vivo Y05
vivo Y05 with SGS and military-grade certified protection

បញ្ជាក់ភាពធន់ដោយវិញ្ញាបនបត្រទ្វេការពារបានគ្រប់ជ្រុងជ្រោយ

vivo Y05 with IP65 waterproof and dustproof resistance

អាវក្រោះការពារធូលីនិងទឹក
IP65

vivo Y05 with 1200nits and 120Hz refresh rate display

1200 Nits កម្រិតពន្លឺច្បាស់ 120Hz អត្រា Refresh

vivo Y05 with 6500mAh large battery and 44W FlashCharge

ថាមពលថ្ម BlueVolt 6500mAh
សុខភាពថ្ម 5ឆ្នាំ

vivo Y05 with Smooth at Origin

Smooth at Origin

*Advertising creativity. Pictures shown are for reference, actual product shall prevail.

Design Forward
Stand Out

Summit Platinum

Voyage Black

*Advertising creativity. Pictures shown are
for reference, actual product shall prevail.

គែមស៊ុមមានភាព Classic Cinematic

ពន្លឺ Dynamic ដ៏រស់រវើក

ស៊ុមលោហៈបែបម៉ាតដ៏ប្រណីត

Built Tough
Powered Up

ថាមពលថ្ម BlueVolt 6500mAh1
រូបរាងស្កើង ថាមពលខ្លាំង

រចនាបថស្តើងស្អាត ជាមួយថាមពលដ៏ខ្លាំងក្លា 6500 mAh ប្រើបានយូរអង្វែង។

  • 48 ម៉ោង

    មើលវីដេអូ2

    11.2 ម៉ោង

    FPS Gaming2

    71.6 ម៉ោង

    ស្ដាប់តន្ត្រី3

    9.2 ម៉ោង

    Navigation4

    12.7 ថ្ងៃ

    កម្លាំងថ្មខ្លាំង កាន់បានយូរអង្វែង5

    Reverse Charging

    ថាមពលដែលអ្នកអាចចែករំលែកបាន6

*Advertising creativity. Please refer to the actual usage.

សុខភាពថ្ម 5 ឆ្នាំ7
ការពារទ្វេដង អាយុកាលកាន់តែវែង

ការរួមបញ្ចូលគ្នារវាង Hardware និង Software Algorithm ដ៏ឈ្លាសវៃ ធានានូវអាយុកាលថ្មប្រើប្រាស់បានយូរអង្វែង។

  • 1600 ដង7

    វដ្តនៃការសាកថ្ម

  • ≥ 80%7

    គុណភាពថ្មដែលនៅសល់

*Advertising creativity.
Please refer to the actual usage.

វិញ្ញាបនបត្រ SGS និងភាពធន់កម្រិតយោធា ផ្ដល់នូវការការពារដ៏អស្ចារ្យ មិនបារម្ភរាល់ការធ្លាក់។

ដោយការបញ្ចូលគ្នានូវស៊ុមលោហៈដ៏ប្រណីតជាមួយ comprehensive cushioning structure ដែលជួយទប់ទល់នឹងរាល់ការប៉ះទង្គិចបានយ៉ាងល្អឥតខ្ចោះ។

វិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ58

វិញ្ញាបនបត្រភាពធន់កម្រិតយោធា8

*Advertising creativity. Please refer to the actual usage.

Comprehensive Cushioning Structure

ស្រោមទូរសព្ទបំពាក់បច្ចេកវិទ្យា AirSpring ការពារការធ្លាក់
សំបកការពារផ្នែកខាងក្រោយ
គ្រោងការពារម៉ាស៊ីនរឹងមាំ
បន្ទះការពារសៀគ្វីមេ
រចនាសម្ព័ន្ធអាលុយមីញ៉ូមរឹងមាំ
អេក្រង់

*Advertising creativity. Please refer to the actual usage.

