vivo V60 Lite vivo V60 Lite

ជម្រើស​ពណ៌​ដ៏ល្អឯក​និង​លេចធ្លោ

Pop Pink

Titanium Blue

Elegant Black

ពណ៌ Pop Pink បញ្ចេញនូវភាពកក់ក្តៅ រីករាយ ជាមួយនឹងរចនាបថទាន់សម័យ ព្រមទាំងបង្ហាញពីភាពជឿជាក់ និងទំនើបលេចធ្លោ។

ពណ៌ Titanium Blue បង្ហាញពីភាពស្ងប់ស្ងាត់ និងភ្លឺចែងចាំង រួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនូវពន្លឺដ៏ទន់ភ្លន់ជាមួយនឹងភាពឆើតឆាយប្រកបដោយទំនុកចិត្ត។

ពណ៌ Elegant Black ជាពណ៌ដែលឡូយហើយទាន់សម័យ រចនាដោយខ្សែកោងខាងក្រោយ ដោយបង្ហាញនូវរូបរាងដ៏ស្អាតធ្វើអោយអ្នកលេចធ្លោគ្រប់កាលៈទេសៈ។

vivo V60 Lite in Pop Pink vivo V60 Lite in Pop Pink
vivo V60 Lite in Titanium Blue vivo V60 Lite in Titanium Blue
vivo V60 Lite in Elegant Black vivo V60 lite in Elegant Black

រូបរាងស្ដើង1

Slim Meets Sleek.

ការរចនាគែមរាបស្មើធ្វើឲ្យការចាប់កាន់មានភាពងាយស្រួល និងមានលក្ខណៈទាក់ទាញបែបលេចធ្លោ។

vivo V60 lite with Slim Profile vivo V60 lite with Slim Profile

រូបរាងកាមេរ៉ាថ្លាប្រណិត

Designed to Disappear.

រចនាបថបែប Minimalist ដ៏សុីវិល័យ បានរចនារូបរាងកាមេរ៉ាតូចល្មម និងស្រស់ស្អាត ជាពិសេសត្រូវបានរចនាបញ្ចូលគ្នាជាមួយខ្នងក្រោយយ៉ាងស្អាត ដោយមានចាំងពន្លឺតិចៗ។

vivo V60 Lite with Compact Vertical Transparent Camera Module vivo V60 Lite with Compact Vertical Transparent Camera Module

ការកម្សាន្ត

អេក្រង់ AMOLED 6.77អ៊ីញ និងអត្រា Refresh 120Hz.2

អេក្រង់កាន់តែធំ
មើលកាន់តែច្បាស់

សូមរីករាយជាមួយអេក្រង់រាបស្មើ FHD+ ទំហំ 6.77 អ៊ីញ! បច្ចេកវិទ្យា AMOLED ផ្ដល់ពណ៌ស្រស់ឆើតឆាយ ហើយល្បឿន Refresh 120 Hz ធ្វើឲ្យការបង្ហាញរូបភាពរស់រវើក និងអូសចុះឡើងបានយ៉ាងងាយស្រួល។ ស័ក្តិសមបំផុតសម្រាប់ការទស្សនាភាពយន្ត និងការលេងហ្គេមប្រកបដោយជ័យជម្នះ។3

vivo V60 Lite with 6.77-inch 120 Hz AMOLED Display
vivo V60 Lite with 6.77-inch 120 Hz AMOLED Display

6.77អ៊ីញ

ទំហំអេក្រង់

120 Hz

អត្រា Refresh

94.20%

ផ្ទៃអេក្រង់ធៀបនឹងតួខ្លួន

1.07 billion

ពណ៌

8000000:1

ភាពផ្ទុយ

វិញ្ញាបនបត្រការកាត់បន្ថយពន្លឺខៀវ

Dual Stereo Speaker

400% Volume.
100% Immersed.

