ទំព័រដើម

>

លក្ខខណ្ឌធានា

លក្ខខណ្ឌធានា

ក.ការធានាប្តូរថ្មី នឹង សេចក្តីណែនាំការជួសជុល

១.គោលការណ៍ធានានេះអនុវត្តចំពោះតែទូរសព្ទ vivo ដែលលក់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

២.ក្នុងករណីទូរស័ព្ទមិនដំណើរការ អតិថិជនអាចជ្រើសរើសសេវាកម្មធានា និងរីករាយជាមួយការធានារយៈពេលមួយឆ្នាំផងដែរ។

៣.សម្រាប់ថ្ម ឆ្នាំងសាកថ្ម ខ្សែឆ្នាំងសាក កាសស្តាប់ត្រចៀក និង SDកាត។ រយៈពេលនៃការធានាគឺ 6 ខែបន្ទាប់ពីការទិញ។

៤.ដើម្បីទទួលបាននូវការធានា និងសេវាកម្មជួសជុល អតិថិជនគួរតែបង្ហាញប័ណ្ណធានានៃការទិញដែលមានសុពលភាព។

៥.ផលិតផលផ្សេងទៀតទាក់ទងនឹងសម្ភារៈ (ដូចជា សៀវភៅណែនាំ និង ប័ណ្ណធានា) មិនត្រូវបានគ្របដណ្តប់ដោយការធានានោះទេ ។

ខ.សេចក្តីណែនាំអំពីការធានាជួសជុល

១.សេវាកម្មធានាជួសជុល មានសុពលភាព លុះត្រាតែផលិតផលត្រូវបានប្រើប្រាស់ធម្មតា។ ប្រសិនបើផលិតផលខូចដោយសារហេតុផលផ្សេង ក្រៅពីគុណភាពផលិតផល ឬស្ថិតក្រោមស្ថានភាពមួយក្នុងចំណោមស្ថានភាពខាងក្រោម គឺមិនមានសិទ្ធិទទួលបានសេវាកម្មជួសជុលនោះទេ ប៉ុន្តែ អាចធ្វើការចំណាយដើម្បីជួសជុលផលិតផល។

(១) ប្រសិនបើរយៈពេលនៃការធានាបានផុតកំណត់ ការធានា ឬសេវាកម្មជួសជុលនឹងមិនមាននោះទេ។

(២)មិនមានប័ណ្ណធានាទិញត្រឹមត្រូវ។

(៣) ខ្លឹមសារនៅលើប័ណ្ណធានាទិញ មានសុពលភាព មិនត្រូវគ្នានឹង ផលិតផល ឬត្រូវបានផ្លាស់ប្តូរ។

(4)ប្រសិនបើផលិតផលត្រូវបានជួសជុលនៅមជ្ឈមណ្ឌលសេវាកម្មណាមួយដែលគ្មានការអនុញ្ញាត។

(៥)ការខូចខាតដោយសារកម្លាំងដែលមិនអាចទ្រាំទ្របាន ដូចជា ការរញ្ជួយដី ភ្លើងឆេះ .ល. ។ ការខូចខាតផលិតដោយសារប្រើប្រចាំថ្ងៃ(ឧទាហរណ៍ កោស ឬ ស្លាកស្នាមនៅលើគម្របថ្ម,ប៊ូតុង, អេក្រង់បង្ហាញ ហើយនឹង គ្រឿងបន្ថែម ល។

(៦)កំហុស ឬ បញ្ហា នៅក្នុងផលិតផលដែលមិនមែនជាបញ្ហា ផលិតកម្ម ឬ កំហុសមុខងារ។

(៧)ប្រសិនបើទូរស័ព្ទខូចដោយសារការប្រើប្រាស់គ្រឿងបន្លាស់ក្លែងក្លាយ (ឆ្នាំងសាក ខ្សែ .ល.) មិនត្រូវបានរ៉ាប់រងក្នុងការប្តូរថ្មី និង ការធានានោះទេ។

(៨) ប្រសិនបើផលិតផលខូចដោយសារវត្ថុរាវ ឬសំណើម ចូលក្នុងផលិតផល ឬការខូចខាតរូបរាង។

២.សម្រាប់ការជួសជុលរូបរាង ខូចដោយអង្គធាតុរាវ និងជួសជុលដោយគ្មានការអនុញ្ញាត កិច្ចព្រមព្រៀងជួសជុល “សេចក្តីណែនាំពិសេសសម្រាប់ការជួសជុលផលិតផល ” ចាំបាច់ត្រូវចុះហត្ថលេខារវាងអតិថិជន និងមជ្ឈមណ្ឌលសេវាកម្ម។

៣.អតិថិជនអាចទទួលបានសេវាកម្មនៅមជ្ឈមណ្ឌលសេវាកម្មដែលមានការអនុញ្ញាតពី vivo នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

៤.រាល់គ្រឿងបន្លាស់ សមាសធាតុនិងគ្រឿងបន្ថែម ប្តូរថ្មី ក្នុងអំឡុងពេលធានាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។

 

បញ្ជីនៃកំហុសមុខងារដែលគ្របដណ្តប់ក្នុងការប្តូរថ្មី និងសេវាកម្មការធានា

រំលឹកការបម្រុងទុកទន្ន័យ និងការជូនដំណឹងសំខាន់មុន ពេលផ្ញើទូរស័ព្ទជួសជុល

១.សូមប្រាកដថាទិន្នន័យរបស់ទូរស័ព្ទត្រូវបានបម្រុងទុក មុនពេលប្រគល់ទូរស័ព្ទជួសជុល ព្រោះវាអាចបាត់បង់ក្នុងអំឡុងពេលជួសជុល។

២.សូមយកភស្តុតាងដើមដែលបានទិញ ពេលបញ្ជូនទូរសព្ទទៅមជ្ឈមណ្ឌលសេវាកម្ម។ (វិក្កយបត្រទិញ និងប័ណ្ណធានា អាចមិនផ្លាស់ប្តូរដោយរហែក)

៣.ចំពោះការតវ៉ាទាក់ទងនឹង គ្រឿងបន្ថែម សូមនាំយកគ្រឿងបន្ថែម(ក្នុងករណីគ្រឿងបន្លាស់ត្រូវបានទិញដោយឡែកពីគ្នា

ភស្តុតាងដែលបានទិញនឹងត្រូវបានទាមទារ)។

៤.សម្រាប់បញ្ហាណាមួយដែលទាក់ទងនឹងការបញ្ចូលថ្មទូរស័ព្ទ សូមយកឆ្នាំងសាកទៅជាមួយទូរស័ព្ទ។

សេវាពហុប្រទេសធានារួមគ្នា