vivo Y11d
vivo Y11d with SGS and military-grade certified protection

ការរចនាធន់នឹងការធ្លាក់

vivo Y11d with IP65 waterproof and dustproof resistance

អាវក្រោះការពារធូលីនិងទឹក
IP65

vivo Y11d with 1200nits and 120Hz refresh rate display

កាមេរ៉ា 50MP ផ្តិតយករូបភាពច្បាស់ម៉ដ្ឋខៃ

vivo Y11d with 6500mAh large battery and 44W FlashCharge

ថាមពលថ្ម BlueVolt 6500mAh
បច្ចេកវិទ្យាសាកថ្មលឿន 44W

vivo Y11d with Smooth at Origin

Smooth at Origin

*Advertising creativity. Pictures shown are for reference. Actual products shall prevail.

Design Forward
Stand Out

Summit Platinum

Voyage Black

*Advertising creativity. Pictures shown are
for reference. Actual products shall prevail.

គែមស៊ុមមានភាព Classic Cinematic

ពន្លឺ Dynamic ដ៏រស់រវើក

ស៊ុមលោហៈបែបម៉ាតដ៏ប្រណីត

Built Tough. Powered Up.

ថាមពលថ្ម BlueVolt 6500mAh1
រូបរាងស្កើង ថាមពលខ្លាំង

រចនាបថស្តើងស្អាត ជាមួយថាមពលដ៏ខ្លាំងក្លា 6500 mAh ប្រើបានយូរអង្វែង។

  • 48 ម៉ោង

    មើលវីដេអូ2

    11.2 ម៉ោង

    FPS Gaming2

    71.6 ម៉ោង

    ស្ដាប់តន្ត្រី3

    9.2 ម៉ោង

    Navigation4

    12.7 ថ្ងៃ

    កម្លាំងថ្មខ្លាំង
    កាន់បានយូរអង្វែង5

    Reverse Charging

    ថាមពលដែលអ្នកអាចចែករំលែកបាន6

*Advertising creativity. Please refer to the actual usage.

សុខភាពថ្ម 5 ឆ្នាំ7
ការពារទ្វេដង អាយុកាលកាន់តែវែង

ការរួមបញ្ចូលគ្នារវាង Hardware កម្លាំងខ្លាំង និង Algorithm ឈ្លាសវៃ ធានានូវអាយុកាលថ្មប្រើប្រាស់បានយូរអង្វែង។

  • 1600 ដង7

    វដ្តនៃការសាកថ្ម

  • ≥ 80%7

    គុណភាពថ្មដែលនៅសល់

*Advertising creativity.
Please refer to the actual usage.

បច្ចេកវិទ្យាសាកថ្មលឿន 44W8 គ្រប់គ្រងឆ្លាតវៃ សាកថ្មរហ័ស

បច្ចេកវិទ្យាសាកថ្មលឿន 44W ផ្ដល់ថាមពលខ្លាំង ឆ្លាតវៃ និងប្រើប្រាស់បានយូរអង្វែង ជាមួយការគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។

  • 80 នាទី9

    សាកពី 1% ទៅ 100%

  • បច្ចេកវិទ្យាសាកថ្មវៃឆ្លាតពេលយប់
  • សន្សំថាមពលអតិបរមា

*បច្ចេកវិទ្យាសាកថ្មលឿន 44W ដែលជាថាមពលសាកស្ដង់ដាររបស់ vivo ផ្ដល់កម្លាំងរហូតដល់ 44W។
កម្លាំងសាកនឹងប្រែប្រួលដោយស្វ័យប្រវត្តិ ដើម្បីផ្ដល់ល្បឿនដ៏សមស្របបំផុតសម្រាប់ការប្រើប្រាស់ជាក់ស្ដែង។

វិញ្ញាបនបត្រ SGS និងភាពធន់កម្រិតយោធា ផ្ដល់នូវការការពារដ៏អស្ចារ្យ មិនបារម្ភរាល់ការធ្លាក់។

ដោយការបញ្ចូលគ្នានូវស៊ុមលោហៈដ៏ប្រណីតជាមួយ comprehensive cushioning structure ដែលជួយទប់ទល់នឹងរាល់ការប៉ះទង្គិចបានយ៉ាងល្អឥតខ្ចោះ។

វិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ510

វិញ្ញាបនបត្រភាពធន់កម្រិតយោធា10

*Advertising creativity. Please refer to the actual usage.