ទទួលយកបទពិសោធន៍ដ៏រំជើបរំជួល! ជាមួយនឹងកម្រិតសំឡេងរហូតដល់ 400% និងសំឡេងបែប Cinematic Surround Sound ធ្វើឲ្យការលេងហ្គេមមានលក្ខណៈដូចការពិត និងការទស្សនាភាពយន្តដ៏រស់រវើក សូម្បីតែនៅខាងក្រៅ ឬកន្លែងដែលមានសំឡេងរំខានក៏ដោយ។ ដោយអាចចាប់សម្គាល់គ្រប់សម្រឹបជើង និងលឺគ្រប់ពាក្យសម្ដី។

vivo V60 lite with Dual Stereo vivo-v60-lite-with-dual-stereo-speaker vivo V60 lite with Dual Stereo vivo-v60-lite-with-dual-stereo-speaker

ថាមពលថ្ម BlueVolt 6500 mAh + បច្ចេកវិទ្យាសាកថ្មលឿន 90W

Power Up.
Live More.

ថ្មធំ រូបរាងស្ដើង។ ថាមពលថ្ម BlueVolt 6500 mAhនិងបច្ចេកវិទ្យាសាកថ្មលឿន 90W ផ្ដល់ថាមពលប្រើប្រាស់បានយូរព្រមទាំងការសាកថ្មដ៏លឿន ដូច្នេះអ្នកតែងតែត្រៀមខ្លួនជាស្រេច មិនថាត្រូវទៅទីណាក៏ដោយ។

vivo V60 Lite with 6500 mAh Battery and 90W FlashCharge
vivo V60 Lite with 6500 mAh Battery and 90W FlashCharge

Five Golden Standards

រូបរាងស្ដើងខ្លាំង4

7.59 mm

ថាមពលធំខ្លាំង5

6500 mAh

លឿនខ្លាំង

សាកថ្មលឿន 90W

សុវត្ថិភាពខ្លាំង

ប្រព័ន្ធការពារសុវត្ថិភាព 24 យ៉ាង

ធន់ខ្លាំង

សុខភាពថ្ម 5ឆ្នាំ6

Power That
Outlasts the Fun.

អាចទស្សនាវីដេអូបានយូរជាង  27.5ម៉ោង ដែលគ្រប់គ្រាន់សម្រាប់មើលរឿងភាគដែលអ្នកចូលចិត្តបានគ្រប់ភាគតែម្ដង។

vivo V60 Lite with 27.5 hours of video playback vivo V60 Lite with 27.5 hours of video playback
vivo V60 Lite with 27.5 hours of video playback vivo V60 Lite with 27.5 hours of video playback

គុណភាពយូរអង្វែង

27.5 ម៉ោង

YouTube7

16.8 ម៉ោង

TikTok7

14.8 ម៉ោង

Navigation7

25 ម៉ោង

WhatsApp7

6ម៉ោង YouTube

សាកថ្មរយៈពេល 10នាទី (ពីថ្ម 1%)8

1-100%

សាកថ្មត្រឹមតែ 55 នាទី ប៉ុណ្ណោះ9

Qualcomm Snapdragon® 685

Your Flow.
Uninterrupted.

V60 Lite ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 6 Series ដែលផ្ដល់ថាមពលខ្លាំងក្លា និងដំណើរការប្រកបដោយស្ថិរភាព ដើម្បីគាំទ្រដល់ការលេងហ្គេម ការថតរូប និងការប្រើប្រាស់ច្រើនកម្មវិធីដំណាលគ្នា សម្រាប់បទពិសោធន៍ប្រើប្រាស់ដ៏រលូនបំផុត។

vivo V60 Lite with Qualcomm Snapdragon 685 processor

2.8 GHz

4 x Cortex-A73

15%

CPU10

Qualcomm® AI Engine

RAM 8GB + 8GB
( RAM ជំនួយ ) + ROM 256GB11

Smooth Moves.
More Storage.

