
ថាមពលថ្ម 6000 mAh
និងសាកថ្មលឿន 44W

Comprehensive
Cushioning
Structure

អេក្រង់ 6.68អីញ

កម្រិតសំឡេង
300% Dual Speakers

Dynamic Colorful
Appearance
Glossy Black
Pearl Silver1
Glacier Blue
មានពន្លឺចែងចាំង,
វាយនភាពស្រស់ស្អាតដូចគ្រាប់ពេជ្រ
រូបរាងនិងពណ៌ភ្លឺចែងចាំង បង្កើនភាពស្រស់ស្អាតទូរស័ព្ទរបស់អ្នក និងផ្តល់ភាពរលូន និង ភាពថ្លៃថ្នូរសម្រាប់អ្នកប្រើប្រាស់។
តួខ្លួនស្តើងត្រឹមតែ
8.1mm
ទម្ងន់ស្រាល និងរាងតូចល្មម ងាយស្រួលដាក់ក្នុងហោប៉ៅរបស់អ្នក។
- 8.1 mm2
កម្រាស់ស្ដើង
- 2.5D2
ស៊ុមរាបស្មើ
កងពន្លឺ
Dynamic Light
សម្រាប់ការលេងពណ៌គឺអាចប្ដូរពណ៌ទៅតាមអារម្មណ៌និង ស្ទីលរបស់អ្នក។ កាន់តែពិសេសអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនិងការស្ដាប់តន្រី្តដោយមានពន្លឺចម្រុះពណ៌លោតតាមចង្វាក់តន្រ្តី ហើយថែមទាំងទទួលបានពន្លឺផ្តល់ដំណឹងដ៏រស់រវើក។
ធន់និងប្រើប្រាស់បានយូរ
ថ្មប្រើប្រាស់បានយូរ និង សាកថ្មលឿន
ចាប់យកថាមពលថ្ម 6000mAh ដែលប្រើប្រាស់បានយូរជាមួយនឹងមុខងារសន្សំថ្មសម្រាប់ថាមពលថ្ម!
- 8.93 ម៉ោង4
លេងហ្គេម (PUBG)
- 21.3 ម៉ោង4
មើលវីដេអូ (YouTube)
- 17 ម៉ោង4
សម្រាប់ការលេង Facebook
- 17.8 ម៉ោង4
សម្រាប់ការលេង TikTok
*Advertising creativity only. Please refer to the actual product.
ការសាកថ្មលឿន 44W ឆ្លាតវៃនិងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។
ទទួលបានថាមពលថ្មប្រើប្រាស់បានជាច្រើនម៉ោង ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ជាមួយនឹងការសាកថ្មឆ្លាតវៃ និងប្រព័ន្ធការពារសុវត្ថិភាព 29 យ៉ាង សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។
-
40%5
សាកថ្ម 30នាទី
*Advertising creativity only. Please refer to the actual product.
ការការពារស្រូប
ទាញនៅគ្រប់ជ្រុង
ជ្រុងនៃទូរស័ព្ទត្រូវបានបានពង្រឹងការពារគែមទូរស័ព្ទរបស់អ្នក ធានានូវការការពារកំពូលពីការធ្លាក់ និងផលប៉ះពាល់។7
បច្ចេកវិទ្យា AirSpring
ដែលអាចការពារបានយ៉ាងល្អ
ជាមួយនឹងស្រទាប់ការពារកម្រាស់ 1.5 មីលីម៉ែត្រនៅតាមជ្រុងនីមួយៗបានធ្វើអោយគែមអេក្រង់ខ្ពស់ និងការការពារកាមេរ៉ាទូរស័ព្ទរបស់អ្នកគ្រប់ជ្រុងជ្រោយ។
ការពារការចូលធូលីនិង Splash-Proof
Y19s Pro មានអាវក្រោះការពារធូលីនិងទឹកកម្រិត IP64 ហើយផ្ដល់នូវភាពធន់ចុងក្រោយជាមួយនិងការសាយទឹក លើសពីនេះទោះបីជាដៃអ្នកសើមក៏អាចប្រើប្រាស់បាន និងមានការទប់ស្កាត់ធូលីថែមទៀតផង!8
-
ធន់នឹងធូលី និងទឹក IP64
-
ម្រាមដៃសើមក៏អាចប្រើប្រាស់បាន
កម្សាន្តសប្បាយគ្រប់ពេលវេលា
អេក្រង់ទម្លុះ 6.68 អ៊ីញ ទិដ្ឋភាពរស់រវើកដ៏អស្ចារ្យ
រីករាយជាមួយនឹងភាពច្បាស់ដ៏អស្ចារ្យនៅលើអេក្រង់ទម្លុះ 6.68អ៊ីញ ជាមួយនឹងអត្រា refresh 90 Hzដែលផ្តល់ផាសុកភាពដល់ភ្នែករបស់អ្នក ទោះបីជានៅក្រោមពន្លឺថ្ងៃក៏ដោយ!
