vivo

Y1s

  • អេក្រង់ 6.22-inch
    Halo FullView™
  • ថាមពលថ្មទំហំ 4030mAh
  • ប្រព័ន្ធប្រតិបត្តិការ Android™ 10
អេក្រង់ Halo FullView™

ស្មាតហ្វូនស៊េរីថ្មី Y1s នេះមានអេក្រង់ទំហំ6.22-inch Halo FullView™ ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 88.6% ធៀបជាមួយនឹងតួខ្លួនរបស់វាដែលផ្តល់នូវភាពរីករាយបំផុតក្នុងការទស្សនាទាំងការមើលវីដេអូ និងការលេងហ្គេមជាច្រើនទៀត។ បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង filter ដែលការពារទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយប៉ះពាល់ដល់កែវភ្នែកថែមទៀតផង។

  • 6.22-inch

    Halo FullView™ Display

  • 88.6%

    Screen-to-body Ratio

ការរចនារូបរាងស្តើងស្លីមស្រស់ស្អាត

ស្មាតហ្វូននេះមានរូបរាងស្រស់ស្អាតជាមួយនឹងតួខ្លួនគែមកោង 3D ស្មាតហ្វូន Y1s នេះមានរូបរាងតូចដែលសក្តិសមបំផុតនៅក្នុងដៃរបស់អ្នក។ វាមានទម្ងន់ 161g និងកម្រាស់ត្រឹមតែ8.28mm ប៉ុណ្ណោះ តួខ្លួនរបស់វាមានរូបរាងស្លីមដែលងាយស្រួលក្នុងការកាន់ដោយប្រើប្រាស់តែដៃម្ខាងប៉ុណ្ណោះ។

  • 161g

    Weight

  • 8.28mm

    Thickness

ការប្រើប្រាស់ពណ៌ Gradients ដ៏ស្រស់ស្អាត
Aurora Blue
ស្មាតហ្វូននេះមានរូបរាងទាក់ទាញប្រកបដោយមន្តស្នេហ៍ពណ៌ធម្មជាតិពិតៗ។ វាមានពណ៌ Aurora Blue ដែលមានភាពទាក់ទាញ និងស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះមានការបញ្ចូលគ្នាចំនួន ៣ ពណ៌គឺពណ៌ស ពណ៌ខៀវ និងពណ៌ស្វាយ។ ស្មាតហ្វូននេះមានតួខ្លួនកោង 3D ដែលមានរូបរាងស្លីម ទាន់សម័យ និងងាយស្រួលក្នុងការកាន់បំផុត។
ការប្រើប្រាស់ពណ៌ Gradients ដ៏ស្រស់ស្អាត
Olive Black
សម្រាប់ពណ៌ Olive Black គឺមានការជម្រុញដោយព្រៃដ៏ស្រស់ស្អាត។ តាមរយៈការប្រើប្រាស់ពណ៌ដ៏ទាក់ទាញនេះ ពណ៌ខ្មៅពិតជាផ្តល់នូវភាពស្រស់ស្អាតជាមួយនឹង Visual Effect ដ៏ស្រស់ស្អាតបំផុត។
ភាពស្រស់ស្អាតតាមរយៈកាមេរ៉ាដ៏អស្ចារ្យ
សម្រាប់មុខងារ Beauty ផ្តាច់មុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់នូវដំណោះស្រាយជាច្រើនក្នុងការសម្រួលស្បែកកាន់តែស្រស់ស្អាតជាមួយនឹងការប្រើប្រាស់នូវ Skin Tones និង Textures ថែមទៀត។ អ្នកអាចថតរូបភាពបានយ៉ាងស្រស់ស្អាតជាមួយនឹងធម្មជាតិដែលនៅជុំវិញអ្នកបាន។
ថាមពលថ្មខ្លាំងកម្លាំង 4030mAh
ជាមួយនឹងថាមពលថ្មខ្លាំងកម្លាំង 4,030mAh ដែលអាចធ្វើការគ្រប់គ្រងទៅលើថាមពលថ្មបានយ៉ាងល្អបំផុត ស្មាតហ្វូន Y1s នេះអាចប្រើប្រាស់បានយូរនៅក្នុងការលេងហ្គេម និងបទពិសោធន៍កាន់តែអស្ចារ្យនៅក្នុងការខលវីដេអូថែមទៀត។ លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភអំពីការអស់ថ្មនោះទេ។
ម៉េមូរីធំទំហំ 32GB
ស្មាតហ្វូននេះមានម៉េមូរីធំទំហំដល់ទៅ 32GB ដែលអ្នកមានភាពងាយស្រួលក្នុងការរក្សាទុកនូវរូបភាព ទិន្នន័យ និងកម្មវិធីជាច្រើនទៀត។ ស្មាតហ្វូន Y1s នេះអាចធ្វើការបន្ថែមនូវ SD Card បានទំហំដល់ទៅ Y1s ផងដែរ។