V60 Lite គាំទ្ររហូតដល់ RAM បន្ថែម 8GB ដែលធានានូវដំណើរការលើកិច្ចការច្រើនកាន់តែរលូន។ ជាមួយនឹងអង្គផ្ទុកទិន្នន័យ ROM 256GB ដ៏ធំទូលាយ អ្នកអាចដោនឡូតហ្គេម និងភាពយន្ត HD ដោយភាពជឿជាក់ ដោយមិនបារម្ភពីការខ្វះទំហំផ្ទុក ឬដំណើរការយឺតឡើយ។

vivo V60 Lite with 8GB + 8GB Extended RAM and 256 GB ROM vivo V60 Lite with 8GB + 8GB Extended RAM and 256 GB ROM

បទពិសោធន៍ប្រើប្រាស់រលូន 50ខែ12

Always On Point.
Always Smooth.

ទទួលបានល្បឿនប្រើប្រាស់លឿនដែលអ្នកត្រូវការ ជាមួយបច្ចេកវិទ្យាទំនើបរបស់ V60 Lite ធានាថាស្មាតហ្វូនរបស់អ្នករក្សាបាននូវល្បឿនលឿន និងឆ្លើយតបបានល្អ ប្រកបដោយបទពិសោធន៍រលូនសម្រាប់រយៈពេលជាច្រើនឆ្នាំ។

vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience
vivo V60 Lite with 50-Month Smooth Experience

50ខែ

ប្រើប្រាស់រលូន

vivo V60 Lite with 50-Month Smooth Experience

50ខែ

ប្រើប្រាស់រលូន

Ultra Game Mode

Stay Focused.
Stay in the Game.

អូសមើលវីដេអូយ៉ាងងាយស្រួលក្នុងអំឡុងពេលលេងហ្គេម។ ការការពារឆ្លាតវៃជួយរក្សាការផ្តោតអារម្មណ៍របស់អ្នក ខណៈដែលការសាកថ្មបែប Bypass charging ជួយបន្ថយកម្តៅ ធានាការលេងហ្គេមរលូន និងមានអាយុកាលថ្មយូរ។

vivo V60 Lite with Ultra Game Mode vivo V60 Lite with Ultra Game Mode

Bypass Charging14

តាមរយៈការផ្គត់ផ្គង់ថាមពលដោយផ្ទាល់ទៅកាន់ប្រព័ន្ធដំណើរការ ដោយមិនឆ្លងកាត់ថ្ម មុខងារ Bypass Charging ជួយកាត់បន្ថយកម្ដៅបានយ៉ាងល្អ។ រីករាយនឹងបទពិសោធន៍លេងហ្គេមដ៏រលូន ដោយមានកម្ដៅតិចបំផុត សូម្បីតែពេលកំពុងសាកថ្មក៏ដោយ។

vivo V60 lite with Bypass Charging

Game Boost Mode14

ជាមួយនឹងការបង្កើនប្រសិទ្ធភាពទាំងស្រុងនៃ CPU និងទំហំ ROM ទូរស័ព្ទរបស់អ្នកនឹងប្រែក្លាយទៅជាម៉ាស៊ីនលេងហ្គេមដ៏ខ្លាំងពូកែ ដែលអាចឲ្យអ្នករីករាយនឹងបទពិសោធន៍លេងហ្គេមដ៏រលូនឥតខ្ចោះ។

vivo V60 lite with Game Boost Mode

Esports Do Not Disturb Mode14

ដើម្បីធានាបាននូវបទពិសោធន៍លេងហ្គេមដ៏រលូនឥតខ្ចោះ អ្នកអាចដាក់ការហៅចូលទៅផ្ទៃខាងក្រោយ បិទសារជូនដំណឹង និងបិទបើកកម្រិតពន្លឺបានតាមតម្រូវការ។

vivo V60 lite with Esports Do Not Disturb Mode

Photography

vivo V60 with AI Image Studio

Photography

AI Master Aura Light Portrait

vivo V60 Lite with AI Master Aura Light Portrait function vivo V60 Lite with AI Master Aura Light Portrait function
vivo V60 Lite with AI Master Aura Light Portrait function vivo V60 Lite with AI Master Aura Light Portrait function

50 MP15

កាមេរ៉ាគោល Sony

សេនស័រ Sony IMX882
សេនស័រធំ 1/1.95 អុីញ

សេនស័រ Sony IMX882
សេនស័រធំ 1/1.95 អុីញ

8 MP15

កាមេរ៉ា 120° Wide-Angle16

32 MP15

កាមេរ៉ា HD Selfie

សេនស័រ 1/3.1 អុីញ
f/2.45 Aperture

សេនស័រ 1/3.1 អុីញ
f/2.45 Aperture

AI Aura
Light

កាមេរ៉ា 50 MP Sony IMX882

A Camera Built
for the Dark.