- 6.68អ៊ីញ11
ទិដ្ឋភាពបែប Panoramic
- 90 Hz12
ចលនារលូន
- 1000 Nits
កម្រិតពន្លឺ
- មុខងារការពារភ្នែក
-
13
កម្រិតសំឡេង 300% ដ៏មានអានុភាព និងឧបករណ៍បំពងសំឡេង Dual Speakers
ឧបករណ៍បំពងសំឡេងពីរដែលបង្កប់នៅខាងក្នុងបានផ្តល់នូវសំឡេងច្បាស់ល្អជាមួយនឹងកម្រិតសំឡេងរហូតដល់ 300%—សូម្បីតែនៅក្នុងបរិយាកាសដែលមានសំឡេងខាងក្រៅខ្លាំងក៏ដោយ។
កាមេរ៉ា 50 MP ច្បាស់ល្អ
ចាប់យករូបភាពលម្អិតយ៉ាងល្អ
ចាប់យករាល់រូបភាពច្បាស់ និងលម្អិតជាមួយនឹងកាមេរ៉ាខាងក្រោយ 50 MP HD ។ រាល់ការថតគឺល្អឥតខ្ចោះ និងមិនអាចបំភ្លេចបាន។14
កាមេរ៉ាគោល HD
កាមេរ៉ា Portrait HD
AI Erase 2.015
លុបវត្ថុដែលមិនចង់បានចេញ ដើម្បីឱ្យរូបភាពកាន់តែស្អាត16
ការកែលម្អរូបភាពដោយមុខងារ AI-Enhanced
មុខងារ Al Photo Enhance បានធ្វើអោយប្រសើរឡើងនូវភាពច្បាស់នៃផ្ទៃមុខ និងស្ដារព័ត៌មានលម្អិត។ អ្នកអាចកែសម្រួលរូបភាពដែលមានគុណភាពទាប រូបថតចាស់ ឬរូបថតសំខាន់ៗបានយ៉ាងងាយស្រួលសម្រាប់ការរក្សាការចងចាំដ៏មានតម្លៃរបស់អ្នក!17
ការថតរូប Selfie ភ្លឺច្បាស់ គ្រប់ពន្លឺ
ថតរូប Selfie ដ៏អស្ចារ្យជាមួយនឹងកាមេរ៉ាខាងមុខទំហំ 5 MP HD និងពន្លឺអេក្រង់ Aura ។
Multi-Style
Personalized Portrait.
Y19s Pro ផ្តល់ជូននូវស្ទីលថតរូបប្រកបដោយភាពច្នៃប្រឌិតចំនួន 9 សម្រាប់កាមេរ៉ាខាងក្រោយ ដែលអនុញ្ញាតឱ្យអ្នកថតរូបបែបសិល្បៈប្លែកៗដោយចុចតែម្តង។
Natural
Festival
Low-Light
Textured
Crisp
Memory Album.
