Mua ngay tại hệ thống cửa hàng
អាវក្រោះការពារធូលីនិងទឹកកម្រិតខ្ពស់ IP69+ ថតរូបក្នុងទឹក
ពណ៌រស់រវើក ងាយស្រួលចាប់កាន់
បន្ទះឈីប Snapdragon® 6s Gen 2 4G
ថាមពលថ្មធំ BlueVolt 7200 mAh អាយុកាលថ្ម 6ឆ្នាំ
ប្រព័ន្ធប្រតិបត្តិការថ្មី Origin OS 6.0
កាមេរ៉ាគោលមុំទូលាយ 50 MP HD
ការរចនា
* Advertising creativity. Pictures shown are for reference, actual product shall prevail.
ប្រតិបត្តិការ
ថាមពលថ្មធំ BlueVolt 7200 mAh1
Slim yet Powerful
ថាមពលថ្មធំមហិមា 7200 mAh គាំទ្រការប្រើប្រាស់បានច្រើនម៉ោង។ បច្ចេកវិទ្យា 44W FlashCharge បំពេញថាមពលយ៉ាងរហ័សក្នុងមួយប៉ប្រិចភ្នែក ជាមួយមុខងារបង្ហាញរយៈពេលសាកថ្មច្បាស់លាស់ ដើម្បីភាពងាយស្រួល។2
-
Reverse Charging3Super Battery Saver
ថ្ម 1% អាចខល4G បានរហូតដល់ 41 ម៉ោង4
43 នាទីសាកថ្មពី 1% ដល់ 50%5
-
68 ម៉ោង
ការស្ដាប់តន្រ្តី6
45 ម៉ោងការមើលវីដេអូ7
14.5 ម៉ោងNavigation8
13.2 ម៉ោងកំពូលហ្គេម MOBA9
អាយុកាលថ្ម 6ឆ្នាំ10
ដៃគូថាមពលដ៏រឹងមាំ និងយូរអង្វែង
រចនាឡើងដើម្បីភាពយូរអង្វែង ដោយរក្សាថាមពលទូរស័ព្ទរបស់អ្នកឱ្យនៅតែថ្មីជានិច្ច ទោះបីឆ្លងកាត់វដ្តនៃការសាកថ្ម និងការប្រើប្រាស់រាប់មិនអស់ក៏ដោយ។
-
6ឆ្នាំ
ភាពធន់
-
Bypass Charging
ត្រជាក់ជាងមុន សុវត្ថិភាពទ្វេដង បង្កើនប្រសិទ្ធភាពនៃការសាក
រចនាឡើងដើម្បីភាពរឹងមាំ
Comprehensive Cushioning Structure
រចនាសម្ព័ន្ធការពារដ៏រឹងមាំ ការពាររាល់ការធ្លាក់ ប៉ះទង្គិច និងឧបទ្ទវហេតុនានា ព្រមជាមួយកញ្ចក់ Titan Glass ជួយការពារស្នាមឆ្កូត ដើម្បីរក្សាភាពថ្មីភ្លឺថ្លាគ្រប់ពេល។
* Advertising creativity. Please refer to the actual usage.
-
វិញ្ញាបនបត្រSGS ធន់លំដាប់ផ្កាយ 5 អាចការពារបានគ្រប់ជ្រុងជ្រោយ11
-
វិញ្ញាបនបត្រភាពធន់កម្រិតថ្នាក់យោធា11
* Advertising creativity. Please refer to the actual usage.
