លក្ខខណ្ឌចូលរួម៖
ព្រឹត្តិការណ៍ #vivogiveitashot
“ព្រឹត្តិការណ៍ #vivogiveitashot” ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំ និងផ្សព្វផ្សាយដោយ vivo ហើយស្ថិតនៅក្រោមលក្ខខណ្ឌដូចខាងក្រោម។
ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ សូមអនុវត្តតាមការណែនាំ និងទទួលយកលក្ខខណ្ឌខាងក្រោម ដែលជាកិច្ចព្រមព្រៀងរវាងអ្នកចូលរួម និងក្រុមហ៊ុន vivo Mobile Communication Co., Ltd. (“vivo”)
របៀបក្នុងការចូលរួម៖
១.១ ព្រឹត្តិការណ៍នេះ គឺចាប់ផ្តើមពីថ្ងៃទី10 ខែតុលា ឆ្នាំ2022 ដល់ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2022។ ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ គឺមិនគិតថ្លៃទេ ហើយបើកចំហសម្រាប់អ្នកប្រើប្រាស់ Facebook | Instagram | Tiktok ទាំងអស់។
១.២ អ្នកត្រូវផុសរូបភាព ឬវីដេអូលើបណ្តាញសង្គមខាងលើណាមួយ ដោយភ្ជាប់មកជាមួយ Hashtag #vivogiveitashot និង #vivoCambodia ដែលអាចចុចចូលបាននៅក្នុង Caption។ អ្នកអាចប្រើប្រាស់រូបភាពច្រើនលើសពីមួយសន្លឹក ក្នុងការផុសនីមួយៗ ដោយភ្ជាប់មកជាមួយតម្រូវការ Hashtag ខាងលើ។ អ្នកចូលរួមអាចឈ្នះរង្វាន់ក្នុងម្នាក់តែមួយគត់។ គណនីត្រូវតែដាក់បង្ហាញជាសាធារណៈ ដូច្នេះការចូលរួមអាចចូលមើលដោយ vivo។
១.៣ ការផុសលើ Instagram ជាមួយ #shotonvivo ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន vivo ក្នុងការថត។ តែអ្នកក៏អាចប្រើ #vivogiveitashot និង #vivoCambodia ដែលធ្វើឱ្យការផុសរបស់អ្នកកាន់តែមានប្រសិទ្ធភាព។
១.៤ vivo នឹងជ្រើសរើសអ្នកឈ្នះចំនួន 10 នាក់ ហើយលទ្ធផលនឹងត្រូវបានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ vivo។
១.៥ រង្វន់នឹងត្រូវបានប្រកាសដោយគណនីផ្លូវការ vivo។
១.៦ គណនីផ្លូវការ vivo នឹងទាក់ទងទៅអ្នកដោយផ្ទាល់ លើបណ្តាញសង្គមដែលអ្នកបានផុស។ សូមពិនិត្យមើលប្រអប់សាររបស់អ្នកឱ្យបានញឹកញាប់! ប្រសិនបើអ្នកមិនអាចឆ្លើយតបក្នុងរយៈពេល 72 ម៉ោងទេនោះ vivo នឹងចាត់ទុកជាមោឃៈ។
១.៧ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកយល់ព្រមផ្តល់ឱ្យ vivo នូវអាជ្ញាប័ណ្ណឥតគិតថ្លៃ មិនអាចដកហូតបាន អាជ្ញាប័ណ្ណមិនផ្តាច់មុខក្នុងការប្រើប្រាស់ ចម្លង សម្រប បោះពុម្ព និងបង្ហាញការផុសប្រកបដោយគំនិតច្នៃប្រឌិតទាំងស្រុង ឬដោយចំណែករបស់អ្នក លើមូលដ្ឋានជាសកល នៅក្នុងទម្រង់ និងប្រព័ន្ធផ្សព្វផ្សាយណាមួយសម្រាប់គោលបំណងផ្សព្វផ្សាយ។
រង្វាន់៖
២.១ ក្នុងករណីដែលរង្វាន់មិនអាចផ្តល់ជូនបានដោយសារមូលហេតុដែលមានប្រភពមកពីអ្នកឈ្នះ (រួមទាំងប៉ុន្តែមិនកំណត់ចំពោះការខកខានក្នុងការផ្តល់ព័ត៌មានទំនាក់ទំនង ការបំពេញលក្ខខណ្ឌចូលរួមមិនពេញលេញ ឬមិនត្រឹមត្រូវ) រង្វាន់នឹងត្រូវបានចាត់ទុកជាមោឃៈដោយស្វ័យប្រវត្តិ។ vivo មិនទទួលខុសត្រូវចំពោះលទ្ធផលបែបនេះទេ ហើយនឹងមិនផ្តល់រង្វាន់ម្តងទៀតក្នុងករណីបែបនេះទេ។
