vivo

Y50

  • 6.53" FHD+
    Ultra O Screen

  • 8GB+
    128GB

  • Qualcomm
    Snapdragon 665

  • Super Wide-Angle
    Quad Camera

  • 5000mAh Battery

Ultra O Screen
Optimal Impact

អេក្រង់ Ultra O ដែលមានទំហំដល់ទៅ 6.53 អ៊ីង ដោយសារយើងបានខិតខំប្រឹងប្រែងបង្រួមកាមេរ៉ាឲ្យមានទំហំតូច។ សមាមាត្ររបស់ខ្លួនធៀបនឹងអេក្រង់​គឺ ៩០,៧៧ ភាគរយ ហើយសមាមាត្ររវាងបណ្ដោយ និងទទឹងគឺរហូតដល់ទៅ ១៩,៥:៩ និងមានកម្រិត Resolution​ FHD+ ដល់ទៅ ២៣៤០ x ១០៨០។ ដើម្បីធ្វើឲ្យកាន់តែឥតខ្ចោះ យើងបានកែច្នៃកម្មវិធី App ធ្វើយ៉ាងណាឲ្យសាកសមនឹងទំហំអេក្រង់ដ៏ទូលាយរបស់យើង។ ទាំងនេះដើម្បីធានាបានថា រូបភាពដែលបានបង្ហាញមក នឹងធ្វើឲ្យលោកអ្នកបំភ្លេចមិនបាន៕

  • 100% DCI-P3

    Color Gamut

  • 6.53-inch

    Screen Size

  • 800nit

    Peak brightness

  • 90.77%

    Screen-to-body Ratio

ព័ណ៌ 3D
ដែលមានរចនាបថស្រស់ស្អាត

ខ្លួនរបស់ Y50 មានរាងដ៏គួរឲ្យទាក់ទាញ និងកែលម្អដើម្បីសម្រស់ឋិតថេរ គ្រប់ចំនុចលម្អិតទាំងអស់។ ខ្សែកោងនៅគែម និងជ្រុងនានានៃទូរស័ព្ទ ហូរដូចជាខែ្សទឹកបណ្ដោយតាមរាងនៃទូរស័ព្ទ ហើយរត់តាមផ្ទេកព័ណ៌ឥន្ធូមូលៗ​ ដែលប្រែប្រួលទៅតាមពន្លឺដែលចាំងមកប៉ះផ្ទៃទូរស័ព្ទ ។ ទាំងនេះហើយ​ បានលម្អទូរស័ព្ទទាំង ២ព័ណ៌ គឺព័ណ៌ខៅ្មតារារាត្រី​ និងព័ណ៌ខៀវសមុទ្រ ឲ្យមានសោភ័ណភាពកាន់តែអស្ចារ្យ។

  • Starry Black

  • Pearl White

  • Iris Blue

8 GB RAM
+
128 GB ROM

បើក និងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ លែងជាកង្វល់ទៀតហើយ នៅពេលលោកអ្នកចាប់ប្រើ Y50 តាំងពីវិនាទីដំបូងតទៅមុខ។ សមត្ថភាពនេះអាចទៅរួច ដោយយើងបានប្រើប្រាស់ឆីបលឿនបំផុតដែលមនុស្សជាតិអាចផលិតបាន គឺឆីប Snapdragon 665 processor ដែលមាន RAM 8GB ដែលនេះមានន័យថា បើលោកអ្នកប្រើប្រាស់​ Y50 លោកអ្នកលែងមានបញ្ហាទូរស័ព្ទដើរយឺតទៀតហើយ ។ បន្ថែមពីលើនេះ​ លោកអ្នកនឹងមានបរិមាណបន្ទុកដល់ទៅ 128 GB សម្រាប់ផ្ទុករូបភាព វីដេអូ និងព័ត៌មានសំខាន់ៗរាប់មិនអស់។ ការលុបឯកសារ ឫរូបចាស់ៗចោល លែងជាកង្វល់ទៀតហើយ ។ Y50 ដោះស្រាយបញ្ហាឲ្យលោកអ្នកជានិច្ច ធ្វើឲ្យជីវិតកាន់តែងាយស្រួល និងរីករាយ។