Comprehensive Cushioning Structure

ស្រោមទូរសព្ទបំពាក់បច្ចេកវិទ្យា AirSpring ការពារការធ្លាក់
សំបកការពារផ្នែកខាងក្រោយ
គ្រោងការពារម៉ាស៊ីនរឹងមាំ
បន្ទះការពារសៀគ្វីមេ
រចនាសម្ព័ន្ធអាលុយមីញ៉ូមរឹងមាំ
អេក្រង់

*Advertising creativity. Please refer to the actual usage.

  • 12,000 ដង

    ឆ្លងកាត់ការធ្វើតេស្តទម្លាក់ពីកម្ពស់ទាប11

  • -20°C

    ការតេស្តភាពធន់ក្នុងលក្ខខណ្ឌសីតុណ្ហភាពទាប11

  • 50°C

    ការតេស្តធន់នឹងសម្ពាធកម្ដៅខ្លាំង11

  • 200,000 ដង

    តេស្តលើប៊ូតុងសំឡេង11

  • 10,000 ដង

    តេស្តលើរន្ធសាក11

  • 450,000 ដង

    តេស្តលើប៊ូតុងបិទបើក11

អាវក្រោះការពារធូលីនិងទឹកកម្រិត IP6512 ដៃគូសម្រាប់រាល់ដំណើរផ្សងព្រេង

កុំបារម្ភរឿងត្រូវភ្លៀង! ភាពធន់នឹងទឹក IP65 ការពាររាល់ការសាយភាយទឹកប្រចាំថ្ងៃ និងធានាឱ្យរាល់ដំណើរការនៅតែល្អឥតខ្ចោះជានិច្ច។

  • ប៉ះពេលដៃសើម
  • ស្នាមដានខ្លាញ់ជាប់ដៃ

*Advertising creativity.
Please refer to the actual usage.

8 ម៉ោង

ការធ្វើតេស្តធន់នឹងទឹកភ្លៀងប្រចាំថ្ងៃ13

120 វិនាទី

តេស្តលាងជម្រះតួម៉ាស៊ីនផ្ទាល់14

RAM ជំនួយ15 ទំហំផ្ទុកទ្វេដង

បច្ចេកវិទ្យា RAM ជំនួយជួយឱ្យការប្រើប្រាស់កម្មវិធីច្រើនក្នុង ពេលតែមួយកាន់តែរលូន រួមជាមួយមុខងារ Storage Compression ដែលជួយសន្សំសំចៃទំហំផ្ទុកបានអតិបរមា សម្រាប់រាល់ទិន្នន័យចាំបាច់របស់អ្នក។

*Advertising creativity. Please refer to the actual usage.

ការកំសាន្តដ៏អស្ចារ្យ

1200 Nits កម្រិតពន្លឺខ្ពស់ច្បាស់ត្រជាក់ភ្នែក
120Hz អត្រា Refresh
ទស្សនីយភាពរស់រវើក

រីករាយជាមួយរូបភាពច្បាស់លើអេក្រង់ធំ 6.74អ៊ីញ HD+ LCD កម្រិត 120Hz ផ្ដល់ភាពរលូនឥតខ្ចោះ និងការពារភ្នែកបានយ៉ាងល្អ ទោះស្ថិតក្រោមពន្លឺថ្ងៃខ្លាំង!

  • 6.74អ៊ីញ

    អេក្រង់ HD+ LCD16

  • 120 Hz

    អត្រា Refresh

  • 1200 Nits

    កម្រិតពន្លឺខ្ពស់

  • វិញ្ញាបនបត្រកាត់បន្ថយពន្លឺខៀវ
    TÜV Rheinland17

*The 120Hz refresh rate is supported in certain scenarios. Please refer to actual usage for performance.