រៀបចំរូបថតរបស់អ្នកយ៉ាងឆ្លាតវៃទៅក្នុងអាល់ប៊ុមដែលមានប្រធានបទ ដូច្នេះការចងចាំដ៏ល្អបំផុតរបស់អ្នកតែងតែងាយស្រួលក្នុងការស្វែងរក។
Disclaimer:
- នៅក្នុងស៊េរីនៃឈ្មោះពណ៌នេះ "Pearl Silver" គ្រាន់តែជាការកំណត់ពណ៌ ហើយមិនសំដៅទៅលើសម្ភារៈលោហៈធាតុទីតានីញ៉ូមទេ។
- វិមាត្រ និងទម្ងន់ជាក់ស្តែងអាចប្រែប្រួលដោយសារភាពខុសគ្នានៃដំណើរការ វិធីសាស្រ្តវាស់វែង និងការផ្គត់ផ្គង់សម្ភារៈ។
- សមត្ថភាពថ្មធម្មតាគឺ 6000 mAh ហើយសមត្ថភាពថ្មដែលបានវាយតម្លៃគឺ 5870 mAh ។
- ទិន្នន័យដែលបង្ហាញនេះ គឺបានមកពីលទ្ធផលនៃការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ ហើយសំដៅលើលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីតែមួយប៉ុណ្ណោះ។ ការធ្វើតេស្តនៅបរិយាកាស: សីតុណ្ហភាពព័ទ្ធជុំវិញ 25°C±1°C។ លក្ខខណ្ឌសាកល្បង៖ ជាមួយនឹងឧបករណ៍បានសាក 100% ពន្លឺអេក្រង់បានកំណត់នៅ 150 nits និងកម្រិតសំឡេងនៅ 63 dB។ អាយុកាលថ្មគឺអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង ហើយអាចខុសគ្នាអាស្រ័យលើបរិយាកាស និងកត្តាផ្សេងទៀត។
- ទិន្នន័យនៃការសាកថ្មគឺបានមកពីការធ្វើតេស្តមន្ទីរពិសោធន៍ vivo ។ បរិយាកាសសាកល្បង៖ សីតុណ្ហភាពព័ទ្ធជុំវិញ 25°C±1°C។ លក្ខខណ្ឌសាកល្បង៖ 1% នៃសមត្ថភាពថ្ម ការបិទអេក្រង់ និងប្រើប្រាស់ឆ្នាំងសាកស្តង់ដាផ្លូវការរបស់ vivo។ ល្បឿនសាកថ្មពិតប្រាកដគឺអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង ហើយអាចប្រែប្រួលអាស្រ័យលើបរិយាកាស និងកត្តាផ្សេងៗទៀត។
- យោងតាមការធ្វើតេស្តដោយមន្ទីរពិសោធន៍ vivo ថ្មរក្សាបានយ៉ាងហោចណាស់ 80% នៃសមត្ថភាពថ្ម បន្ទាប់ពី 1700 វដ្តសាកពេញ។ ការធ្វើតេស្តទាំងនេះក្លែងធ្វើទម្លាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ (1 វដ្តម្តង 1.18 ថ្ងៃ) ហើយបង្ហាញថា 1700 វដ្តស្មើនឹងប្រហែល 5 ឆ្នាំនៃការប្រើប្រាស់។ ទិន្នន័យខាងលើត្រូវបានផ្តល់ដោយមន្ទីរពិសោធន៍របស់ vivo យោងទៅតាមការធ្វើតេស្តដែលធ្វើឡើងក្នុងបរិយាកាសក្លែងធ្វើ ជាមួយនឹងសីតុណ្ហភាពព័ទ្ធជុំវិញ និងថ្ម 23°C±2°C សម្រាប់ការសាក និងដកចេញពីការសាកថ្មពេញលេញ។ លទ្ធផលជាក់ស្តែងអាចប្រែប្រួលដោយសារភាពខុសគ្នានៃឧបករណ៍សាកល្បង បរិយាកាសសាកល្បង ក៏ដូចជាគំរូ និងទម្លាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
- ការធ្វើតេស្តត្រូវបានអនុវត្តក្រោមស្ថានភាពដែលបានគ្រប់គ្រងក្នុងមន្ទីរពិសោធន៍។ ដោយផលិតផលមានគឿងបង្កុំតូចៗជាច្រើន សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ជៀសវាងការប៉ះទង្គិច និងការជ្រុសអំឡុងពេលប្រើប្រាស់។ រាល់ការខូចខាតដែលបង្កឡើងដោយកត្តាខាងលើមិនត្រូវបានគ្របដណ្តប់ក្នុងការធានានោះទេ។