  • 12,000 ដង

    ឆ្លងកាត់ការធ្វើតេស្តទម្លាក់ពីកម្ពស់ទាប9

  • -20°C

    ការតេស្តភាពធន់ក្នុងលក្ខខណ្ឌសីតុណ្ហភាពទាប9

  • 50°C

    ការតេស្តធន់នឹងសម្ពាធកម្ដៅខ្លាំង9

  • 200,000 ដង

    តេស្តលើប៊ូតុងសំឡេង9

  • 10,000 ដង

    តេស្តលើរន្ធសាក9

  • 450,000 ដង

    តេស្តលើប៊ូតុងបិទបើក9

អាវក្រោះការពារធូលីនិងទឹកកម្រិត IP6510 ដៃគូសម្រាប់រាល់ដំណើរផ្សងព្រេង

កុំបារម្ភរឿងត្រូវភ្លៀង! ភាពធន់នឹងទឹក IP65 ការពាររាល់ការសាយភាយទឹកប្រចាំថ្ងៃ និងធានាឱ្យរាល់ដំណើរការនៅតែល្អឥតខ្ចោះជានិច្ច។

  • ប៉ះពេលដៃសើម
  • ស្នាមដានខ្លាញ់ជាប់ដៃ

*Advertising creativity.
Please refer to the actual usage.

8 ម៉ោង

ការធ្វើតេស្តធន់នឹងទឹកភ្លៀងប្រចាំថ្ងៃ11

120 វិនាទី

តេស្តលាងជម្រះតួម៉ាស៊ីនផ្ទាល់12

RAM ជំនួយ13 ទំហំផ្ទុកទ្វេដង

បច្ចេកវិទ្យា RAM ជំនួយជួយឱ្យការប្រើប្រាស់កម្មវិធីច្រើនក្នុង ពេលតែមួយកាន់តែរលូន រួមជាមួយមុខងារ Storage Compression ដែលជួយសន្សំសំចៃទំហំផ្ទុកបានអតិបមា សម្រាប់រាល់ទិន្នន័យចាំបាច់របស់អ្នក។

*Advertising creativity. Please refer to the actual usage.

ការកំសាន្តដ៏អស្ចារ្យ

1200 Nits កម្រិតពន្លឺខ្ពស់ច្បាស់ត្រជាក់ភ្នែក
120Hz អត្រា Refresh
ទស្សនីយភាពរស់រវើក

រីករាយជាមួយរូបភាពច្បាស់លើអេក្រង់ធំ 6.74អ៊ីញ HD+ LCD កម្រិត 120Hz ផ្ដល់ភាពរលូនឥតខ្ចោះ និងការពារភ្នែកបានយ៉ាងល្អ ទោះស្ថិតក្រោមពន្លឺថ្ងៃខ្លាំង!

  • 6.74អ៊ីញ

    អេក្រង់ HD+ LCD14

  • 120 Hz

    អត្រា Refresh

  • 1200 Nits

    កម្រិតពន្លឺខ្ពស់

  • វិញ្ញាបនបត្រកាត់បន្ថយពន្លឺខៀវ
    TÜV Rheinland15

*The 120Hz refresh rate is supported in certain scenarios. Please refer to actual usage for performance.

ប្រព័ន្ធរូបភាពកម្រិតខ្ពស់
ឃើញច្បាស់គ្រប់ចំណុច គ្រប់ប្លង់រូបភាព

8 MP

កាមេរ៉ាគោល16

5 MP

កាមេរ៉ាស៊េលហ្វី16

Infrared
Blaster16

ពន្លឺពិលភ្លឺខ្លាំង
មើលច្បាស់គ្រប់ទិសទី

ឈ្នះរាល់ភាពងងឹត ជាមួយពិលខ្នាតតូចសមត្ថភាពខ្ពស់ បង្កើនកម្រិតពន្លឺខ្លាំងជាងមុន ៥ ដង។

  • 5x

    ពន្លឺពិលភ្លឺខ្លាំង17

  • 4 កម្រិត

    ការគ្រប់គ្រងដែលអាចកែសម្រួលពន្លឺបាន

  • 7 ម៉ែត្រ

    ពន្លឺចាំងច្បាស់ គ្របដណ្តប់ក្នុងចម្ងាយរហូតដល់18

Ultra-Bright Flashlight
Regular Flashlight

Smooth at Origin

AI Creation

បង្កើនគុណភាពសំណេររបស់អ្នកដោយប្រើ AI។ ចុចតែម្តងដើម្បីកែសម្រួល និងពង្រីកសេចក្តីព្រាងរបស់អ្នក ឱ្យក្លាយជាខ្លឹមសារផ្លូវការប្រកបដោយភាពទាក់ទាញ។