  • 8GB

    RAM

  • 128GB

    ROM

  • Qualcomm Snapdragon 665

    123

ទំហំថ្មដល់ទៅ 5000 mAh

បើកតន្ត្រីពីព្រឹកទល់ព្រលប់ ទស្សនាកម្មវិធីទូរទស្សន៍ល្បីៗតភាគគ្នាបន្តបន្ទាប់ ឫក៏លេងហ្គេមជក់រហូតដល់យប់ ជារឿងធម្មតាទៅហើយ ប្រសិនបើលោកអ្នកជ្រើសរើសយក Y50 ។ ថ្មយក្សរហូត ៥០០០ មិល្លីអំពែម៉ោង មានថាមពលគ្រប់គ្រាន់នឹងអូសកម្មវិធីធំៗពេញ១ថ្ងៃតែម្តង ដោយពុំបាច់ប្រើថាមពលជំនួយ ឫសាកថ្មឡើយ។ ដើរលេងកំសាន្តទៅតំបន់ដាច់ស្រយាល ក៏ជារឿងអតីតកាលដែរ ដោយសារថ្មរបស់ Y50 អាចកាន់ថ្មបានច្រើនថ្ងៃហួសពីការស្មាន។ ដើរលេងដោយសប្បាយចិត្ត និងស្ងប់ចិត្ត មានតែ Y50 មួយប៉ុណ្ណោះ។.

កាមេរ៉ាថតបា​នកាន់តែធំទូលាយ
កាន់តែទូលាយភ្លឺច្បាស់

បើកឳកាសថ្មីៗឲ្យភាពច្នៃប្រឌិតរបស់លោកអ្នក ដោយសារ Y50 មានមុខងារពិសេសៗជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់ ៖
កាមេរ៉ាគោលដល់ទៅ​ 13MP​ ដើម្បីចាប់ចាប់យករូបភាពល្អឥតខ្ចោះ។
កាមេរ៉ាថតបានកាន់តែធំទូលាយ ដល់ទៅ ១២០ ដីក្រេ (Super Wide-Angle Camera 120-degree) ទំហំ 8MP ធានាថា លោកអ្នកថតយករូបទេសភាពនៅខាងក្រៅបានល្អឥតខ្ចោះ។
បើលោកអ្នកចង់ថតរូបជិតៗ ដែលមានចម្ងាយត្រឹម ៤ សង់ទីម៉ែត្រ លែងជាកង្វល់ទៀតហើយ ព្រោះកាមេរ៉ា Macro 2MP របស់ Y50 នឹងជូនលោកអ្នកទៅកាន់ពិភពតូចល្អិត ហើយចាប់យករូបភាពនៅក្នុងពិភពនោះជាមួយគ្នា យ៉ាងច្បាស់ និងល្អិតល្អន់ជាទីបំផុត។
លោកអ្នកអាចថតយកផ្ទៃខាងក្រោយព្រាល (Bokeh) ស្រស់ស្អាតបាន ព្រោះយើងបានបំពាក់នូវកាមេរ៉ាមួយសម្រាប់មុខងារនេះ ដែលមានទំហំ 2MP ធានាថា លោកអ្នកនឹងបំភ្លេចកាមេរ៉ាអាជីពចោល នៅពេលបានសាកល្បងប្រើមុខងារពិសេសនេះ​ដែលផ្ដល់ជូនដោយ Y50៕

*សម្គាល់៖ កាមេរ៉ាមុំ ១២០ ដីក្រេ (Super Wide-Angle Camera 120-degree) អាចចាប់យកមុំបាន ១០៨ ដឺក្រេ ក្រោយកាត់បន្ថយកំណោងនៅគែមរូបភាពរួច។
  • 13MP

    HD Main Camera

  • 2MP

    Bokeh Camera

  • 8MP

    Super Wide-Angle Camera

  • 2MP

    Macro Camera

OFF
ON

សែលហ្វីបានកាន់តែច្បាស់នៅពេលរាត្រីកាន់តែភ្លឺ
កាន់តែច្បាស់ កាន់តែមិនគួរឲ្យជឿ!

ប្រសិនបើលោកអ្នកសាកល្បងថតរូបនាពេលរាត្រីជាមួយ Y50 លោកអ្នកសឹងតែមិនជឿនឹងភ្នែកខ្លួនឯងផ្ទាល់ថា កាមេរ៉ាទូរស័ព្ទអាចថតយករូបភាពនាពេលយប់ បានល្អដល់កម្រិតនេះឡើយ។ មិនមែនជាការចៃដន្យទេ ព្រោះ Y50 ត្រូវបានបង្កើតឡើង ដោយប្រើសមីការដ៏ឈ្លាសវៃ ជួយកែលម្អពន្លឺ និងរូបភាព ជៀសវាងនូវ Noise និងរូបភាពភ្លឺដុំៗ មិនស្មើគ្នា។ មុខងារពិសេស លោកអ្នកអាចប្រើប្រាស់បានទាំងកាមេរ៉ាមុខ និងក្រោយ។​