ទោះបីជានៅពេលយប់ដែលមានពន្លឺតិចក៏ដោយ រូបថតរបស់អ្នកនឹងនៅតែភ្លឺ និងច្បាស់។ ពណ៌សម្បុរមើលទៅស្រទន់ និងធម្មជាតិ ទោះបីជាបរិយាកាសជុំវិញខ្លួនអ្នកបានប្រែក្លាយទៅជាភាពងងឹតក៏ដោយ។

portrait taken with vivo V60 Lite using 50 MP Sony IMX882 Camera on dim nights portrait taken with vivo V60 Lite using 50 MP Sony IMX882 Camera on dim nights
portrait taken with vivo V60 Lite using 50 MP Sony IMX882 Camera on dim nights portrait taken with vivo V60 Lite using 50 MP Sony IMX882 Camera on dim nights
vivo V60 Lite with AI Aura Light vivo V60 Lite with AI Aura Light
vivo V60 Lite 5G with AI Aura Light

AI Aura Light

AI Aura Light

Bright Tone.
All Around.

ជាមួយនឹងការរចនារង្វង់ពន្លឺដ៏ធំ ជួយជះពន្លឺព័ទ្ធជុំវិញមុខរបស់អ្នកដើម្បីបង្កើនភាពស៊ីជម្រៅ និងភាពច្បាស់សម្រាប់គ្រប់រូបភាព Portrait ជាមួយនឹងពន្លឺដែលមានតុល្យភាព។

AI Aura Light

Al Master Aura Light Portrait

Tone Knows
Its Place.

មុខងារ Stepless Cold/Warm Color Adjustment ជួយកែតម្រូវកម្រិតពន្លឺឲ្យស៊ីទៅនឹងពន្លឺជុំវិញអ្នក ដោយរក្សាផ្ទៃមុខឲ្យនៅតែស្រស់ស្អាតបែបធម្មជាតិ មិនថានៅពេលយប់ក្នុងទីក្រុង ឬពេលថ្ងៃលិចក្បែរសមុទ្រ។

Portrait taken using vivo V60 Lite with AI Aura Light on under cold light
Portrait taken using vivo V60 Lite with AI Aura Light off under cold light

Cool

Portrait taken using vivo V60 Lite with AI Aura Light on under warm light
Portrait taken using vivo V60 Lite with AI Aura Light off under warm light

Warm

Cool

Warm

Portrait taken using vivo V60 Lite with AI Aura Light on under cold light
Portrait taken using vivo V60 Lite with AI Aura Light off under cold light
Portrait taken using vivo V60 Lite with AI Aura Light on under warm light
Portrait taken using vivo V60 Lite with AI Aura Light off under warm light

កាមេរ៉ា 120° Wide-Angle16

See a Bigger
World.

ថតបាន​គ្រប់​ជ្រុង​ជ្រោយ! ជាមួយមុំ​ថត 120° Wide-Angle FoV នឹង​បើក​បង្ហាញ​នូវ​ទិដ្ឋភាព​ដែល​ភ្នែក​ធម្មតា​មិន​អាច​មើល​ឃើញ។

Portrait taken with vivo V60 Lite using 120° Wide-Angle Camera Portrait taken with vivo V60 Lite using 120° Wide-Angle Camera

AI Erase 3.017

មានពន្លឺចាំងនៅក្នុងរូបថតរបស់អ្នកមែនទេ? កុំបារម្ភ! បច្ចេកវិទ្យា AI Erase 3.0 នឹងលុបស្នាមចាំងដែលរំខាននៅលើកញ្ចក់ ឬអេក្រង់ចេញបានយ៉ាងស្អាត ធ្វើឲ្យរូបថតរបស់អ្នកមើលទៅធម្មជាតិនិងអាចប្រើប្រាស់បានដោយមិនទាមទារជំនាញកែរូបភាពឡើយ។

AI Photo Enhance

ព័ត៌មានលម្អិតដែលបាត់បង់ត្រូវបានស្តាហើយអនុស្សាវរីយ៍ត្រូវបានចងចាំឡើងវិញ។

បទពិសោធន៍

vivo V60 with AI Image Studio

បទពិសោធន៍

Google Gemini18

Say One Thing—Do It All.