-
10,000
ការដោតនិងដករន្ធ USB12
-
450,000
ការចុចបញ្ជាប៊ូតុងបិទ-បើក12
-
450,000
ការចុចបញ្ជាប៊ូតុងសំឡេង12
-
42,000
ការទម្លាក់សាកល្បងពីកម្ពស់ទាប12
បច្ចេកវិទ្យា AirSpring ស្រោមការពារទូរស័ព្ទធន់នឹងការប៉ះទង្គិច
ជ្រុងការពារពិសេសត្រូវបានផលិតឡើងពីសារធាតុយឺត និងរឹងមាំបំផុត ដើម្បីទប់ទល់នឹងការប៉ះទង្គិចខ្លាំង និងធានាសុវត្ថិភាពទូរស័ព្ទរបស់អ្នក ទោះបីជាមានការធ្លាក់ក្នុងករណីណាក៏ដោយ។
អាវក្រោះការពារធូលីនិងទឹកកម្រិតខ្ពស់ IP69+
រូបរាងតូច មានគុណភាព
ការពារជម្រាបទឹកដ៏ប្រសើរ13
IP69+ ផ្ដល់នូវទំនុកចិត្តខ្ពស់ក្នុងការការពារប្រឆាំងនឹងទឹកភ្លៀង ការសាចទឹក កម្លាំងបាញ់ទឹកសម្ពាធខ្ពស់ និងការជ្រាបទឹកក្នុងជម្រៅ 1.5 ម៉ែត្រ រហូតដល់ 30 នាទី។
- ប៉ះពេលដៃសើម
- មុខងារបណ្ដេញទឹកនិងធូលី
ធន់នឹងទឹកគ្រប់កាលៈទេសៈ
-
ការលេងកម្សាន្តក្នុងទឹក -
ដំណើរកម្សាន្តតាមដងអូរ -
សាចទឹកពីអាង -
ធ្វើដំំណើរឆ្លងកាត់ទឹកភ្លៀង
បន្ទះឈីប Snapdragon® 6s Gen 2
ថាមពលខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព
បន្ទះឈីប Snapdragon® 6s Gen 2 ទំហំ 6nm ផ្ដល់នូវល្បឿនលឿនខ្ពស់ និងសន្សំសំចៃថាមពល ដើម្បីបទពិសោធន៍ប្រើប្រាស់ដ៏ល្អឥតខ្ចោះ។
- 18%
កំណើនប្រសិទ្ធភាពពិន្ទុ AnTuTu Benchmark14
- 6 nm
ដំណើរការដ៏ទំនើប
អេក្រង់ធំត្រជាក់ភ្នែក
See More. Strain Less.
រីករាយជាមួយភាពច្បាស់ល្អឥតខ្ចោះ និងការកាត់បន្ថយភាពនឿយហត់ភ្នែក។ អេក្រង់ LCD ប្រភេទ Flicker-free ផ្ដល់នូវទស្សនីយភាពច្បាស់ដិត និងមានស្ថេរភាព ដែលជួយឱ្យការទស្សនា ការអាន និងការប្រើប្រាស់បានយូរម៉ោងប្រកបដោយភាពងាយស្រួលបំផុត។
- អេក្រង់ 120 Hz
អត្រា Refresh15
- អេក្រង់ទម្លុះ 6.75អ៊ីញ
បទពិសោធន៍ដ៏រស់រវើក16
- 1250 Nits
កម្រិតពន្លឺខ្ពស់
កម្រិតសំឡេង 400% Dual Stereo Speaker
Hear It.
Feel It. Live It.
សំឡេង 400%ឮច្បាស់ទោះអ្នកនៅទីកន្លែងអ៊ូអរ មិនថាការហៅចូល ឬការកម្សាន្ត និងការស្វែងរកទីតាំងផ្សេងៗ ។
- 400%
កម្រិតសំឡេង
- 200%
កម្រិតសំឡេងពេលទទួលទូរស័ព្ទ
បទពិសោធន៍ហ្គេម
ជំនាន់ថ្មី
ប្រព័ន្ធសម្លេង Gaming
HyperSense ដ៏ឆ្លាតវៃ
ប្រព័ន្ធសម្លេង Spatial Audio ដែលបានបង្កើនសមត្ថភាព ផ្តល់សញ្ញា សំឡេងកាន់តែច្បាស់ និងទិសដៅត្រឹមត្រូវ គ្រប់ការធ្វើចលនា។
បង្កើនការចាប់សំឡេងលម្អិតតូចៗ បានកាន់តែច្បាស់18
បង្កើនភាពត្រឹមត្រូវក្នុងការកំណត់ទីតាំងអោយកាន់តែច្បាស់18
Game Boost Mode
Game Mode ជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធប្រតិបត្តិការ ឱ្យការលេងហ្គេមរលូនជាងមុន និងការគ្រប់គ្រងឆ្លើយតបបានលឿន។
4D Game Vibration
ទទួលបានអារម្មណ៍នៃការលេងហ្គេមកាន់តែរស់រវើកជាមួយនឹងបច្ចេកវិទ្យារំញ័រឆ្លាតវៃ។19
បទពិសោធន៍ប្រើប្រាស់រលូន50ខែ
រីករាយជាមួយបទពិសោធន៍ប្រើប្រាស់ដ៏រលូន ទាំងកម្មវិធី និងការរក្សាទុកឯកសារ ទោះប្រើប្រាស់យូរក៏ដោយ។20
AI SuperLink
ឆ្លាតជាងមុន លឿនជាងមុន សេវាខ្លាំងជាងមុន
ទោះក្នុងជណ្ដើរយន្ត ឬចំណតក្រោមដី ក៏មិនជាបញ្ហា! AI SuperLink ជួយពង្រឹងសេវា និងភ្ជាប់ទំនាក់ទំនងឡើងវិញភ្លាមៗ។ តាមរយៈការចាប់សេវាជុំវិញ 360° និងប្រព័ន្ធជ្រើសរើសបណ្ដាញវៃឆ្លាត AI ។ ការសន្ទនារបស់អ្នកនឹងនៅតែបន្តយ៉ាងរលូនឥតទាក់ ក្នុងគ្រប់កាលៈទេសៈទាំងអស់។
Origin Island
A Smarter Way to Get Things Done.