វីដេអូមានលំនឹង

មាន Y50​ ក្នុងដៃ លោកអ្នកលែងបារម្ភខ្លាចញ័រដៃ ឫរលាក់ ពេលថតវីដេអូទៀតហើយ។ ការងារយើងមួយសំខាន់ជាងគេសម្រាប់យើង គឺត្រូវធ្វើយ៉ាងណា ឲ្យវីដេអូដែលលោកអ្នកថត ទោះពេលកំពុងរត់ក្តី ពេលទស្សនាគឺពុំមានឃើញញ័រ ឫរលាក់ឡើយ។ នេះដោយសារយើងខិតខំរិះរកបច្ចេកវិទ្យាលំនឹងថ្មី ដើម្បីឲ្យវីដេអូដែលលោកអ្នកថតចេញ ដូចខ្សែភាពយន្តខ្នាតធំ។

OFF
ON

Multi-Turbo 3.0

Multi-Turbo 3.0 ត្រូវបានអភិវឌ្ឍឲ្យកាន់តែពិសេសថែមទៀត សម្រាប់តែ Y50 ដោយក្នុងនោះយើងបានប្រើប្រាស់បច្ចេកវិទ្យាផ្តាច់មុខ​ VPG (vivo Process Guardian)​ ដែលបច្ចេកវិទ្យានេះប្រើប្រាស់ Center Turbo ដើម្បីរៀបចំទិន្នន័យប្រព័ន្ធទូរស័ព្ទឲ្យមានប្រសិទ្ធិភាព ធានាបាននូវល្បឿនមិនរអាក់រអួល សម្រាប់លោកអ្នកប្រើប្រាស់។ ចំណែកឯ​​ AI Turbo វិញ សម្រាប់សម្រេចចិត្តថា តើកម្មវិធីណាដែលចាំបាច់ ឫមិនចាំបាច់ មុននឹងធ្វើការបិទចោល ដើម្បីធានាបាននូវភាពរលូននៃប្រព័ន្ធទូរស័ព្ទ។ ចំពោះភាពវិសាមញ្ញ ឫបញ្ហាដែលបង្កឡើង ដោយកម្មវិធីមិនមែនរបស់ក្រុមហ៊ុនផ្ទាល់
AI Turbo អាចទាយទុកដឹងមុន និងបង្ការមិនឱ្យកើតមានឡើង ដែលខុសពីទូរស័ព្ទក្រុមហ៊ុនផ្សេង ពឹងលើការរាយការណ៍ ក្រោយពីមានការ HACK ចូលរបស់កម្មវិធីក្រុមហ៊ុនដទៃ។ ការជួសជុលដោយ AI Turbo ចំពោះការខូចខាតដែលបង្កឡើង កម្មវិធីភាគីទី បី អាចសម្រេចបានដូចដើមដល់ទៅ 75% និងពេលខ្លះអាចជួសជុលដល់ទៅ 80% ដូចដើមវិញ ក៏មាន ដែលនេះមិនទាន់មានក្រុមហ៊ុនណាផ្សេង អាចធ្វើបាននៅឡើយទេ។
AI Turbo បង្កើនល្បឿនដោយសារការរំពឹងទុកមុន និងចេះរៀបចំទិន្នន័យឲ្យមានសណ្តាប់ធ្នាប់ ។ វាប្រើប្រាស់ទិន្នន័យដោយមានយុទ្ធសាស្ត្រ ចេះកត់សម្គាល់នូវទម្លាប់ប្រើប្រាស់កម្មវិធីរបស់លោកអ្នក ដើម្បីដឹងថាតើកម្មវិធីណាដែលលោកអ្នកត្រូវការចាំបាច់ប្រើញឹកញាប់ ហើយធ្វើឲ្យកម្មវិធីទាំងនោះដើរលឿនជាងមុនដល់ទៅ 20% ដោយធ្វើការផ្ទុកទុកមុន។

* បច្ចេកវិទ្យា vivo Process Guardian ពុំមានក្នុងទីផ្សារមួយចំនួនដែលអនុវត្តច្បាប់ General Data Protection Regulation ឡើយ។ យើងក៏នឹងមិនផ្សព្វផ្សាយបច្ចេកវិទ្យានេះក្នុងតំបន់ទាំងនោះដែរ។
* ទិន្នន័យខាងលើនេះ ពឹងផ្អែកទៅលើការប្រៀបធៀបជាមួយទូរស័ព្ទស្មាតហ្វូនដទៃ ដែលមានពុំមានប្រើបច្ចេកវិទ្យាប្រហាក់ប្រហែលគ្នា។
* ការកែលម្អកម្មវិធីពីសំណាក់ភាគីទី៣ អាចនឹងធ្វើឲ្យទិន្នន័យខាងលើមានការប្រែប្រួល។
  • 75% 資產 1