ប្រព័ន្ធរូបភាពកម្រិតខ្ពស់
ឃើញច្បាស់គ្រប់ចំណុច គ្រប់ប្លង់រូបភាព

8 MP

កាមេរ៉ា គោល18

5 MP

កាមេរ៉ាស៊េលហ្វី18

Infrared
Blaster18

ពន្លឺពិលភ្លឺខ្លាំង
មើលច្បាស់គ្រប់ទិសទី

ឈ្នះរាល់ភាពងងឹត ជាមួយពិលខ្នាតតូចសមត្ថភាពខ្ពស់ បង្កើនកម្រិតពន្លឺខ្លាំងជាងមុន ៥ ដង។

  • 5x

    ពន្លឺពិលភ្លឺខ្លាំង19

  • 4 កម្រិត

    ការគ្រប់គ្រងដែលអាចកែសម្រួលពន្លឺបាន

  • 7 ម៉ែត្រ

    ពន្លឺចាំងច្បាស់ គ្របដណ្តប់ក្នុងចម្ងាយរហូតដល់20

Ultra-Bright Flashlight
Regular Flashlight

Smooth at Origin

AI Creation

បង្កើនគុណភាពសំណេររបស់អ្នកដោយប្រើ AI។ ចុចតែម្តងដើម្បីកែសម្រួល និងពង្រីកសេចក្តីព្រាងរបស់អ្នក ឱ្យក្លាយជាខ្លឹមសារផ្លូវការប្រកបដោយភាពទាក់ទាញ។

AI Photo Enhance

ផ្ដល់ភាពលម្អិតដល់ផ្ទៃរូបភាព ផ្ទៃមុខ អោយមានភាពទាក់ទាញបែបធម្មជាតិ។

AI Documents21

ជំនួយការឆ្លាតវៃក្នុងការតម្រង់ និងសម្រិតសម្រាំងគុណភាពឯកសារឱ្យកាន់តែច្បាស់ ដើម្បីភាពងាយស្រួលក្នុងការអាន និងចែកចាយ។

កំណត់សម្គាល់:

  • សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 6500 mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 6355mAh។។ ទិន្នន័យនេះទទួលបានពីមន្ទីរពិសោធន៍ vivo។ ដោយសារបញ្ហាមុខងារ បណ្តាឧបករណ៍មួយចំនួនអាចមានថាមពលសាកទាប ឬសាកមិនចូល។ លទ្ធផលជាក់ស្តែងអាចមានការប្រែប្រួល។
  • រាល់ទិន្នន័យលើទំព័រនេះ ផ្អែកលើការរចនាបច្ចេកទេស និងលទ្ធផលតេស្តពីមន្ទីរពិសោធន៍របស់ vivo ព្រមទាំងអ្នកផ្គត់ផ្គង់។ លទ្ធផលជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើកំណែអាប់ដេតកម្មវិធី បរិយាកាសប្រើប្រាស់ និងកត្តាពាក់ព័ន្ធផ្សេងៗទៀត។ ទិន្នន័យថាមពលថ្ម ទទួលបានពីការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ vivo ក្រោមលក្ខខណ្ឌប្រើប្រាស់កម្មវិធីតែមួយ ឬរបៀបរង់ចាំ។ ការធ្វើតេស្តធ្វើឡើងក្នុងសីតុណ្ហភាព 25°C±1°C កម្រិតពន្លឺអេក្រង់ 150 nits និងកម្រិតសំឡេង 63 dB។ ទោះជាយ៉ាងណា រយៈពេលនៃការកាន់ថ្មជាក់ស្តែង អាចមានការប្រែប្រួលទៅតាមទម្លាប់ និងកម្មវិធីដែលលោកអ្នកកំពុងប្រើប្រាស់។
  • ទិន្នន័យនេះបានមកពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ដែលអនុវត្តចំពោះការប្រើប្រាស់កម្មវិធីតែមួយ និងក្នុងស្ថានភាព Standby ។ ការធ្វើតេស្តត្រូវបានកំណត់ក្នុងសីតុណ្ហភាព 25°C±1°C ដោយសាកថ្មពេញ អេក្រង់បិទ កម្រិតសំឡេង 63 dB និងភ្ជាប់ប៊្លូធូសជាមួយ Wi-Fi។ អាយុកាលថ្មជាក់ស្តែង អាចប្រែប្រួលទៅតាមទម្លាប់ប្រើប្រាស់ និងកត្តាផ្សេងៗ។
  • ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ vivo តាមរយៈការប្រើប្រាស់កម្មវិធីតែមួយ ឬក្នុងរបៀបរង់ចាំ។ ការធ្វើតេស្តក្នុងសីតុណ្ហភាព 25°C±1°C ដោយសាកថ្មពេញ ពន្លឺអេក្រង់ 150 nits កម្រិតសំឡេងអតិបរមា និងប្រើបណ្តាញ 4G។ រយៈពេលប្រើប្រាស់ជាក់ស្តែង អាស្រ័យលើទម្លាប់ប្រើប្រាស់ និងមជ្ឈដ្ឋានជុំវិញ។
  • ទិន្នន័យនេះទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍លើមុខងារ Stand-by តែប៉ុណ្ណោះ។ ការធ្វើតេស្តត្រូវបានកំណត់ក្នុងសីតុណ្ហភាព 25°C±1°C, កម្រិតពន្លឺអេក្រង់ 150 nits និងកម្រិតសំឡេង 63 dB។ រយៈពេលប្រើប្រាស់ថ្មជាក់ស្តែង អាចប្រែប្រួលទៅតាមស្ថានភាពប្រើប្រាស់ និងកត្តាជុំវិញខ្លួនផ្សេងៗទៀត។
  • ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo។ កម្លាំងសាកថ្ម Reverse Charging គឺ 6W (5V/1.2A)។ កម្រិតសាកជាក់ស្តែងអាចមានការប្រែប្រួល ឬមិនដំណើរការលើឧបករណ៍ខ្លះ ដោយសារភាពខុសគ្នានៃបច្ចេកវិទ្យាភ្ជាប់។
  • ផ្អែកលើការពិសោធន៍ពីមន្ទីរពិសោធន៍ vivo ថាមពលថ្មនៅតែរក្សាបានកម្រិតផ្ទុកយ៉ាងតិច 80% បន្ទាប់ពីឆ្លងកាត់ការសាកបញ្ចូលពេញចំនួន 1600 ដង។ តាមការពិសោធន៍លើទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃ (ការសាកពេញ និងប្រើអស់ក្នុងរយៈពេល 1.23 ថ្ងៃម្តង) បញ្ជាក់ថា 1600 ជុំនៃការសាក គឺប្រៀបបាននឹងការប្រើប្រាស់ប្រហែល 5 ឆ្នាំ។ ទិន្នន័យទាំងអស់នេះទទួលបានពីការសាកល្បងក្នុងលក្ខខណ្ឌគ្រប់គ្រងសីតុណ្ហភាព 23°C±2°C ចំណែកលទ្ធផលជាក់ស្តែងអាចប្រែប្រួលទៅតាមបរិយាកាស និងទម្លាប់ប្រើប្រាស់រៀងៗខ្លួន។