Origin Island គឺជាមជ្ឈមណ្ឌលផ្ទុកព័ត៌មានពហុមុខងារដែលផ្ដល់នូវបច្ចុប្បន្នភាពភ្លាមៗ ការណែនាំដ៏ឆ្លាតវៃ និងការបង្ហាញស្ថានភាពប្រព័ន្ធយ៉ាងស៊ីជម្រៅ តាមរយៈផ្ទាំងបង្អួចអណ្តែតដ៏រស់រវើក។21
Drag & Go
Save & Search Fast
អូសរូបភាព ព័ត៌មាន ឬតំណភ្ជាប់ទៅកាន់ Origin Island ដើម្បីចែករំលែកភ្លាមៗ ដោយមិនចាំបាច់ឆ្លាស់កម្មវិធី។
រូបភាព
កាមេរ៉ាគោលមុំទូលាយ HD25
កាមេរ៉ាសែលហ្វី25
កាមេរ៉ា Bokeh25
ថតរូបក្នុងទឹក26
Discover the Wonders
ថតរូបក្នុងទឹកដោយទំនុកចិត្តជាមួយអាវក្រោះការពារទឹកកម្រិតខ្ពស់ និងមុខងារបណ្ដេញទឹកចេញពីបាស ដែលគាំទ្ររាល់ការច្នៃប្រឌិតរបស់អ្នក។
* Advertising creativity. Please refer to the actual usage.
ធន់នឹងសម្ពាធទឹកជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី
ស្តង់ដារការពារជម្រាបទឹក កម្រិតកំពូល
* Advertising creativity. Please refer to the actual usage.
Magic Move27
Move, Perfect, Magic
ផ្លាស់ប្តូរទីតាំង និងទំហំរូបភាពដោយភាពជឿជាក់ ជាមួយប្រព័ន្ធ AI ឆ្លាតវៃដែលជួយបំពេញចន្លោះផ្ទៃខាងក្រោយដោយស្វ័យប្រវត្តិ ដើម្បីទទួលបានរូបភាពដ៏ល្អឥតខ្ចោះ។
Disclaimer
- សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 7200 mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 7060 mAh។ រាល់ទិន្នន័យទាំងអស់ត្រូវបានដកស្រង់ចេញពីលទ្ធផលតេស្តក្នុងមន្ទីរពិសោធន៍ vivo និងអ្នកផ្គត់ផ្គង់ យោងតាមបច្ចេកទេសរចនាជាក់លាក់។ ប្រសិទ្ធភាពនៃការប្រើប្រាស់ជាក់ស្ដែង អាចមានភាពខុសគ្នាអាស្រ័យលើកំណែ Software បរិយាកាសតេស្ត (សីតុណ្ហភាព 25°C±1°C, ពន្លឺអេក្រង់ 150 nits, កម្រិតសំឡេង 63 dB) និងទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក។
- Y31d ភ្ជាប់មកជាមួយក្បាលសាកស្តង់ដាររបស់ vivo (កម្លាំង 11V/4A) ដែលគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 44W FlashCharge។ កម្លាំងសាកនឹងត្រូវបានសម្របសម្រួលដោយស្វ័យប្រវត្តិ ដើម្បីផ្តល់នូវប្រសិទ្ធភាពខ្ពស់បំផុតរាល់ពេលសាក។
- ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo។ មុខងារសាក Reverse Charging មានកម្លាំងបញ្ជូន 6W (5V/1.2A)។ ដោយសារកម្រិតនៃភាពស៊ីគ្នា ឧបករណ៍មួយចំនួនអាចមានថាមពលសាកទាប ឬមិនអាចសាកបាន។ សូមយោងតាមការប្រើប្រាស់ជាក់ស្តែង។
