ពណ៌ UI
ជ្រើសរើសពណ៌មួយដែលអ្នកពេញចិត្ត។
ជ្រើរើសស្ទីលលើ User Interface ដែលអ្នកពេញចិត្ត។ អ្នកមិនត្រឹមតែអាចធ្វើការផ្លាស់ប្តូរពណ៌លើប្រព័ន្ធ Interface និងពណ៌លើតារាង Notification ទៅដល់តារាងសារេសំឡេងទេ ហើយក៏អាចទាញពណ៌ពីរូបភាពលើផ្ទាំង Wallpaper ផងដែរ។ ផ្តល់បុគ្គលិកលក្ខណៈទៅលើស្មាតហ្វូនអ្នក។
រូបតំណាងម៉ូណូក្រូម
មានតែមួយពណ៌ ម៉េចនឹងគ្រប់។
ទម្រង់រូបរាង App ត្រូវបានសម្របទៅនឹងបច្ចេកវិទ្យាប្រែពណ៌ថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ។ កាន់តែងាយស្រួល កែពណ៌លើ App ដើម្បីស៊ីគ្នាជាមួយពណ៌ Wallpaper នាំមកស្ទីលដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក។
ប្រព័ន្ធមើលរូបភាពបែបអាជីព
ប្រព័ន្ធថតរូបភាពដ៏ខ្លាំងក្លា ផ្តិតយករូបភាពដ៏ភ្ញាក់ផ្អើល
ដំណើរការដ៏ល្អឥតខ្ចោះ រវាងបច្ចេកវិទ្យាទប់លំនឹង និងបច្ចេកវិទ្យា Autofocus នាំមកនូវបន្ទាត់លំនឹងឱ្យអ្នករក្សានូវរូបភាពស្មើល្អ ផ្តិតយករូបភាព ឬវីដេអូបានយ៉ាងច្បាស់ល្អគ្រប់ស្ថានភាព។
បែបផែនម៉ាស្ទ័រ
អ្នកអាជីពខាង Effect បង្កើតស្នាដៃរូបភាពឈានឡើងមួយកម្រិត។
ចង់បានរូបភាពកាន់តែរស់រវើក ដោយការកែសម្រួលលើកម្រិតពន្លឺ កម្រិតពណ៌ និងកម្រិត Exposure ដែលបានរៀបចំមួយឆុតយ៉ាងលម្អិតក្នុងអេក្រង់បង្ហាញនៅពេលអ្នករៀបចំថត គ្រាន់តែអូសយកកម្រិតមួយដែលអ្នកពេញចិត្ត រួចចុចថត អ្នកនឹងទទលបានរូបភាពដ៏ស្រស់ស្អាត ដែលអ្នកចង់បាន។
ឃ្លីបវីដេអូ
កាន់តែប្រសើរ និងកាន់តែជំនាញ។
គ្រាន់តែមួយចុច អ្នកអាចបិទសំឡេងដើមលើវីដេអូ ដើម្បីផ្តោតអារម្មណ៍លើការកាត់តវីដេអូអ្នក។ បង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរ ជាមួយការកែសម្រួលសំឡេងបានសេរី លើឆុតវីដេអូនីមួយៗរបស់អ្នក។
លាក់អាល់ប៊ុម
គ្រប់រូបភាពអ្នក សុទ្ធតែជាអនុស្សាវរីយ៍របស់អ្នក។
អ្នកអាចលាក់រូបភាព ឬវីដេអូក្នុងអាល់ប៊ុមអ្នក ដើម្បីការពារសុវត្ថិភាព Privacy អ្នក ពេលអ្នកខ្ចីទូរស័ព្ទឱ្យអ្នកផ្សេង ដោយលែងបារម្ភពីបញ្ហា Privacy ទៀតឡើយ។
ការខ្ទាស់កម្មវិធី
ពង្រឹងប្រព័ន្ធសុវត្ថិភាព Privacy ទ្វេដង។
នៅពេលអ្នកខ្ចីទូរស័ព្ទឱ្យអ្នកផ្សេង ដើម្បីការពារឯកសារ Privacy របស់អ្នក។ បើកដំណើរការមុខងារ App Pinning ដើម្បីចាក់សោទំព័រ Homescreen ណាមួយ ដោយមិនឱ្យអ្នកផ្សេងអូសឃើញ។
កម្មវិធីគ្រប់គ្រងកម្មវិធីសកម្ម
តម្លាភាពកាន់តែប្រសើរ
ការគ្រប់គ្រងឈានមួយកម្រិត។
ជួយអ្នកឱ្យងាយស្រួលគ្រប់គ្រងលើ App ដែលដំណើរការក្នុង Background។ ឃើញរយៈពេល App ទាំងនោះដំណើរការ រួចបិទ App ទាំងនោះគ្រាន់តែមួយចុច បើពេលយើងមិនត្រូវការ។ ការគ្រប់គ្រងលើ App សកម្មកាន់តែងាយស្រួល និងប្រសើរជាងមុន។
កាត AQI
គុណភាពខ្យល់អាកាសក្នុងវេលាជាក់ស្តែង។
បំពាក់ផ្ទាំងតារាងសន្ទស្សន៍គុណភាពខ្យល់អាកាសលើ Homescreen ជួយអ្នកទទួលបានព័ត៌មានស្តីពីគុណភាពខ្យល់ក្នុងវេលាជាក់ស្តែង។ ក្រឡេកមើលម្តង ដឹងច្បាស់ពីគុណភាពខ្យល់ភ្លាមៗដូចជា PM2.5 មុនពេលចេញពីផ្ទះ។
ភាពត្រជាក់របស់ទូរសព្ទ
បន្សាបកម្តៅកាន់តែងាយស្រួល។
កាត់បន្ថយការដំណើរការ App សកម្មក្នុង Background និងកែសម្រួលដំណើរការ CPU ដើម្បីកាត់បន្ថយកម្តៅយ៉ាងឆ្លាតវៃ។
Checking phone temperature
Reducing CPU load
ភាពងាយស្រួល
Digital Accessibility កាន់តែរីករាយ។
ប្តេជ្ញាចិត្តក្នុងការជួយមនុស្សរាល់គ្នាឱ្យយល់ពីអត្ថប្រយោជន៍នៃពិភពឌីជីថល យើងបានកែសម្រួល Accessibility Services កាន់តែប្រសើរឡើង ដើម្បីណែនាំអ្នកក្នុងកែប្រែ Setting ទូរស័ព្ទដែលអ្នកពេញចិត្ត ជាមួយនឹងមុខងារជាច្រើនរួមមាន៖ Color Correction, Color Inversion, and Remove Animations។
ការបដិសេធទទួលខុសត្រូវ:
- ព័ត៌មានរៀបរាប់ខាងលើនេះ (បានរួមបញ្ចូល តែមិនត្រឹមកំណត់ចំពោះ ប្រព័ន្ធ User Interface, រូបភាព Background, មុខងារ, គែមទូរស័ព្ទ និងរូបភាពផលិតផល) គឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ។ មុខងារមួយចំនួន អាចមានប្រែប្រួលទៅតាមជំនាន់ប្រព័ន្ធប្រតិបត្តិការ ម៉ូឌែលរបស់ទូរស័ព្ទ។ សូមយកផលិតផលទទួលបានជាក់ស្តែងជាស្តង់ដារ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅខាងបម្រើសេវាអតិថិជន។
- រូបតំណាងម៉ូណូក្រូម៖ អាចប្រើបានសម្រាប់តែកម្មវិធីដែលត្រូវគ្នានៅក្នុងផ្ទៃរចនាលំនាំដើមប៉ុណ្ណោះ។