  • តាមរយៈដុំសាកស្តង់ដារ 11V/4A របស់ vivo ម៉ូឌែល Y11d អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 44W ដែលជាកម្លាំងបញ្ចេញថាមពលអតិបរមា។ ទិន្នន័យនៃការសាកថ្មនេះ គឺទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo។ កម្លាំងសាកជាក់ស្តែងនឹងត្រូវកែតម្រូវទៅតាមស្ថានភាពប្រើប្រាស់ ហើយល្បឿនសាកអាចប្រែប្រួលអាស្រ័យលើកត្តាបរិស្ថានជុំវិញ។ សូមយោងលើការប្រើប្រាស់ជាក់ស្តែងសម្រាប់ប្រសិទ្ធភាពចុងក្រោយ។
  • ទិន្នន័យនៃការសាកថ្ម ទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ក្រោមសីតុណ្ហភាព 25°C±1°C។ ការធ្វើតេស្តនេះប្រើប្រាស់គ្រឿងសាកថ្មស្តង់ដាររបស់ vivo ក្នុងស្ថានភាពបិទអេក្រង់ និងចាប់ផ្ដើមពីកម្រិតថ្ម 1%។ ល្បឿនសាកជាក់ស្តែង អាចមានការប្រែប្រួលទៅតាមការប្រើប្រាស់ និងកត្តាបរិយាកាសផ្សេងៗ។
  • ផលិតផលនេះត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់នៅក្នុងមន្ទីរពិសោធន៍។ ដោយសារទូរសព្ទនេះបង្គុំឡើងដោយគ្រឿងបន្លាស់ល្អិតៗកម្រិតខ្ពស់ សូមមេត្តាប្រុងប្រយ័ត្នកុំឱ្យមានការប៉ះទង្គិច ឬជ្រុះក្នុងអំឡុងពេលប្រើប្រាស់។ សូមបញ្ជាក់ថា ការខូចខាតដោយអចេតនាពីសំណាក់អ្នកប្រើប្រាស់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
  • លទ្ធផលតេស្តពីមន្ទីរពិសោធន៍ មិនមែនជាសូចនាករសម្រេចសម្រាប់លទ្ធផលប្រើប្រាស់ជាក់ស្តែងនោះទេ។ ការអនុវត្តជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើជំនាន់នៃកម្មវិធី បរិយាកាសតេស្ត និងប្រភេទស្មាតហ្វូននីមួយៗ។
  • ផលិតផលនេះទទួលបានវិញ្ញាបនបត្រស្តង់ដារ IEC 60529 កម្រិត IP65 ដែលមានសមត្ថភាពការពារធូលី និងទឹក ប្រកបដោយទំនុកចិត្តតាមរយៈការធ្វើតេស្តក្នុងមន្ទីរពិសោធន៍។ ទោះជាយ៉ាងណា ប្រសិទ្ធភាពនេះអាចនឹងថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំសាកថ្មក្នុងស្ថានភាពសើម ហើយសម្រាប់ការសម្អាត សូមពិនិត្យមើលក្នុងផ្នែកព័ត៌មានសុវត្ថិភាព។ ការខូចខាតដោយសារសារធាតុរាវ នឹងមិនរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
  • ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ដោយទូរសព្ទថ្មីត្រូវបានសាកល្បងជាមួយបរិយាកាសត្រាប់តាមភ្លៀងរយៈពេល 8 ម៉ោងជាប់គ្នា។ សូមកុំសាកថ្មទូរសព្ទក្នុងស្ថានភាពសើម។ បទពិសោធន៍ប្រើប្រាស់ជាក់ស្តែងអាចមានភាពខុសគ្នាពីលទ្ធផលពិសោធន៍។ ប្រសិនបើទូរសព្ទត្រូវទឹកភ្លៀង ឬខ្ទាតទឹកចូល អាចនឹងរាំងស្ទះដល់រន្ធស្រូបសំឡេង និងបំពង់បញ្ចេញសំឡេង ដែលបណ្តាលឱ្យមានភាពមិនប្រក្រតីនៅពេលហៅចេញ ឬស្តាប់តន្ត្រី។ លោកអ្នកអាចស្ដារដំណើរការឡើងវិញបាន ដោយគ្រាន់តែរលាស់ទឹកចេញ រួចទុកឱ្យស្ងួត។ សូមជ្រាបថា កម្រិតការពារទឹក និងធូលីអាចនឹងថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ ហើយរាល់ការខូចខាតដែលបង្កឡើងដោយការសារធាតុរាវ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
  • ទូរសព្ទនេះមិនមែនជាប្រភេទស្មាតហ្វូនការពារទឹកកម្រិតអាជីពនោះទេ ប៉ុន្តែត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់ក្នុងមន្ទីរពិសោធន៍ vivo ដោយរក្សាបាននូវដំណើរការល្អឥតខ្ចោះ បើទោះបីជាត្រូវបានលាងសម្អាតដោយទឹកក្នុងល្បឿន 6 លីត្រ/នាទី រយៈពេល 120 វិនាទី និងទុកចោល 24 ម៉ោងក៏ដោយ។ សមត្ថភាពការពារទឹកមិនស្ថិតស្ថេររហូតទេ ហើយអាចនឹងថយចុះទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រសិនបើទូរសព្ទត្រូវទឹកភ្លៀង ឬខ្ទាតទឹកចូល អាចនឹងធ្វើឱ្យរន្ធស្រូបសំឡេង និងបំពង់បំពងសំឡេងរងការរាំងស្ទះ ដែលបណ្តាលឱ្យសំឡេងដាច់ៗ ឬមិនច្បាស់។ ដើម្បីឱ្យដំណើរការប្រសើរឡើងវិញ សូមទុកទូរសព្ទឱ្យស្ងួតដោយមិនបាច់ប្រើប្រាស់។ ជាពិសេស ហាមសាកថ្មនៅពេលទូរសព្ទកំពុងសើម ហើយរាល់ការខូចខាតដោយសារធាតុរាវ នឹងមិនត្រូវបានរ៉ាប់រងដោយការធានានោះទេ។