- ទិន្នន័យនៃការប្រើប្រាស់ក្នុងស្ថានភាពថាមពលទាប ត្រូវបានដកស្រង់ចេញពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ក្នុងកម្រិតថ្ម 1% ជាមួយមុខងារ Super Battery Saver។ លទ្ធផលជាក់ស្ដែងអាចប្រែប្រួលទៅតាមបរិយាកាស និងការកំណត់របស់អ្នកប្រើប្រាស់។
- ទិន្នន័យនៃការសាកថ្ម គឺផ្អែកលើលទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍ vivo ក្រោមលក្ខខណ្ឌសីតុណ្ហភាព 25℃±1℃ និងចាប់ផ្ដើមសាកពីកម្រិតថ្ម 1%។
- ទិន្នន័យនេះទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍របស់ vivo ដែលសំដៅលើការប្រើប្រាស់កម្មវិធីតែមួយ ឬក្នុងរបៀប Standby តែប៉ុណ្ណោះ។ បរិយាកាសតេស្ត៖ សីតុណ្ហភាពបន្ទប់ 25°C±1°C។ លក្ខខណ្ឌតេស្ត៖ ថ្មសាកពេញ, បិទអេក្រង់, បើក Wi-Fi និងកម្រិតសំឡេង 63 dB។ ការប្រើប្រាស់ជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើទម្លាប់ប្រើប្រាស់ បរិយាកាសជុំវិញ និងកត្តាផ្សេងៗទៀត។សម្រាប់ការស្ដាប់តន្ត្រីតាមរយៈកាសបានរហូតដល់ 74 ម៉ោង គឺជាលទ្ធផលតេស្តពីមន្ទីរពិសោធន៍ vivo ក្រោមលក្ខខណ្ឌប្រើកម្មវិធីតែមួយ ឬក្នុងរបៀប Standby។ បរិយាកាសតេស្ត៖ សីតុណ្ហភាព 25°C±1°C។ លក្ខខណ្ឌតេស្ត៖ ថ្មសាកពេញ, ភ្ជាប់កាសតាមប៊្លូធូស, បិទអេក្រង់, កម្រិតសំឡេងលេខ 7 និងបើក Wi-Fi។ កម្លាំងថ្មជាក់ស្តែងអាចខុសគ្នា ផ្អែកលើទម្លាប់ប្រើប្រាស់ និងកត្តាផ្សេងៗ។
- ទិន្នន័យខាងលើទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ក្រោមលក្ខខណ្ឌសីតុណ្ហភាព 25°C±1°C សម្រាប់ការសាកបញ្ចូល និងប្រើប្រាស់រហូតអស់ថ្ម។ រាល់លទ្ធផលជាក់ស្តែង អាចប្រែប្រួលទៅតាមឧបករណ៍តេស្ត បរិយាកាសជុំវិញ និងទម្លាប់នៃការប្រើប្រាស់ផ្ទាល់ខ្លួន។
- ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ vivo ផ្អែកលើការប្រើប្រាស់កម្មវិធីតែមួយ ឬរបៀប Standby ក្នុងសីតុណ្ហភាព 25°C±1°C ពន្លឺអេក្រង់ 150 nits និងកម្រិតសំឡេងអតិបរមា។ ប្រសិទ្ធភាពថ្មជាក់ស្តែង អាចប្រែប្រួលទៅតាមទម្លាប់ប្រើប្រាស់ និងកត្តាបរិស្ថានជុំវិញ។