AI Photo Enhance

ផ្ដល់ភាពលម្អិតដល់ផ្ទៃរូបភាព ផ្ទៃមុខ អោយមានភាពទាក់ទាញបែបធម្មជាតិ។

AI Documents19

ជំនួយការឆ្លាតវៃក្នុងការតម្រង់ និងសម្រិតសម្រាំងគុណភាពឯកសារឱ្យកាន់តែច្បាស់ ដើម្បីភាពងាយស្រួលក្នុងការអាន និងចែកចាយ។

កំណត់សម្គាល់:

  • សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 6500 mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 6355mAh។។ ទិន្នន័យនេះទទួលបានពីមន្ទីរពិសោធន៍ vivo។ ដោយសារបញ្ហាមុខងារ បណ្តាឧបករណ៍មួយចំនួនអាចមានថាមពលសាកទាប ឬសាកមិនចូល។ លទ្ធផលជាក់ស្តែងអាចមានការប្រែប្រួល។
  • រាល់ទិន្នន័យលើទំព័រនេះ ផ្អែកលើការរចនាបច្ចេកទេស និងលទ្ធផលតេស្តពីមន្ទីរពិសោធន៍របស់ vivo ព្រមទាំងអ្នកផ្គត់ផ្គង់។ លទ្ធផលជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើកំណែអាប់ដេតកម្មវិធី បរិយាកាសប្រើប្រាស់ និងកត្តាពាក់ព័ន្ធផ្សេងៗទៀត។ ទិន្នន័យថាមពលថ្ម ទទួលបានពីការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ vivo ក្រោមលក្ខខណ្ឌប្រើប្រាស់កម្មវិធីតែមួយ ឬរបៀបរង់ចាំ។ ការធ្វើតេស្តធ្វើឡើងក្នុងសីតុណ្ហភាព 25°C±1°C ថ្មពេញ ពន្លឺអេក្រង់ទាបបំផុតនិងបិទសំឡេងទាំងស្រុង។ ទោះជាយ៉ាងណា រយៈពេលនៃការកាន់ថ្មជាក់ស្តែង អាចមានការប្រែប្រួលទៅតាមទម្លាប់ និងកម្មវិធីដែលលោកអ្នកកំពុងប្រើប្រាស់។
  • ទិន្នន័យនេះបានមកពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ដែលអនុវត្តចំពោះការប្រើប្រាស់កម្មវិធីតែមួយ និងក្នុងស្ថានភាព Standby ។ ការធ្វើតេស្តត្រូវបានកំណត់ក្នុងសីតុណ្ហភាព 25°C±1°C ដោយសាកថ្មពេញ អេក្រង់បិទ កម្រិតសំឡេង 63 dB និងភ្ជាប់ប៊្លូធូសជាមួយ Wi-Fi។ អាយុកាលថ្មជាក់ស្តែង អាចប្រែប្រួលទៅតាមទម្លាប់ប្រើប្រាស់ និងកត្តាផ្សេងៗ។
  • ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ vivo តាមរយៈការប្រើប្រាស់កម្មវិធីតែមួយ ឬក្នុងរបៀបរង់ចាំ។ ការធ្វើតេស្តក្នុងសីតុណ្ហភាព 25°C±1°C ដោយសាកថ្មពេញ ពន្លឺអេក្រង់ 150 nits កម្រិតសំឡេងអតិបរមា និងប្រើបណ្តាញ 4G។ រយៈពេលប្រើប្រាស់ជាក់ស្តែង អាស្រ័យលើទម្លាប់ប្រើប្រាស់ និងមជ្ឈដ្ឋានជុំវិញ។
  • ទិន្នន័យនេះទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍លើមុខងារ Stand-by តែប៉ុណ្ណោះ។ ការធ្វើតេស្តត្រូវបានកំណត់ក្នុងសីតុណ្ហភាព 25°C±1°C, កម្រិតពន្លឺអេក្រង់ 150 nits និងកម្រិតសំឡេង 63 dB។ រយៈពេលប្រើប្រាស់ថ្មជាក់ស្តែង អាចប្រែប្រួលទៅតាមស្ថានភាពប្រើប្រាស់ និងកត្តាជុំវិញខ្លួនផ្សេងៗទៀត។
  • ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo។ កម្លាំងសាកថ្ម Reverse Charging គឺ 6W (5V/1.2A)។ កម្រិតសាកជាក់ស្តែងអាចមានការប្រែប្រួល ឬមិនដំណើរការលើឧបករណ៍ខ្លះ ដោយសារភាពខុសគ្នានៃបច្ចេកវិទ្យាភ្ជាប់។
  • ផ្អែកលើការពិសោធន៍ពីមន្ទីរពិសោធន៍ vivo ថាមពលថ្មនៅតែរក្សាបានកម្រិតផ្ទុកយ៉ាងតិច 80% បន្ទាប់ពីឆ្លងកាត់ការសាកបញ្ចូលពេញចំនួន 1600 ដង។ តាមការពិសោធន៍លើទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃ (ការសាកពេញ និងប្រើអស់ក្នុងរយៈពេល 1.23 ថ្ងៃម្តង) បញ្ជាក់ថា 1600 ជុំនៃការសាក គឺប្រៀបបាននឹងការប្រើប្រាស់ប្រហែល 5 ឆ្នាំ។ ទិន្នន័យទាំងអស់នេះទទួលបានពីការសាកល្បងក្នុងលក្ខខណ្ឌគ្រប់គ្រងសីតុណ្ហភាព 23°C±2°C ចំណែកលទ្ធផលជាក់ស្តែងអាចប្រែប្រួលទៅតាមបរិយាកាស និងទម្លាប់ប្រើប្រាស់រៀងៗខ្លួន។
  • ផលិតផលនេះត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់ក្នុងមន្ទីរពិសោធន៍។ ក្នុងនាមជាឧបករណ៍អេឡិចត្រូនិកដែលមានភាពផ្ចិតផ្ចង់បំផុត ស្មាតហ្វូននេះនៅតែអាចប្រឈមនឹងការខូចខាតដោយសារការធ្លាក់។ សូមមេត្តាប្រើប្រាស់ដោយប្រុងប្រយ័ត្ន ជៀសវាងការប៉ះទង្គិចខ្លាំង ព្រោះរាល់ការខូចខាតដែលបង្កឡើងដោយចេតនា ឬកំហុសអចេតនារបស់អ្នកប្រើប្រាស់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
  • លទ្ធផលនៃការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ មិនមែនជាការបញ្ជាក់ទាំងស្រុងពីសមត្ថភាពប្រើប្រាស់ជាក់ស្តែងនោះទេ ដែលវាអាចប្រែប្រួលទៅតាមកំណែអាប់ដេតកម្មវិធី បរិយាកាសនៃការធ្វើតេស្ត និងការកំណត់ផ្សេងៗរបស់ឧបករណ៍។
  • ផលិតផលនេះទទួលបានវិញ្ញាបនបត្រស្តង់ដារ IEC 60529 កម្រិត IP65 ដែលមានសមត្ថភាពការពារធូលី និងទឹក ប្រកបដោយទំនុកចិត្តតាមរយៈការធ្វើតេស្តក្នុងមន្ទីរពិសោធន៍។ ទោះជាយ៉ាងណា ប្រសិទ្ធភាពនេះអាចនឹងថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំសាកថ្មក្នុងស្ថានភាពសើម ហើយសម្រាប់ការសម្អាត សូមពិនិត្យមើលក្នុងផ្នែកព័ត៌មានសុវត្ថិភាព។ ការខូចខាតដោយសារសារធាតុរាវ នឹងមិនរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
  • ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ដោយបានសាកល្បងប្រើប្រាស់ទូរសព្ទថ្មីជាប់ៗគ្នាផ្ដាច់រយៈពេល 8 ម៉ោង ក្នុងស្ថានភាពត្រាប់តាមបរិយាកាសភ្លៀង។ សូមកុំសាកថ្មទូរសព្ទនៅពេលដែលឧបករណ៍កំពុងសើម។ ដោយសារស្ថានភាពប្រើប្រាស់ជាក់ស្តែងអាចមានភាពខុសគ្នាពីបរិយាកាសពិសោធន៍ ដូច្នេះបទពិសោធន៍ប្រើប្រាស់ជាក់ស្ដែងគឺជាគោល។ ក្នុងករណីទូរសព្ទប៉ះនឹងទឹកភ្លៀង ឬការខ្ទាតទឹក វត្ថុរាវអាចនឹងបណ្តាលឱ្យស្ទះរន្ធស្រូបសំឡេង ឬបំពង់បញ្ចេញសំឡេងនៃមីក្រូហ្វូន ឧបករណ៍ទទួលសំឡេង និងឧបករណ៍បំពងសំឡេង ដែលធ្វើឱ្យគុណភាពសំឡេងមិនប្រក្រតីនៅពេលសន្ទនា ឬចាក់តន្ត្រី។ អ្នកអាចស្ដារមុខងារនេះឱ្យប្រសើរឡើងវិញបាន ដោយគ្រាន់តែរលាស់ទឹកចេញ រួចទុកឱ្យស្ងួតជាការស្រេច។ សូមបញ្ជាក់ថា សមត្ថភាពការពារទឹក និងធូលីអាចនឹងថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។ រាល់ការខូចខាតដែលបង្កឡើងដោយចេតនា ឬកំហុសអចេតនារបស់អ្នកប្រើប្រាស់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
  • ទូរសព្ទនេះមិនមែនជាប្រភេទស្មាតហ្វូនការពារទឹកកម្រិតអាជីពនោះទេ ប៉ុន្តែត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់ក្នុងមន្ទីរពិសោធន៍ vivo ដោយរក្សាបាននូវដំណើរការល្អឥតខ្ចោះ បើទោះបីជាត្រូវបានលាងសម្អាតដោយទឹកក្នុងល្បឿន 6 លីត្រ/នាទី រយៈពេល 120 វិនាទី និងទុកចោល 24 ម៉ោងក៏ដោយ។ សមត្ថភាពការពារទឹកមិនស្ថិតស្ថេររហូតទេ ហើយអាចនឹងថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រសិនបើទូរសព្ទត្រូវទឹកភ្លៀង ឬខ្ទាតទឹកចូល អាចនឹងធ្វើឱ្យរន្ធស្រូបសំឡេង និងបំពង់បំពងសំឡេងរងការរាំងស្ទះ ដែលបណ្តាលឱ្យសំឡេងដាច់ៗ ឬមិនច្បាស់។ ដើម្បីឱ្យដំណើរការប្រសើរឡើងវិញ សូមទុកទូរសព្ទឱ្យស្ងួតដោយមិនបាច់ប្រើប្រាស់។ ជាពិសេស ហាមសាកថ្មនៅពេលទូរសព្ទកំពុងសើម ហើយរាល់ការខូចខាតដោយសារធាតុរាវ នឹងមិនត្រូវបានរ៉ាប់រងដោយការធានានោះទេ។
  • RAM ជំនួយ៖ បច្ចេកវិទ្យាជំនួយដោយកម្មវិធី បន្ថែមទំហំរហូតដល់ 6GB។ កំណើនទំហំ RAM នេះត្រូវបានបង្កើនតាមរយៈប្រព័ន្ធ Software ដែលនឹងកំណត់មុខងារដោយស្វ័យប្រវត្តិតាមស៊េរីទូរសព្ទ ដើម្បីជម្រុញប្រសិទ្ធភាពប្រើប្រាស់ឱ្យកាន់តែអស្ចារ្យបំផុត។
  • ទំហំអេក្រង់គឺ
  • ទទួលបានវិញ្ញាបនបត្រ TÜV Rheinland លើការការពារភ្នែកពីពន្លឺពណ៌ខៀវប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ ឧបករណ៍នេះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងវេជ្ជសាស្ត្រ ឬការព្យាបាលនោះទេ។