*សម្រាប់ម៉េមូរី Micro SD Card គឺបន្ថែមនៅខាងក្រៅ

*សម្រាប់ម៉េមូរីក្នុងម៉ាស៊ីនអាចនឹងមានទំហំតិចជាង 32GB ដោយសារតែវាត្រូវការផ្ទុកនូវ OS និងកម្មវិធីជាច្រើនទៀតដែលមានការតម្លើងរួចជាស្រេច។

បច្ចេកវិទ្យាស្កេនមុខ
ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់អោយអ្នកនូវមុខងារស្កេនមុខ Face Access នៅលើស្មាតហ្វូន Y1s នេះដែលអ្នកអាចធ្វើការដោះសោរបានភ្លាមៗដោយសារតែវាអាចសម្គាល់ទៅលើផ្ទៃមុខរបស់អ្នកបានលឿនបំផុត។ អ្នកនឹងឃើញថា ស្មាតហ្វូនរបស់អ្នកពិតជាឆ្លាតវៃមែនទែន។
Fingerprint Unlocking
Unlocking your phone is now smooth and convenient with the rear fingerprint scanner. Simplify mobile access with security you can trust.
ភាពអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ
Dynamic Effects
ជាមួយនឹងមុខងារពិសេសមួយនៅក្នុង Settings ផ្តល់អោយអ្នកនូវជម្រើសជាច្រើនក្នុងការរៀបចំទៅលើ Animations តាមរយៈអេក្រង់ស្មាតហ្វូនរបស់អ្នក។ វាអាចប្រើប្រាស់បាននៅពេលដែលស្មាតហ្វូនរបស់អ្នកជាប់សោរ ការសម្គាល់ទៅលើផ្ទៃមុខរបស់អ្នក និងការទំនាក់ទំនងជាច្រើនទៀតកាន់តែសម្បូរបែបបំផុត។
ការប្រើប្រាស់នូវមុខងារថ្មី
Dark Mode
នៅពេលដែលយប់ចូលមកដល់ អ្នកអាចដឹងថាផ្ទៃ Backgrounds នៅខាងក្រោយពិតជាងងឹតមែនទែន អ្នកនឹងទទួលបាននូវភាពរីករាយជាមួយនឹងការប្រើប្រាស់នូវមុខងារ Dark Mode នេះនៅលើស្មាតហ្វូនថ្មីនេះជាក់ជាមិនខាន។

បញ្ជាក់៖:

  • 1. សម្រាប់ការថតរូបភាពស្រស់ស្អាត និងបទពិសោធន៍នៃការប្រើប្រាស់ វាអាចនឹងមានភាពខុសគ្នាអាស្រ័យទៅលើចំនួននៃភិចសែលដែលប្រើប្រាស់នៅលើ Modes ផ្សេងៗគ្នាបាន។
  • 2. រូបភាពជាច្រើននៃផលិតផលនេះគឺមានការបង្ហាញគ្រាន់តែជាអំណះអំណាងតែប៉ុណ្ណោះ សម្រាប់រូបភាពដែលមាននៅលើអេក្រង់គឺគ្រាន់តែមានគោលដៅក្នុងការបង្ហាញតែប៉ុណ្ណោះ។ រូបភាពស្តង់ដារនៅលើអេក្រង់អាចនឹងមានភាពខុសគ្នាផងដែរ។
  • 3. ទិន្នន័យទាំងអស់គឺផ្អែកទៅលើប៉ារ៉ាម៉ែត្រនៃការឌីស្សាញក្រុមបច្ចេកទេស ការតេស្តនៅក្នុងបន្ទប់ពិសោធន៍ និងទិន្នន័យនៃការតេស្តពីអ្នកផ្គត់ផ្គង់។ កម្លាំងម៉ាស៊ីនជាក់ស្តែង អាចនឹងមានភាពខុសគ្នាដោយផ្អែកទៅលើ Version នៃកម្មវិធីសូហ្វវ៊ែរ ការតេស្តទៅលើទិដ្នភាពជាក់ស្តែង និងម៉ូឌែលរបស់ស្មាតហ្វូន។ ការប្រៀបធៀបនៅក្នុងទំព័រនេះគឺនៅក្នុងផលិតផលរបស់ vivo តែប៉ុណ្ណោះ។
  • 4. vivo រក្សាសិទ្ធិនៅក្នុងការកែប្រែទៅលើលក្ខណៈសម្បត្តិ និងការពិពរណ៌នាជាច្រើនទៀត និងការផ្លាស់ប្តូរទៅលើការពិពរណ៌នាទៅលើផលិតផលដោយមិនបាច់ជូនដំណឹងជាមុន។
  • 5. ទំហំអេក្រង់គឺ 6.22-inch ដែលមានរូបរាងជាចតុកោណកែង និងទំហំ 6.02-inch នៅក្នុងទម្រង់កោងនៅគែមរបស់វា។ សម្រាប់អេក្រង់ជាក់ស្តែងអាចនឹងមានទំហំតូចជាងនេះ៕
  • 6. Google, Android Google Play និងសញ្ញាផ្សេងទៀតគឺជាពាណិជ្ជសញ្ញារបស់ Google LLC។