- រាល់ទិន្នន័យទាំងអស់ត្រូវបានផ្អែកលើការរចនាបច្ចេកទេស ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ និងទិន្នន័យពីអ្នកផ្គត់ផ្គង់ ដែលក្នុងនោះទិន្នន័យខ្លះគឺជាកម្រិតសមត្ថភាពខ្ពស់បំផុត។ ប្រសិទ្ធភាពជាក់ស្តែងអាចមានការប្រែប្រួលទៅតាមកំណែអាប់ដេតកម្មវិធី បរិយាកាសតេស្ត និងម៉ូឌែលទូរស័ព្ទនីមួយៗ។ រាល់ការតេស្តរបស់ vivo ធ្វើឡើងក្នុងលក្ខខណ្ឌសីតុណ្ហភាព 25°C±1°C ពន្លឺអេក្រង់ 150 nits និងកម្រិតសំឡេង 63 dB។ ដូចនេះ សមត្ថភាពថ្មជាក់ស្តែងនឹងប្រែប្រួលទៅតាមទម្លាប់ប្រើប្រាស់ និងកត្តាផ្សេងៗ។
- សមត្ថភាពថ្មនៅតែរក្សាបានរហូតដល់ 80% បើទោះបីជាឆ្លងកាត់ការសាកបញ្ចូលថាមពលពេញចំនួន 1600 ដង ដែលស្មើនឹងការប្រើប្រាស់ប្រចាំថ្ងៃប្រហែល 6 ឆ្នាំ (ផ្អែកលើការធ្វើតេស្តពីមន្ទីរពិសោធន៍ vivo)។ ទិន្នន័យនេះទទួលបានពីការសាកល្បងក្នុងលក្ខខណ្ឌសីតុណ្ហភាព 23°C±2°C ចំណែកលទ្ធផលជាក់ស្ដែងអាចប្រែប្រួលទៅតាមមជ្ឈដ្ឋានជុំវិញ និងទម្លាប់នៃការប្រើប្រាស់ផ្ទាល់ខ្លួន។
- ផលិតផលនេះត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់ក្នុងមន្ទីរពិសោធន៍។ ក្នុងនាមជាឧបករណ៍អេឡិចត្រូនិកដែលមានភាពផ្ចិតផ្ចង់បំផុត ស្មាតហ្វូននេះនៅតែអាចប្រឈមនឹងការខូចខាតដោយសារការធ្លាក់។ សូមមេត្តាប្រើប្រាស់ដោយប្រុងប្រយ័ត្ន ជៀសវាងការប៉ះទង្គិចខ្លាំង ព្រោះរាល់ការខូចខាតដែលបង្កឡើងដោយចេតនា ឬកំហុសអចេតនារបស់អ្នកប្រើប្រាស់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
- លទ្ធផលនៃការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ មិនមែនជាការបញ្ជាក់ទាំងស្រុងពីសមត្ថភាពប្រើប្រាស់ជាក់ស្តែងនោះទេ ដែលវាអាចប្រែប្រួលទៅតាមកំណែអាប់ដេតកម្មវិធី បរិយាកាសនៃការធ្វើតេស្ត និងការកំណត់ផ្សេងៗរបស់ឧបករណ៍។
- IP68 & IP69៖ ផលិតផលនេះបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ក្នុងមន្ទីរពិសោធន៍ និងទទួលបានវិញ្ញាបនបត្រកម្រិត IP68 និង IP69 តាមស្តង់ដារអន្តរជាតិ IEC 60529-2013។ សម្រាប់ការការពារទឹកកម្រិត IP68 ឧបករណ៍អាចធន់នឹងការជ្រាបទឹកក្នុងជម្រៅ 1.5 ម៉ែត្រ រយៈពេល 30 នាទី (ក្នុងលក្ខខណ្ឌទឹកស្ងប់ និងសីតុណ្ហភាពខុសគ្នាពីឧបករណ៍មិនលើសពី 5°C)។ លក្ខខណ្ឌនៃការធ្វើតេស្តសមត្ថភាពការពារទឹកកម្រិត IP69៖ (១) ល្បឿនរង្វិល៖ (1) ជុំក្នុងមួយនាទី (5±1)។ (2) មុំបាញ់ទឹក៖0°, 30°, 60°, និង 90°។ (3) ល្បឿនរំហូរទឹក៖ (15±1)លីត្រក្នុងមួយនាទី។ (4) សីតុណ្ហភាពទឹក៖ (80±5)°C។ (5) រយៈពេលតេស្ត៖ 30វិនាទី ក្នុងមួយចំណុច។ (6) ទូរស័ព្ទត្រូវបានដាក់បញ្ឈរ ដោយបែររន្ធសាកថ្ម (USB) ចុះក្រោម។ កម្រិត IP69+ បញ្ជាក់ថាស្មាតហ្វូននេះបានជាប់តេស្តស្ដង់ដារមិនជ្រាបទឹកកម្រិតខ្ពស់ IP68 និង IP69 យ៉ាងម៉ត់ចត់បំផុត។ ទោះជាយ៉ាងណា នេះមិនមែនជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងទឹកកម្រិតអាជីពឡើយ ប៉ុន្តែអាចការពាររាល់ការសាចទឹក និងធូលីក្នុងការប្រើប្រាស់ប្រចាំថ្ងៃយ៉ាងមានប្រសិទ្ធភាព។
- ទិន្នន័យពិន្ទុនេះ ទទួលបានពីការធ្វើតេស្តដោយផ្ទាល់ក្នុងមន្ទីរពិសោធន៍ vivo លើម៉ូឌែល Y31d (8GB+256GB) ជាមួយកម្មវិធី AnTuTu V10 ក្នុងសីតុណ្ហភាពបន្ទប់។ ពិន្ទុជាក់ស្តែងអាចមានការប្រែប្រួលទៅតាមទំហំអង្គចងចាំ និងមជ្ឈដ្ឋាននៃការធ្វើតេស្តផ្សេងៗគ្នា។
- រីករាយជាមួយល្បឿនអេក្រង់ 120Hz សម្រាប់រាល់កម្មវិធី និងហ្គេមដែលបានកំណត់មកជាពិសេស។
- ទំហំអេក្រង់គឺ 6.75 អ៊ីញ ការវាស់តាមអង្កត់ទ្រូងក្នុងរាងចតុកោណកែង។ ផ្ទៃបង្ហាញជាក់ស្តែងគឺតូចជាងបន្តិចដោយសាររចនាបទជ្រុងមូល។
- ផលិតផលនេះទទួលបានវិញ្ញាបនបត្រកម្រិតពន្លឺពណ៌ខៀវទាបពីស្ថាប័ន TÜV Rheinland នៅពេលបើកមុខងារការពារភ្នែកកម្រិតខ្ពស់បំផុត។ បញ្ជាក់៖ នេះមិនមែនជាឧបករណ៍វេជ្ជសាស្ត្រ និងមិនមានមុខងារសម្រាប់ព្យាបាលជំងឺឡើយ។
- ទិន្នន័យទទួលបានពីការធ្វើតេស្តក្នុងមន្ទីរពិសោធន៍របស់ vivo តាមរយៈការប្រៀបធៀបរវាងការបើក និងបិទមុខងារ Super Audio។ ប្រសិទ្ធភាពជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើបរិយាកាស និងលក្ខខណ្ឌនៃការប្រើប្រាស់។
- បទពិសោធន៍រំញ័រ 4D មានផ្តល់ជូនសម្រាប់ហ្គេមជាក់លាក់ប៉ុណ្ណោះ។ រីករាយជាមួយអារម្មណ៍ពិត ទៅតាមការប្រើប្រាស់ជាក់ស្តែងរបស់អ្នក។
- បទពិសោធន៍រលូនរយៈពេល 50ខែ គឺមានសុពលភាពសម្រាប់ទីផ្សារដែលចែកចាយម៉ូឌែល 8GB + 256GB។ នេះបញ្ជាក់ថា Y31d បានឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់ពីមន្ទីរពិសោធន៍ vivo តាមរយៈការធ្វើបច្ចុប្បន្នភាពផ្នែកទន់ និងរឹង។ ទោះជាយ៉ាងណា បទពិសោធន៍ជាក់ស្តែងអាចមានភាពខុសគ្នាខ្លះៗ អាស្រ័យលើការប្រើប្រាស់បុគ្គល និងស្ថានភាពបណ្ដាញអុីនធឺណិត។
- Origin Island៖ មុខងារមួយចំនួនអាចមានភាពខុសគ្នា ទៅតាមម៉ូឌែលទូរស័ព្ទ និងប្រភេទអេក្រង់។