- Y19s Pro ត្រូវបានវាយតម្លៃត្រឹម IP64 អាវក្រោះការពារធូលី និងទឹកកម្រិតស្រាលតែប៉ុណ្ណោះ ដោយបានធ្វើតេស្តជាក់ស្តែងក្នុងមន្ទីរពិសោធន៍ ក្រោមស្តង់ដារ IEC 60529។ អាវក្រោះការពារទឹក និងធូលី មិនរក្សាបានស្ថិតស្ថេរហូតទេ ហើយនឹងបាត់បង់ប្រសិទ្ធភាពក្រោមការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំសាកថ្មទូរស័ព្ទនៅពេលសើម និង សូមមើលព័ត៌មានសុវត្ថិភាពនៅក្នុង Setting សម្រាប់ការណែនាំអំពីការសម្អាត និងសម្ងួតទូរស័ព្ទ។ សូមជៀសវាងការខូចខាតដែលបណ្តាលមកពីសារធាតុរាវ។
- Extended RAM នឹងកែតម្រូវបែបផែនដោយស្វ័យប្រវត្តិដើម្បីផ្តល់នូវបទពិសោធន៍ផ្សេងៗគ្នាទៅតាមភាពខុសគ្នារវាងម៉ូដែលផ្សេងៗគ្នា។ សូមយោងទៅលើការប្រើប្រាស់ជាក់ស្តែង។
- RAM/ROM ដែលអាចប្រើបានជាក់ស្តែងគឺតិចជាងដោយសារការផ្ទុកប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុន។
- ទំហំអេក្រង់គឺ6.68 អ៊ីញ វាស់តាមអង្កត់ទ្រូងក្នុងរាងចតុកោណកែង។ ផ្ទៃបង្ហាញជាក់ស្តែងគឺតូចជាងបន្តិច។
- អត្រា Refresh 90Hz គាំទ្រចំពោះតែកម្មវិធី ឬ ហ្គេមជាក់លាក់ដែលអាចប្រើប្រាស់បានតែប៉ុណ្ណោះ ។
- Y19s Pro បានទទួលវិញ្ញាបនប័ត្រ TÜV Rheinland Low Blue Light ក្រោមលក្ខខណ្ឌបើកមុខងារការពារភ្នែកក្នុងកម្រិតខ្ពស់បំផុតក្នុង Setting។ ផលិតផលនេះមិនមែនជាឧបករណ៍វេជ្ជសាស្ត្រទេ ហើយក៏មិនមានមុខងារព្យាបាលណាមួយដែរ។
- ទំហំភីកសែល អាចប្រែប្រួលនៅក្រោមរបៀបកាមេរ៉ាផ្សេងៗគ្នា ហើយអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង។
- លក្ខណៈពិសេសរបស់ AI ដូចជា AI Erase 2.0 និង Photo AI Enhance គឺផ្អែកលើលទ្ធផលនៃការធ្វើតេស្តក្នុងមន្ទីរពិសោធន៍របស់ vivo ហើយត្រូវបានកែលម្អសម្រាប់លក្ខខណ្ឌជាក់លាក់។ លទ្ធផលជាក់ស្តែងអាចប្រែប្រួលទៅតាមភាពស្មុគស្មាញនៃរូបភាព លក្ខខណ្ឌពន្លឺ និងការកំណត់របស់អ្នកប្រើប្រាស់។ ទិន្នន័យប្រតិបត្តិការក៏អាចមានភាពខុសគ្នាទៅតាមការធ្វើបច្ចុប្បន្នភាពកម្មវិធីផងដែរ។
- AI Erase 2.0 តម្រូវអោយមានការតភ្ជាប់បណ្តាញអ៊ីនធើណេតមុនពេលប្រើប្រាស់។
- AI Photo Enhancement តម្រូវអោយមានការតភ្ជាប់បណ្តាញអ៊ីនធើណេតមុនពេលប្រើប្រាស់។
- The Circle to Search feature is available only on the 8 GB RAM edition.
- ពាណិជ្ជសញ្ញា Google ដែលបានលើកឡើងនៅលើទំព័រទាំងនេះគឺជាកម្មសិទ្ធិរបស់ Google ។ ប្រព័ន្ធប្រតិបត្តិការ Android គឺជាពាណិជ្ជសញ្ញារបស់ Google LLC ។
- AI Screen Translation តម្រូវអោយមានការតភ្ជាប់បណ្តាញអ៊ីនធើណេតមុនពេលប្រើប្រាស់។