២.២ រង្វាន់មិនអាចប្តូរជាសាច់ប្រាក់បានទេ។ ប្រសិនបើមានស្ថានភាពដែលមិនបានមើលឃើញទុកជាមុន រារាំងការចែកចាយរង្វាន់នោះ vivo រក្សាសិទ្ធិក្នុងការផ្តល់រង្វាន់ដែលមានតម្លៃដូចគ្នា ឬប្រហាក់ប្រហែលគ្នាទៅនឹងរង្វាន់ដែលគ្រោងទុក។ រង្វាន់ដែលត្រូវបានជំនួសមិនអាចផ្លាស់ប្តូរជាសាច់ប្រាក់ទេ។
២.៣ អ្នកឈ្នះរង្វាន់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនណាមួយដែលកើតឡើងទាក់ទងទៅនឹងការទទួលរង្វាន់។ vivo នឹងទទួលខុសត្រូវទាំងស្រុងចំពោះថ្លៃដឹកជញ្ជូនលើរង្វាន់ដល់អ្នកឈ្នះ ក្នុងស្រុក ឬក្រៅស្រុក។
២.៤ នៅពេលដែលរង្វាន់បានចាកចេញពីបរិវេណក្រុមហ៊ុនរបស់ vivo នោះ vivo មិនទទួលខុសត្រូវចំពោះរង្វាន់ដែលខូច ការពន្យារពេល ឬបាត់បង់ក្នុងពេលដឹកជញ្ជូននោះទេ។
២.៥ ប្រសិនបើរង្វាន់នោះជាផលិតផលរបស់ vivo ដែលមិនទាន់ចេញលក់ជាផ្លូវការ និង/ឬ ត្រៀមចេញលក់នៅក្នុងប្រទេស ឬតំបន់របស់អ្នក នោះ vivo នឹងប្រគល់រង្វាន់ជូនអ្នក ក៏ប៉ុន្តែហាង vivo ដែលនៅក្នុងប្រទេស ឬតំបន់របស់អ្នក នឹងមិនផ្តល់សេវាកម្មក្រោយការលក់សម្រាប់ផលិតផល ដែលមិនមានគម្រោងចេញលក់នៅក្នុងប្រទេស ឬតំបន់របស់អ្នក។
ផ្សេងៗ
៣.១ អ្នកបានយល់ និងយល់ព្រមថា មិនមែនគ្រប់រង្វាន់ទាំងអស់អាចត្រូវបានផ្តល់ជូនដោយជោគជ័យទេ ដោយសារតម្រូវការនៃការចូលរួម ឬបញ្ហាដឹកជញ្ជូនមានក្នុងប្រទេស ឬតំបន់មួយចំនួន។ បើមានព្រឹត្តិការណ៍បែបនេះកើតឡើង vivo មានសិទ្ធិក្នុងការផ្អាកការផ្តល់ជូនរង្វាន់ ដោយមិនមានការទទួលខុសត្រូវលើផ្លូវច្បាប់ណាមួយឡើយ។
៣.២ តាមរយៈការចូលរួម អ្នកធានា និងជាតំណាងដូចខាងក្រោម៖ (ក) អ្នកមានសិទ្ធិនៅក្រោមច្បាប់ក្នុងប្រទេស ឬតំបន់របស់អ្នក ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ; (ខ) អ្នកគឺជាម្ចាស់ផ្ទាល់លើគណនីយដែលធ្វើការផុស ឬអ្នកបានទទួលការអនុញ្ញាតពីម្ចាស់ផ្ទាល់។ (គ) ការផុសរបស់អ្នកមិនបានរំលោភលើសិទ្ធិកម្មសិទ្ធិបញ្ញា សិទ្ធិកម្មសិទ្ធិឧស្សាហកម្ម សិទ្ធិផ្ទាល់ខ្លួន ឬសីលធម៌ ឬសិទ្ធិផ្សេងទៀត រួមទាំងដោយគ្មានការពាក់ព័ន្ធទៅលើ បញ្ហាការរក្សាសិទ្ធិ បញ្ហាសិទ្ធិពាណិជ្ជ បញ្ហាឈ្មោះពាណិជ្ជកម្ម បញ្ហាការឌីហ្សាញឧស្សាហកម្ម ប៉ាតង់ កាតព្វកិច្ចសម្ងាត់ពាណិជ្ជកម្ម ឯកជនភាព ការផ្សព្វផ្សាយ ឬកាតព្វកិច្ចសម្ងាត់; (ឃ) ភាគីទីបីណាមួយដែលលេចឡើងក្នុងរូបភាពចូលរួមបានផ្តល់ការយល់ព្រមទៅលើវត្តមានរបស់ខ្លួនក្នុងរូបភាព និងយល់ស្របលើការអនុញ្ញាតនៅទីនេះ។ (ង) រូបភាពផុសចូលរួមមិនត្រូវបំពានច្បាប់ជាធរមានណាមួយឡើយ។
៣.៣ រូបភាពផុសរបស់អ្នកដែលបានចូលរួម មិនត្រូវមានការបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថមើលងាយ គំរាមកំហែង ប្រមាថមើលងាយ ឬមានខ្លឹមសារណាមួយដែលមិនសមរម្យ ធ្វើទារុណកម្ម បង្កាច់បង្ខូច រើសអើង ឬផ្សព្វផ្សាយការស្អប់ ឬបង្កគ្រោះថ្នាក់ដល់ក្រុម ឬបុគ្គលណាមួយឡើយ និងមិនត្រូវផ្ទុកព័ត៌មានខុសច្បាប់ណាមួយនៃពាក់ព័ន្ធនយោបាយ អាសអាភាស ឬអំពើហឹង្សា ឬដែលអាចត្រូវបានចាត់ទុកថាជាការគាំទ្រដល់អំពើភេរវកម្ម រួមមានការលើកឡើងមិនសមរម្យទាក់ទងនឹង vivo ឬភាគីទីបី ឬរំខានដល់សណ្តាប់ធ្នាប់សង្គម និងសីលធម៌សាធារណៈ ឬបើមិនដូច្នេះទេគឺការមិនគោរពតាមគំនិត និងស្មារតីនៃព្រឹត្តិការណ៍នេះ។