- មុខងារ AI Creation តម្រូវឱ្យមានការភ្ជាប់អ៊ីនធឺណិត និងចូលប្រើប្រាស់គណនី vivo។ មុខងារនេះមានកម្រិតកំណត់លើចំនួនអក្សរ និងភាពញឹកញាប់នៃការប្រើប្រាស់ ដោយបទពិសោធន៍ជាក់ស្តែងអាចមានការប្រែប្រួល។ រាល់ខ្លឹមសារដែលបង្កើតដោយ AI គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ ហើយ vivo មិនធានាចំពោះភាពត្រឹមត្រូវ ភាពពេញលេញ ឬភាពជឿជាក់នៃខ្លឹមសារទាំងនោះឡើយ។(មិនមានផ្ដល់ជូននៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស)
- មុខងារ AI Transcript Assist តម្រូវឱ្យមានការភ្ជាប់អ៊ីនធឺណិត និងចូលប្រើគណនី vivo ដោយមានកំណត់លើប្រវែងអត្ថបទ និងចំនួនដងនៃការប្រើប្រាស់។ មាតិកាដែលបង្កើតដោយ AI គឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ ហើយ vivo មិនធានាលើភាពត្រឹមត្រូវទាំងស្រុងនៃទិន្នន័យឡើយ។ (មិនមានផ្តល់ជូនក្នុងប្រទេសរុស្ស៊ី បេឡារុស្ស ហ្គាណា និងអ៊ីរ៉ាក់ឡើយ)
- មុខងារ AI Captions តម្រូវឱ្យមានការភ្ជាប់អ៊ីនធឺណិត និងចូលប្រើគណនី vivo។ បច្ចុប្បន្នគាំទ្រលើកម្មវិធីមួយចំនួនតែប៉ុណ្ណោះ ហើយលទ្ធផលអាចមានការប្រែប្រួលផ្អែកលើការប្រើប្រាស់ជាក់ស្តែង។ រាល់ខ្លឹមសារដែលបង្កើតដោយ AI គឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ ដោយ vivo មិនធានាទាំងស្រុងនូវភាពត្រឹមត្រូវ ឬភាពជឿជាក់ឡើយ។ មុខងារនេះមិនទាន់ដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសមួយចំនួនរួមមាន កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ាជាដើម។ ភាសាដែលគាំទ្រ បច្ចុប្បន្នមុខងារ AI Captions គាំទ្ររហូតដល់ ២០ ភាសា រួមមាន៖ ហិណ្ឌី, ថៃ, ម៉ាឡេ, ឥណ្ឌូនេស៊ី, អាល្លឺម៉ង់, ចិនសាមញ្ញ, អង់គ្លេស, ជប៉ុន, កូរ៉េ, កន្តាំង/ចិនបុរាណ (ហុងកុង), ចិនបុរាណ (តៃវ៉ាន់), អេស្ប៉ាញ, ប៉ូឡូញ, ហុងគ្រី, ឆេក, ទួរគី, អារ៉ាប់, អ៊ូរឌូ, រុស្ស៊ី និងអ៊ីតាលី។ កម្មវិធីដែលគាំទ្រ កម្មវិធីប្រជុំវីដេអូ៖ Zoom, Microsoft Teams, Google Meet, Cisco Webex Meetings, JioMeet បណ្ដាញសង្គម និងការផ្សាយបន្តផ្ទាល់៖ WhatsApp, Facebook, Telegram, Instagram, Discord, Messenger, X, WeChat, QQ International, LINE កម្មវិធីពេញនិយមប្រចាំតំបន់ (ចិន និងអាស៊ីអាគ្នេយ៍)៖ Tencent Meeting, UMeet, DingTalk, WeCom កម្មវិធីវីដេអូ៖ រាល់បណ្ដាញវីដេអូឈានមុខគេទាំងអស់។
- ទំហំភីកសែល អាចប្រែប្រួលនៅក្រោមរបៀបកាមេរ៉ាផ្សេងៗគ្នា ហើយអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង។
