំ (ឧទាហរណ៍៖ Funtouch OS 15.0.7) និងកញ្ចប់សុវត្ថិភាព។ ចំពោះរយៈពេល "6 ឆ្នាំ" គឺត្រូវបានគិតចាប់ពីថ្ងៃប្រកាសចេញលក់ជាផ្លូវការ នៅក្នុងប្រទេស ឬតំបន់ដែលលោកអ្នកបានទិញផលិតផល។
- មុខងារ One-Tap Transfer គាំទ្រសម្រាប់ iPhone 12 ឡើងទៅ ដែលដំណើរការដោយ iOS 17 ឬថ្មីជាងនេះ និងមានកម្មវិធី EasyShare កំណែ 5.4 ឡើងទៅ ដោយគ្រាន់តែដាក់ផ្នែក NFC ឱ្យចំគ្នា។ ព័ត៌មានលម្អិតមានក្នុងកម្មវិធី EasyShare ហើយសេវាកម្មនេះអាចមានការប្រែប្រួលអាស្រ័យលើភាគគីទីបីដល់ផ្ដល់សេវាកម្មនេះ។
- លោកអ្នកអាចទាញយកកម្មវិធី vivo Office Kit តាមរយៈ pc.vivoglobal.com។ ការបញ្ជូនទិន្នន័យឥតខ្សែត្រូវបានកំណត់ត្រឹម 5 GB ក្នុងមួយថ្ងៃ បន្ទាប់ពីនោះលោកអ្នកតម្រូវឱ្យប្រើប្រាស់ខ្សែភ្ជាប់ទៅកាន់កុំព្យូទ័រវិញ។ មុខងារមួយចំនួនអាចមានការប្រែប្រួលអាស្រ័យលើសេវាកម្មដៃគូទីបី ចំណែកឯកម្រិតនៃការប្រើប្រាស់ជាក់ស្តែងក៏អាចមានភាពខុសគ្នាផងដែរ។
- រាល់ទិន្នន័យទាំងអស់គឺផ្អែកលើប៉ារ៉ាម៉ែត្ររចនាបច្ចេកទេស លទ្ធផលតេស្តពីមន្ទីរពិសោធន៍ និងទិន្នន័យពីអ្នកផ្គត់ផ្គង់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ កម្រិតប្រតិបត្តិការអាចនឹងឈានដល់ចំណុចកំពូលក្នុងស្ថានភាពខ្លះ ប៉ុន្តែការប្រើប្រាស់ជាក់ស្ដែងអាចខុសគ្នា ទៅតាមជំនាន់ software លក្ខខណ្ឌនៃការសាកល្បង និងប្រភេទឧបករណ៍ដែលលោកអ្នកប្រើប្រាស់។
- ទំហំ និងទម្ងន់ជាក់ស្ដែងអាចមានការប្រែប្រួលខ្លះៗ អាស្រ័យលើដំណើរការផលិត វិធីសាស្ត្រវាស់វែង ការផ្គត់ផ្គង់វត្ថុធាតុដើម និងសង្វាក់ផលិតខុសៗគ្នា។
- រូបភាព និងមុខងារផលិតផលត្រូវបានផ្ដល់ជូនសម្រាប់តែការយោងប៉ុណ្ណោះ។ ចំណែករូបភាពនៅលើអេក្រង់ គឺជាការបង្ហាញបែបត្រាប់តាមសម្រាប់គោលបំណងបង្ហាញផលិតផល។ សូមផ្អែកលើផលិតផលជាក់ស្ដែងជាស្ដង់ដារ។