  • RAM ជំនួយ៖ បច្ចេកវិទ្យាជំនួយដោយកម្មវិធី បន្ថែមទំហំរហូតដល់ 4GB។ កំណើនទំហំ RAM នេះត្រូវបានបង្កើនតាមរយៈប្រព័ន្ធ Software ដែលនឹងកំណត់មុខងារដោយស្វ័យប្រវត្តិតាមស៊េរីទូរសព្ទ ដើម្បីជម្រុញប្រសិទ្ធភាពប្រើប្រាស់ឱ្យកាន់តែអស្ចារ្យបំផុត។
  • ទំហំអេក្រង់គឺ​ 6.74 អ៊ីញ វាស់តាមអង្កត់ទ្រូងក្នុងរាងចតុកោណកែង ហើយផ្ទៃបង្ហាញជាក់ស្តែងគឺតូចជាងបន្តិច។
  • ទទួលបានវិញ្ញាបនបត្រ TÜV Rheinland លើការការពារភ្នែកពីពន្លឺពណ៌ខៀវប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ ឧបករណ៍នេះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងវេជ្ជសាស្ត្រ ឬការព្យាបាលនោះទេ។
  • ទំហំភីកសែលអាចប្រែប្រួលទៅតាមការប្រើប្រាស់មុខងារថតផ្សេងៗរបស់កាមេរ៉ា សូមពិនិត្យមើលជាក់ស្តែង។
  • ទិន្នន័យ '5x' គឺជាលទ្ធផលនៃការប្រៀបធៀបកម្រិតពន្លឺរវាងកម្រិតអតិបរមា និងកម្រិតដំបូងនៃពិល។ ទិន្នន័យនេះទទួលបានពីមន្ទីរពិសោធន៍ vivo តាមរយៈការវាស់វែងក្នុងចម្ងាយ 0.5 ម៉ែត្រ នៅសីតុណ្ហភាព 25°C។ កម្រិតពន្លឺជាក់ស្តែងអាចមានការប្រែប្រួលអាស្រ័យលើបរិស្ថានប្រើប្រាស់ បន្ទុកការងាររបស់ឧបករណ៍ លក្ខណៈបច្ចេកទេសគ្រឿងបង្គុំ និងកម្រិតលម្អៀងនៃការដំឡើង។ សូមផ្អែកលើបទពិសោធន៍ប្រើប្រាស់ជាក់ស្តែងជាគោល។
  • ទិន្នន័យខាងលើទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo នៅចម្ងាយ 7ម៉ែត្រ ក្រោមសីតុណ្ហភាព 25°C និងកម្រិតពន្លឺ 0.5 lx។ ប្រសិទ្ធភាពជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើបរិយាកាសប្រើប្រាស់ កម្រិតការងាររបស់ឧបករណ៍ និងកត្តាបច្ចេកទេសផ្សេងៗ។ សូមយោងលើការប្រើប្រាស់ជាក់ស្តែងជាគោល។
  • រាល់ព័ត៌មានពីមុខងារ AI ត្រូវបានផ្តល់ជូនគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ vivo ពុំមានការធានាលើភាពសុក្រឹត ឬភាពពេញលេញនៃទិន្នន័យឡើយ។ អាស្រ័យលើលក្ខណៈបច្ចេកទេស មុខងារ AI អាចមានកម្រិតប្រើប្រាស់ក្នុងកាលៈទេសៈខ្លះ ដូច្នេះសូមពិនិត្យលើការប្រើប្រាស់ជាក់ស្តែង។
  • Unless otherwise specified, all data is based on our technical design parameters, laboratory test results and supplier test data. Some data may be peak performance data. Actual performance may vary depending on software version, specific test environment and phone model.
  • Certain product specifications, parameters and parts may change due to reasons like changes in supplier or different production batches. vivo may update the descriptions on this page accordingly without giving any prior notice. Please take actual products as standard.
  • The product effects (including but not limited to appearance, color, size, structural diagram) and screen display content (including but not limited to background, UI, illustrations) on the above page are for illustrative reference only. Please refer to the actual product.