AI Note Assist19

Smart Notes.
Smarter Writing.

អ្នកអាចជ្រើសរើសអត្ថបទណាមួយដើម្បីបង្កើតជាសេចក្តីសង្ខេប បញ្ជីការងារ ឬបកប្រែបានភ្លាមៗ។ AI Note ធ្វើឲ្យការរៀនសូត្រនិងការបង្កើតអត្ថបទកាន់តែងាយស្រួលជាងមុន។

AI Transcript Assist19

Record. Transcribe.
Summarize.

បច្ចេកវិទ្យា AI នឹងជួយសម្រួលការងាររបស់អ្នក តាមរយៈការបំប្លែងសំឡេងថតជាអត្ថបទ បង្ហាញចំណុចសំខាន់ៗ និងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក។

SMARTER

ភាពធន់

ភាពធន់

vivo V60 Lite with Anti-Drop Design

ការរចនាធន់នឹងការធ្លាក់20

vivo V60 Lite ភ្ជាប់​មក​ជាមួយ​នឹង​កញ្ចក់ Shield Glass និង​រចនា​សម្ព័ន្ធ​ Comprehensive Cushioning​ ដ៏​រឹងមាំ ដែលទទួលបានវិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5​ ធានា​ថា​ទូរស័ព្ទ​របស់​អ្នក​នៅ​តែ​រឹងមាំ​ទោះ​បី​ជា​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​យូរ​ក៏​ដោយ។

vivo V60 Lite with IP65 waterproof and dustproof rating

12 ម៉ោង

ធន់នឹងទឹកភ្លៀង

180 វិនាទី

ធន់នឹងទឹកសម្ពាធខ្ពស់

អាវក្រោះការពារធូលីនិងទឹកកម្រិត IP6521

មិនថា​ជួប​អាកាសធាតុ​បែបណា ឬ​ដៃសើម​ដោយ​ចៃដន្យ​ឡើយ V60 Lite អាច​ដោះស្រាយ​បាន! ដោយសារស្មាតហ្វូននេះមានអាវក្រោះការពារធូលីនិងទឹកកម្រិត IP65 និងអាចប្រើប្រាស់ពេលដៃសើមបានយ៉ាងល្អ ហើយជាពិសេសមានមុខងារ​បណ្ដេញធូលីនិងទឹកចេញ ដោយគ្រាន់តែ​ចុចលើមុខងារនោះជាការស្រេច!

vivo V60 Lite with Anti-Drop Design vivo V60 Lite with IP65 waterproof and dustproof rating