    Repairs

  • 80% 資產 1

    Less Crashes

  • 20% 資產 1

    Faster Launch

Funtouch OS 10

ប្រព័ន្ធប្រតិបត្តិការ (Operating System/ OS) ពិសេសថ្មីស្រឡាង ឈ្មោះថា Funtouch OS 10 ដែលនឹងនាំជូនលោកអ្នកនូវពន្លឺជុំវិញ (បរិពន្លឺ) និងរូបភាពជីវចលស្រស់ស្អាតចម្រុះ នៅពេលលោកអ្នកដាក់ភ្ជាប់ខ្សែ USB និងពេលបិទអេក្រង់។ យើងខិតខំស្វះស្វែងរកអ្វីដែលយើងគិតថា នឹងធ្វើឲ្យទូរស័ព្ទ Y50 មិនត្រឹមតែជាឧបករណ៍ប្រើប្រាស់ចាំបាច់តែមួយប៉ុណ្ណោះទេ តែជាផ្នែកមួយនៃជីវិតកំសាន្តអារម្មណ៍ផងដែរ។
ឧទាហរណ៍ជាក់ស្ដែង យើងមាន Jovi Smart Scene ដែលនឹងធ្វើខ្លួនបីដូចជាវេជ្ជបណ្ឌិតប្រចាំគ្រួសារមួយរូប ជួយផ្ដល់យោបល់ថា តើលោកអ្នកគួរពិសាទឹកមួយថ្ងៃប៉ុន្មានលីត្រ និងជួយចាំតឿនលោកអ្នក កុំឲ្យភ្លេចពិសាទឹក តាមម៉ោងកំណត់។ ចំពោះអ្នកលេងកីឡាវិញ យើងមានកម្មវិធីសម្រាប់ជួយលោកអ្នកហាត់ប្រាណត្រឹមត្រូវតាមកំពស់ និងទម្ងន់ខ្លួនបច្ចុប្បន្ន តាមដានរាល់ជំហានហាត់ប្រាណរបស់លោកអ្នក និងជូនយោបល់កែលម្អលំហាត់ប្រាណប្រចាំថ្ងៃ។

* កម្មវិធីបង្ការការខ្វះជាតិទឹកខាងលើ ពុំមានក្នុងទីផ្សារមួយចំនួនដែលអនុវត្តច្បាប់ General Data Protection Regulation ឡើយ។ យើងក៏នឹងមិនផ្សព្វផ្សាយបច្ចេកវិទ្យានេះក្នុងតំបន់ទាំងនោះដែរ។

កំណត់សម្គាល់៖

  • ១. ដើម្បីទទួលបានរូបភាពល្អ រូបភាពដែលមានកម្រិតច្បាស់ខុសៗគ្នាត្រូវបានផលិតចេញមក និងត្រូវបានប្រើប្រាស់មុខងារផ្សេងៗគ្នា។
  • ២. វាស់តាមខែ្សទាល ទំហំអេក្រង់គឺ 6.53 អ៊ីងពេលវាស់ជារាងចតុកោណកែងជ្រុង និង 6.32 អ៊ីងពេលវាស់ជារាងចតុកោណកែងមូល។
  • ៣. រូបភាពផលិតផលបង្ហាញជូននៅទីនេះ​ ធ្វើឡើងសម្រាប់ជាគំរូមើលប៉ុណ្ណោះ។ រូបភាពបង្ហាញលើអេក្រង់ត្រូវបានកែច្នៃ ហើយសម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយផលិតផលប៉ុណ្ណោះ។ សូមពិនិត្យពិច័យផលិតផលជាក់ស្តែង មុននឹងធ្វើការសម្រេចចិត្តណាមួយ ជៀសវាងការភ័ន្តច្រឡំ៕
  • ៤. ទិន្នន័យទាំងអស់ដែលបានជម្រាបជូន ជាទិន្នន័យរចនាបច្ចេកទេស ជាទិន្នន័យពីមន្ទីរពិសោធន៍ និងទិន្នន័យពីអ្នកផ្គត់ផ្អង់វត្ថុធាតុដើម។ ដំនើរការពិតប្រាកដនឹងអាស្រ័យទៅលើកត្តាជាច្រើនដូចជា បច្ចុប្បន្នកាលរបស់កម្មវិធី បរិស្ថានជាក់លាក់ណាមួយពេលធ្វើតេស្ត និងប្រភេទទូរស័ព្ទ។ ការប្រៀបធៀបដែលបានបង្ហាញជូនលើទំព័រនេះ សំដៅទៅលើផលិតផលរបស់ក្រុមហ៊ុន vivo​ តែប៉ុណ្ណោះ៕
  • ៥. ក្រុមហ៊ុន vivo រក្សាសិទ្ធិគ្រប់យ៉ាង រួមទាំងសិទ្ធិកែសម្រួលនូវសេចក្តីពិព័ណ៌នា និងបទដ្ឋានបច្ចេកទេសនានា និងធ្វើការកែលម្អណាមួយទៅលើផលិតផលរបស់ខ្លួន ដោយពុំចាំបាច់ជូនដំណឹងទុកជាមុនដល់អតិថិជនឡើយ៕