- សូមអនុវត្តតាមការណែនាំជាផ្លូវការសម្រាប់ការប្រើប្រាស់មុខងារនេះ។ ជៀសវាងការដាក់ទូរសព្ទក្នុងទឹកដែលមិនមែនជាទឹកស្អាត។ លោកអ្នកអាចថតរូបក្រោមទឹកក្នុងជម្រៅអតិបរមា 1.5 ម៉ែត្រ និងមិនលើសពី 30 នាទីឡើយ។ បន្ទាប់ពីប្រើប្រាស់រួច សូមចុចប៊ូតុងនៅលើអេក្រង់ដើម្បីចាកចេញពី «មុខងារថតក្នុងទឹក» រួចទុកឱ្យទឹកហូរចេញ។ បន្ទាប់មក ដាក់ទូរស័ព្ទក្នុងកន្លែងស្ងួត និងមានខ្យល់ចេញចូលល្អ។ ហាមសាកថ្ម ឬភ្ជាប់ឧបករណ៍ផ្សេងៗទៅកាន់រន្ធ USB រហូតទាល់តែស្ងួតទាំងស្រុង។សូមជៀសវាងការប្រើកម្តៅខ្លាំងដូចជាម៉ាស៊ីនផ្លុំសក់ដើម្បីសម្ងួតទូរស័ព្ទ ព្រោះអាចបង្កការខូចខាត។ ក្នុងករណីមានចំហាយទឹក ឬស្រអាប់កែវឡេនក្រោយពេលប៉ះទឹក (ដោយសារបម្រែបម្រួលសីតុណ្ហភាព) លោកអ្នកគ្រាន់តែដាក់ទូរស័ព្ទក្នុងបរិយាកាសដែលមានសីតុណ្ហភាពថេរ និងសំណើមទាបប្រហែល ២០ នាទី នោះនឹងត្រលប់មកធម្មតាវិញ។រាល់ការខូចខាតបង្កឡើងដោយការវត្ថុធាតុរាវ ក្នុងករណីប្រើប្រាស់មិនត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស នឹងមិនត្រូវបានរ៉ាប់រងដោយការធានានោះទេ។ ដោយឡែក យោងតាមបទប្បញ្ញត្តិក្នុងតំបន់ មុខងារថតរូបក្នុងទឹក មិនត្រូវបានណែនាំឱ្យធ្វើការផ្សព្វផ្សាយនៅក្នុងតំបន់អឺរ៉ុប ប្រេស៊ីល អាមេរិកឡាទីន និងតួកគីឡើយ។
- ពុំមានផ្ដល់ជូនក្នុងប្រទេសរុស្ស៊ី បេឡារុស្ស និងអ៊ីស្រាអែលឡើយ។
- រាល់ទិន្នន័យបច្ចេកទេស និងលទ្ធផលតេស្ត ត្រូវបានដកស្រង់ចេញពីមន្ទីរពិសោធន៍ និងការរចនាបទដ្ឋាន។ យ៉ាងណាមិញ ប្រសិទ្ធភាពជាក់ស្តែងអាចមានការប្រែប្រួលទៅតាមកំណែទម្រង់ Software បរិយាកាសប្រើប្រាស់ និងម៉ូឌែលទូរស័ព្ទនីមួយៗ។
- លក្ខណៈបច្ចេកទេស ប៉ារ៉ាម៉ែត្រ ឬផ្នែកខ្លះៗនៃផលិតផល អាចមានការផ្លាស់ប្តូរតាមការផ្គត់ផ្គង់ពីក្រុមហ៊ុនដៃគូ ឬតាមវគ្គផលិតនីមួយៗ សូមយកផលិតផលជាក់ស្តែងជាគោល។
- វិមាត្រ និងទម្ងន់ជាក់ស្តែងអាចប្រែប្រួលដោយសារការប្រែប្រួលនៃដំណើរការ វិធីសាស្ត្រវាស់វែង ការផ្គត់ផ្គង់សម្ភារៈ និងផ្នែកផលិតកម្ម។
- រូបភាពផលិតផល និងមុខងារដែលបានបង្ហាញ គ្រាន់តែជាឯកសារយោង ខណៈរូបភាពលើអេក្រង់ជារូបភាព សម្រាប់គោលបំណងបង្ហាញប៉ុណ្ណោះ សូមយោងតាមផលិតផលជាក់ស្តែង។
- មាតិកាពីមុខងារ AI ត្រូវបានរៀបចំឡើងសម្រាប់ជាឯកសារយោងប៉ុណ្ណោះ ដោយ vivo មិនធ្វើការប្តេជ្ញា ឬធានាចំពោះភាពត្រឹមត្រូវ ភាពពេញលេញ និងភាពអាចទុកចិត្តបាននៃព័ត៌មានដែលបានបង្ហាញឡើយ។