12 ម៉ោង

ធន់នឹងទឹកភ្លៀង

180 វិនាទី

ធន់នឹងទឹកសម្ពាធខ្ពស់

កំណត់សម្គាល់÷

  1. កម្រាស់អាចមានភាពខុសគ្នាបន្តិចបន្តួចទៅតាមជម្រើសពណ៌។ សម្រាប់ម៉ូដែលពណ៌ខ្មៅ និងពណ៌ខៀវ មានកម្រាស់ត្រឹមតែ 7.59 មីលីម៉ែត្រ ចំណែកឯពណ៌ផ្កាឈូកវិញ គឺមានកម្រាស់ 7.69 មីលីម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ រង្វាស់ពិតប្រាកដ និងទម្ងន់អាចប្រែប្រួលបន្តិចបន្តួច ដោយសារតែកត្តានៃដំណើរការផលិត វិធីសាស្ត្រវាស់វែង ការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬបាច់ផលិតកម្ម។
  2. ទំហំអេក្រង់គឺ 6.77 អ៊ីញ ការវាស់តាមអង្កត់ទ្រូងក្នុងរាងចតុកោណកែង។ ផ្ទៃបង្ហាញជាក់ស្តែងគឺតូចជាងបន្តិចដោយសាររចនាបទជ្រុងមូល។
  3. ផលិតផលនេះមិនមែនជាឧបករណ៍វេជ្ជសាស្រ្ត ហើយគ្មានមុខងារព្យាបាលឡើយ។
  4. ទិន្នន័យនៃកម្រាស់តួខ្លួននេះ គឺត្រូវបានផ្ទៀងផ្ទាត់ដោយមន្ទីរពិសោធន៍ vivo។ រង្វាស់ជាក់ស្តែងអាចមានភាពខុសគ្នាបន្តិចបន្តួច ដោយសារកត្តានៃដំណើរការផលិត និងវិធីសាស្ត្រវាស់វែង។ កម្រាស់មានប្រមាណ  7.59 ម.ម សម្រាប់ពណ៌ខ្មៅ និងពណ៌ខៀវ ចំណែកឯពណ៌ផ្កាឈូកមានប្រមាណ 7.69 ម.ម។
  5. សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 6500 mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 6360mAh។
  6. ទិន្នន័យ​ស្ដីពី​ភាព​ធន់​នៃ​ថាមពល​ថ្ម​គឺ​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ vivo ដោយ​ធ្វើតេស្តសាកល្បងវដ្ដ​សាក​ពេញ​ និង​បញ្ចេញ​ថាមពល​ថ្ម​ពេញ​ក្នុង​សីតុណ្ហភាព 23 ± 2°C។ ក្រោយ​ឆ្លងកាត់​ 1,700 វដ្ដ​នៃ​ការ​សាកថ្ម សមត្ថភាព​ថ្ម​ដែល​នៅសល់​គឺ​ចាប់ពី 80% ឡើង។ ដោយ​ផ្អែក​លើ​ការ​សាកល្បងទម្រង់​នៃ​ការប្រើប្រាស់​ប្រចាំថ្ងៃ (ការ​សាកថ្មពេញ​និង​ដកចេញពីការសាក​រៀងរាល់ 1.2 ថ្ងៃ) លទ្ធផល​នេះ​គឺ​ស្មើនឹង​អាយុកាល​ប្រើប្រាស់​ប្រហែល 5 ឆ្នាំ។ ទោះបីជា​យ៉ាងណា​ក៏ដោយ លទ្ធផល​ជាក់ស្ដែង​អាច​នឹង​ខុសគ្នា​ទៅតាម​ឧបករណ៍​ធ្វើ​តេស្ត បរិស្ថាន​ប្រើប្រាស់ និង​ទម្លាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់។
  7. ទិន្នន័យត្រូវបានដកស្រង់ចេញពីមន្ទីរពិសោធន៍ vivo ហើយសំដៅលើរយៈពេលនៃការប្រើប្រាស់កម្មវិធីតែមួយគត់។ លក្ខខណ្ឌនៃការធ្វើតេស្ត៖ សីតុណ្ហភាពព័ទ្ធជុំវិញ 25°C ± 2°C កម្រិតថ្មដំបូង 100%, សេវាបណ្ដាញ Wi-Fi (បណ្ដាញទូរស័ព្ទចល័តសម្រាប់មុខងារមើលផែនទី), ពន្លឺអេក្រង់ 150 nits, កម្រិតសំឡេង 63 dB (WhatsApp បិទសំឡេងជូនដំណឹង)។ រយៈពេលពិតប្រាកដនៃការប្រើប្រាស់/ដំណើរការ អាចមានភាពខុសគ្នាអាស្រ័យលើបរិស្ថាន ឬកត្តាផ្សេងៗទៀត។ ផលិតផលពិតប្រាកដអាចនឹងមានភាពខុសប្លែកគ្នាបន្តិចបន្តួច។