  • ទំហំភីកសែលអាចប្រែប្រួលទៅតាមការប្រើប្រាស់មុខងារថតផ្សេងៗរបស់កាមេរ៉ា សូមពិនិត្យមើលជាក់ស្តែង។
  • ទិន្នន័យ '5x' គឺជាលទ្ធផលនៃការប្រៀបធៀបកម្រិតពន្លឺរវាងកម្រិតអតិបរមា និងកម្រិតដំបូងនៃពិល។ ទិន្នន័យនេះទទួលបានពីមន្ទីរពិសោធន៍ vivo តាមរយៈការវាស់វែងក្នុងចម្ងាយ 0.5 ម៉ែត្រ នៅសីតុណ្ហភាព 25°C។ កម្រិតពន្លឺជាក់ស្តែងអាចមានការប្រែប្រួលអាស្រ័យលើបរិស្ថានប្រើប្រាស់ បន្ទុកការងាររបស់ឧបករណ៍ លក្ខណៈបច្ចេកទេសគ្រឿងបង្គុំ និងកម្រិតលម្អៀងនៃការដំឡើង។ សូមផ្អែកលើបទពិសោធន៍ប្រើប្រាស់ជាក់ស្តែងជាគោល។
  • ទិន្នន័យខាងលើទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo នៅចម្ងាយ 7ម៉ែត្រ ក្រោមសីតុណ្ហភាព 25°C និងកម្រិតពន្លឺ 0.5 lx។ ប្រសិទ្ធភាពជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើបរិយាកាសប្រើប្រាស់ កម្រិតការងាររបស់ឧបករណ៍ និងកត្តាបច្ចេកទេសផ្សេងៗ។ សូមយោងលើការប្រើប្រាស់ជាក់ស្តែងជាគោល។
  • រាល់ព័ត៌មានពីមុខងារ AI ត្រូវបានផ្តល់ជូនគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ vivo ពុំមានការធានាលើភាពសុក្រឹត ឬភាពពេញលេញនៃទិន្នន័យឡើយ។ អាស្រ័យលើលក្ខណៈបច្ចេកទេស មុខងារ AI អាចមានកម្រិតប្រើប្រាស់ក្នុងកាលៈទេសៈខ្លះ ដូច្នេះសូមពិនិត្យលើការប្រើប្រាស់ជាក់ស្តែង។
  • រាល់ទិន្នន័យទាំងអស់ត្រូវបានផ្អែកលើការរចនាបច្ចេកទេស ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ និងទិន្នន័យពីអ្នកផ្គត់ផ្គង់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ ទិន្នន័យខ្លះអាចជាកម្រិតសមត្ថភាពខ្ពស់បំផុត ដែលលទ្ធផលប្រើប្រាស់ជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើជំនាន់នៃកម្មវិធី បរិយាកាសសាកល្បង និងម៉ូឌែលទូរសព្ទនីមួយៗ។
  • រាល់លក្ខណៈបច្ចេកទេស និងផ្នែកខ្លះនៃផលិតផល អាចផ្លាស់ប្តូរតាមស្ថានភាពអ្នកផ្គត់ផ្គង់ ឬការផលិត។ vivo អាចកែប្រែការពិពណ៌នានៅលើគេហទំព័រនេះឱ្យស្របតាមផលិតផលជាក់ស្តែងគ្រប់ពេលវេលា ដោយមិនចាំបាច់ផ្តល់ដំណឹងជាមុន។
  • រាល់រូបភាពផលិតផល និងខ្លឹមសារបង្ហាញលើអេក្រង់ដែលមានក្នុងទំព័រនេះ ផ្តល់ជូនសម្រាប់តែការផ្សព្វផ្សាយ និងជាឯកសារយោងប៉ុណ្ណោះ។ លក្ខណៈបច្ចេកទេស និងរូបរាងពិតប្រាកដ អាចមានការប្រែប្រួលទៅតាមផលិតផលជាក់ស្តែង។