៣.៤ អ្នកយល់ព្រមផ្តល់សំណងដល់ក្រុមហ៊ុន vivo និងបុគ្គលិក នាយក និយោជិត ភ្នាក់ងារ អ្នកចែកចាយ ពីការទាមទារ ការចំណាយ ឬការចំណាយរបស់ភាគីទីបីណាមួយ រួមទាំងថ្លៃមេធាវីឱ្យបានសមរម្យ ដែលបណ្តាលពីការបំពានមាត្រាខាងលើ៖ ៣.២ និង ៣.៣។
៣.៥ លក្ខខណ្ឌខាងលើ អាចនឹងមានជាភាសាផ្សេងគ្នា អ្នកយល់ព្រមតាមកំណែជាភាសាអង់គ្លេសដែល vivo ប្រកាសតាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន នឹងមាននៅក្នុងវិសាលភាពនៃភាពមិនស៊ីសង្វាក់គ្នា។
ភាពឯកជន និងការការពារព័ត៌មាន
៤.១ vivo នឹងប្រមូលទិន្នន័យផ្ទាល់ខ្លួន (រាប់បញ្ចូលទាំងឈ្មោះ លេខទូរស័ព្ទ និងឤស័យដ្ឋាន) ពីអ្នកឈ្នះនីមួយៗក្នុងគោលបំណងប្រគល់រង្វាន់ឱ្យពួកគាត់។ vivo នឹងរក្សាទិន្នន័យផ្ទាល់ខ្លួនបែបនេះសម្រាប់រយៈពេលចាំបាច់សម្រាប់គោលបំណងខាងលើនៃការដំណើរការ ឬតាមតម្រូវការរបស់អ្នក ឬច្បាប់ដែលអាចអនុវត្តបាន។ នៅពេលបញ្ចប់ការប្រគល់រវង្វាន់រួច vivo នឹងលុបចោលនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក លើកលែងតែមានការទាមទារដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
៤.២ vivo នឹងមិនលក់ ចែករំលែក បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឈ្នះទៅកាន់ភាគីទីបី លើកលែងតែភាគីទីបីដែលចូលរួមដោយ vivo ដើម្បីបំពេញគោលបំណងខាងលើ។ ឈ្មោះ លេខទូរស័ព្ទ និងឤស័យដ្ឋានរបស់អ្នកអាចត្រូវបានអុិនគ្រីប និងផ្ទេរទៅ AGENDA (Beijing) Limited សាខាក្វាងចូវ (អ្នកផ្តល់សេវាប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ vivo នៅប្រទេសចិន)។ សូមជ្រាបថា vivo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទិន្នន័យជាមួយអ្នកផ្តល់សេវាដែលបានរៀបរាប់ខាងលើ ហើយពួកគេនឹងផ្តល់ការការពារទិន្នន័យរបស់អ្នកតាមស្តង់ដារដែលមិនតិចជាង vivo នោះទេ។ បើមិនដូច្នេះទេ vivo នឹងចែករំលែកទិន្នន័យរបស់អ្នកបានតែនៅពេលចាំបាច់ក្នុងការឆ្លើយតបទៅនឹងដំណើរការផ្លូវច្បាប់ ឬការស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចយោងទៅតាមច្បាប់ដែលអាចអនុវត្តបាន។ ដោយសារ vivo ដំណើរការព្រឹត្តិការណ៍នេះលើឆាកអន្តរជាតិ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានផ្ទេរទៅឱ្យ ឬចូលប្រើប្រាស់ដោយអង្គភាពនានារបស់ vivo ជុំវិញពិភពលោក។ vivo អនុលោមតាមច្បាប់ស្តីពីការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរវាងប្រទេសនានា ដើម្បីជួយធានាថាទិន្នន័យរបស់អ្នកត្រូវបានការពារ មិនថានៅទីណាក៏ដោយ។
៤.៣ ការអនុវត្តទាំងអស់ដែលបានរៀបរាប់នៅក្នុងលក្ខខណ្ឌទាំងលើនេះ នឹងត្រូវបានអនុវត្តដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់ vivo (https://www.vivo.com/global/about-vivo/privacy-policy) ដែលអ្នកក៏អាចស្វែងរកព័ត៌មានលម្អិតបន្ថែមផងដែរ។