  8. ទិន្នន័យនេះទទួលបានពីលទ្ធផលនៃការធ្វើតេស្តក្នុងមន្ទីរពិសោធន៍របស់ vivo ហើយសំដៅតែលើលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីតែមួយមុខ/ឬក្នុងលក្ខខណ្ឌនៅស្ងៀមប៉ុណ្ណោះ។ បរិយាកាសធ្វើតេស្ត៖ សីតុណ្ហភាពជុំវិញ 25 ± 2°C។ លក្ខខណ្ឌធ្វើតេស្ត៖ ភ្ជាប់ជាមួយ Wi-Fi, កម្រិតពន្លឺ 150  nits និងកម្រិតសំឡេង 63 dB។ អាយុកាលថ្មជាក់ស្តែងអាចមានភាពខុសគ្នាទៅតាមការប្រើប្រាស់ជាក់ស្តែង ហើយអាចប្រែប្រួលដោយសារកត្តាបរិស្ថាន និងកត្តាដទៃទៀត។ ផលិតផលជាក់ស្តែងអាចមានលក្ខណៈខុសប្លែកគ្នាបន្តិច។
  9. ទិន្នន័យនៃការសាកថ្មត្រូវបានដកស្រង់ចេញពីលទ្ធផលនៃការធ្វើតេស្តបរិស្ថានរបស់មន្ទីរពិសោធន៍ vivo។ បរិស្ថានធ្វើតេស្ត៖ សីតុណ្ហភាពព័ទ្ធជុំវិញ 25°C ± 1°C; លក្ខខណ្ឌធ្វើតេស្ត៖ សាកថ្មដោយប្រើឆ្នាំងសាកស្តង់ដារផ្លូវការរបស់ vivo នៅពេលដែលទូរស័ព្ទត្រូវបានបិទ និងមានកម្រិតថ្ម 1% ។ របៀបសាកថ្មល្បឿនលឿន (Fast charging) ចាំបាច់ត្រូវបើកដោយដៃ តាមរយៈ៖ ការកំណត់ (Settings) > ថ្ម (Battery) > សុខភាពថ្ម និងការសាកថ្ម (Battery health and charging) > សាកថ្មល្បឿនលឿន (Fast charging)។ ល្បឿនសាកថ្មជាក់ស្តែងអាចមានភាពខុសគ្នាដោយសារកត្តាបរិស្ថាន ឬកត្តាផ្សេងៗ ដូច្នេះសូមផ្អែកលើលក្ខខណ្ឌនៃការប្រើប្រាស់ជាក់ស្តែង។
  10. ទិន្នន័យនេះត្រូវបានស្រង់ចេញពីមន្ទីរពិសោធន៍ Qualcomm Labs។
  11. ទំហំ RAM បន្ថែម 8GB អាចពង្រីកបានដោយកម្មវិធី។
  12. បទពិសោធន៍រលូនរយៈពេល 50 ខែ" សំដៅលើម៉ូដែលនេះដែលបានឆ្លងកាត់ការធ្វើតេស្តល្បឿន និងភាពរលូនរបស់មន្ទីរពិសោធន៍ vivo ក្នុងរយៈពេលជាង 50 ខែ តាមរយៈការបង្កើនប្រសិទ្ធភាពផ្នែក Software និងផ្នែក Hardware ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះមិនធានានូវដំណើរការដែលគ្មានភាពយឺតយ៉ាវទាល់តែសោះនោះទេ។ បទពិសោធន៍ជាក់ស្តែងអាចមានភាពខុសគ្នា ដោយសារកត្តាផ្សេងៗដូចជាលក្ខខណ្ឌបណ្តាញសេវាអុីនធើណេត និងទម្លាប់នៃការប្រើប្រាស់ផ្ទាល់ខ្លួន។
  13. ទិន្នន័យនេះត្រូវបានស្រង់ចេញពីមន្ទីរពិសោធន៍ vivo ហើយបានធ្វើការប្រៀបធៀបជាមួយម៉ូដែលជំនាន់មុន។ បទពិសោធន៍ជាក់ស្តែងអាចមានភាពខុសគ្នា។
  14. មុខងារ Ultra Game Mode នេះគឺសម្រាប់អ្នកលេងហ្គេមដែលមានទំហំធំ ហើយអាចប្រើបានសម្រាប់តែហ្គេមមួយចំនួនដែលបានជ្រើសរើសប៉ុណ្ណោះ។ ដើម្បីបើកដំណើរការរបៀប Ultra Game Mode សម្រាប់ហ្គេមទាំងនេះ សូមចូលទៅកាន់៖ ការកំណត់ (Settings) > Ultra Game Mode > ហ្គេមដែលគាំទ្រ (Supported Games)។ បទពិសោធន៍ជាក់ស្ដែងអាចមានភាពខុសគ្នា។
  15. ទំហំភីកសែលអាចប្រែប្រួលទៅតាមការប្រើប្រាស់មុខងារថតផ្សេងៗរបស់កាមេរ៉ា សូមពិនិត្យមើលជាក់ស្តែង។
  16. កាមេរ៉ា Wide-angle អាចផ្តិតយករូបភាពមុំទូលាយដល់ទៅ 108 ដឺក្រេ ក្រោយពីបានកែតម្រូវ distortion រួចរាល់។
  17. មុខងារ AI Erase តម្រូវអោយភ្ជាប់សេវាអុីនធើណេតជាមុនសិន។
  18. ពិនិត្យមើលការឆ្លើយតប។ តម្រូវឱ្យមានការជាវ (Subscription)។ ភាពត្រូវគ្នា និងភាពអាចរកបានមានលក្ខណៈប្រែប្រួល។ តម្រូវអោយមានអាយុចាប់ពី 18 ឆ្នាំឡើង។ បង្កើតដោយការទទួលខុសត្រូវ។ តម្រូវឱ្យមានការដំឡើង (Setup)។
  19. លទ្ធភាពនៃការប្រើប្រាស់មុខងារ AI អាចមានភាពខុសគ្នា ដោយអាស្រ័យលើកម្មវិធី ការកំណត់ឧបករណ៍ ម៉ូដែល តំបន់ និងភាសា។ សូមយោងទៅលើការប្រើប្រាស់ជាក់ស្តែងសម្រាប់ភាពត្រឹមត្រូវ។
  20. ត្រូវបានធ្វើតេស្តក្រោមលក្ខខណ្ឌត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅក្នុងមន្ទីរពិសោធន៍។ ក្នុងនាមជាឧបករណ៍អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ ស្មាតហ្វូននៅតែអាចប្រឈមនឹងការខូចខាតដោយសារការធ្លាក់ ឬការប៉ះទង្គិច។ សូមប្រើប្រាស់ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងការជ្រុះ និងការប៉ះទង្គិចផ្សេងៗ។
  21. ផលិតផលនេះត្រូវបានធ្វើតេស្តក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ដែលបានត្រួតពិនិត្យ និងមានកម្រិតស្តង់ដារ IP65 យោងតាមបទដ្ឋានអន្តរជាតិ IEC 60529-2013។ សូមបញ្ជាក់ថា ផលិតផលនេះ មិនមែនជាទូរស័ព្ទដែលធន់នឹងទឹកកម្រិតអាជីពនោះទេ។ សមត្ថភាពធន់នឹងការជះទឹក ទឹក និងធូលី មិនមែនជាលក្ខណៈអចិន្ត្រៃយ៍ទេ ហើយអាចនឹងថយចុះតាមរយៈការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំដាក់ទូរស័ព្ទចូលក្នុងទឹក ឬធ្វើឲ្យវាប៉ះនឹងដំណោះស្រាយផ្សេងៗ ដូចជាទឹកសមុទ្រ ឬវត្ថុរាវដទៃទៀត ដូចជាភេសជ្ជៈ ក្នុងអំឡុងពេលប្រើប្រាស់ប្រចាំថ្ងៃ។ កុំសាកថ្មទូរស័ព្ទពេលកំពុងសើម ផ្ទុយទៅវិញ សូមជូតសម្អាត និងសម្ងួតភ្លាមៗ។ ការខូចខាតដែលបង្កឡើងដោយការជ្រាបចូលនៃវត្ថុរាវ គឺមិនស្ថិតក្រោមលក្ខខណ្ឌធានាឡើយ។