លិខិតជូនដំណឹងផ្លូវច្បាប់
តាមរយៈការចូលមើល ការរុករក ការចំណាំ ការចែករំលែក និង/ឬការប្រើប្រាស់គេហទំព័រនេះ អ្នកទទួលស្គាល់ថាអ្នកបានអាន យល់ និងយល់ព្រមក្នុងការចងភ្ជាប់ដោយលក្ខខណ្ឌដូចខាងក្រោម និងក្នុងការគោរពតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់ដែលចូលជាធរមាន។
1. ការដោះស្រាយវិវាទ
• ព័ត៌មានយោងតាម § 36 VSBG (ច្បាប់ស្ដីពីការដោះស្រាយវិវាទអ្នកប្រើប្រាស់ជាជនជាតិអាល្លឺម៉ង់)(អនុវត្តសម្រាប់តែប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ)៖
យើងមិនមានចេតនា ឬមានកាតព្វកិច្ចចូលរួមក្នុងនីតិវិធីដោះស្រាយវិវាទមុនក្រុមប្រឹក្សាអាជ្ញាកណ្តាលអ្នកប្រើប្រាស់ទេ។
• ការដោះស្រាយវិវាទនៃសហគមន៍អឺរ៉ុប(អនុវត្តសម្រាប់តែបណ្ដាប្រទេសសហគមន៍អឺរ៉ុបប៉ុណ្ណោះ)៖
គណៈកម្មការសហគមន៍អឺរ៉ុបផ្តល់នូវវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទាំងឡាយដោះស្រាយវិវាទទាក់ទងនឹងការទិញនៅលើបណ្ដាញ ដោយមានជំនួយពីអង្គភាពដោះស្រាយវិវាទមិនលម្អៀងមួយ៖
https://ec.europa.eu/consumers/odr
អាសយដ្ឋានអ៊ីមែលរបស់យើង៖ info@vivo.com
យើងមិនមានចេតនា ឬមានកាតព្វកិច្ចចូលរួមក្នុងនីតិវិធីដោះស្រាយវិវាទមុនក្រុមប្រឹក្សាអាជ្ញាកណ្តាលអ្នកប្រើប្រាស់ទេ។
2. សេចក្តីថ្លែងបដិសេធការទទួលខុសត្រូវ
• មាតិកានៃគេហទំព័រ
មាតិកានៃគេហទំព័ររបស់យើងត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់បំផុត។ ទោះយ៉ាងណាក៏ដោយ យើងមិនអាចធានានូវភាពត្រឹមត្រូវ ភាពពេញលេញ និង លក្ខណៈបច្ចុប្បន្នភាពរបស់មាតិកាបានទេ។ ព័ត៌មាន និងព័ត៌មានលម្អិតនៅលើទំព័រទាំងនេះមិនតំណាងឱ្យការអះអាង ឬការធានាណាមួយ ទោះជាដោយច្បាស់លាស់ ឬដោយតុណ្ហីភាពក៏ដោយ។ ជាពិសេស ពួកវាមិនតំណាងឱ្យការសន្យាដោយតុណ្ហី ឬការធានាណាមួយទាក់ទងនឹងលក្ខខណ្ឌ ភាពអាចលក់បាន ភាពសមស្របសម្រាប់គោលបំណងជាក់លាក់ ឬការមិនរំលោភច្បាប់ និងប៉ាតង់ទេ។
ផលិតផលដែលបានបង្ហាញនៅលើគេហទំព័រនេះគឺជាឧទាហរណ៍នៃផលិតផលដែលអាចរកបានពីក្រុមហ៊ុន vivo។ ការផ្លាស់ប្តូរទៅលើផលិតផល និងសេវាកម្មអាចនឹងកើតឡើងបន្ទាប់ពីថ្ងៃផុតកំណត់នៃការបោះពុម្ពផ្សាយសម្រាប់ទំព័រនីមួយៗ។ ការពណ៌នាអំពីផលិតផល ឬសេវាកម្ម ដែលរួមមានជាអាទិ៍ ការកំណត់រចនាសម្ព័ន្ធ និងលក្ខណៈពិសេសរបស់ផលិតផល អាចខុសគ្នាទៅតាមប្រទេស ឬតំបន់។ យើងមិនធានាថាម៉ាកយីហោ ឬផលិតផលនានាដែលបានបង្ហាញក៏អាចរកបាននៅក្នុងប្រទេសរបស់អ្នកនោះទេ។យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរការរចនា ឬរូបរាង ការផ្លាស់ប្ដូរលើលក្ខណៈបច្ចេកទេស គម្លាតនៃស្រមោលពណ៌ និងការផ្លាស់ប្ដូរលើវិសាលភាពនៃការដឹកជញ្ជូន ឬសេវាកម្ម។ រូបភាពបង្ហាញអាចមានគ្រឿងបន្ទាប់បន្សំ ឧបករណ៍ពិសេស ឬវិសាលភាពផ្សេងទៀតដែលមិនមែនជាផ្នែកនៃវិសាលភាពស្តង់ដារនៃការដឹកជញ្ជូន ឬសេវាកម្ម។ គម្លាតនៃពណ៌គឺកើតឡើងដោយសារបច្ចេកទេស។ ទំព័រនីមួយៗក៏អាចមានប្រភេទ និងសេវាកម្មដែលមិនត្រូវបានផ្តល់ជូននៅក្នុងប្រទេសមួយចំនួនផងដែរ។
តម្លៃណាក៏ដោយដែលបានផ្ដល់បណ្ណតម្លៃ គឺជាតម្លៃលក់រាយដែលគេណែនាំ និងអាចខុសគ្នានៅក្នុងពាណិជ្ជកម្ម។
• តំណភ្ជាប់
នៅលើគេហទំព័ររបស់យើង អ្នកក៏នឹងឃើញតំណភ្ជាប់ទៅទំព័រផ្សេងៗទៀតនៅលើអ៊ីនធឺណិតផងដែរ។ យើងចង់ចង្អុលបង្ហាញថា យើងមិនមានឥទ្ធិពលលើការរចនា និងមាតិកានៃគេហទំព័រដែលបានផ្ដល់តាមរយៈតំណភ្ជាប់ទាំងនោះទេ។ ហេតុដូច្នេះហើយ យើងមិនអាចធានាពីលក្ខណៈបច្ចុប្បន្នភាព ភាពត្រឹមត្រូវ ភាពពេញលេញ ឬគុណភាពនៃព័ត៌មានដែលបានផ្ដល់នៅលើគេហទំព័រទាំងនេះទេ។ ទាក់ទងនឹងផ្ទៃខាងក្រោយនេះ យើងមិនពាក់ព័ន្ធនឹងមាតិកាទាំងអស់នៃគេហទំព័រទាំងនេះទេ។ សេចក្តីប្រកាសនេះអនុវត្តចំពោះតំណភ្ជាប់ទៅគេហទំព័រខាងក្រៅទាំងអស់ និងមាតិការបស់គេហទំព័រទាំងនោះដែលមាននៅលើគេហទំព័ររបស់យើង។ ប្រសិនបើយើងដឹងអំពីការរំលោភច្បាប់ណាមួយនៅលើគេហទំព័រដែលបានតភ្ជាប់ យើងនឹងយកតំណភ្ជាប់នោះចេញដោយគ្មានការពន្យារពេលឡើយ។
• ការផ្លាស់ប្តូរគេហទំព័រ
យើងរក្សាសិទ្ធិក្នុងការធ្វើឱ្យប្រសើរឡើង ឬធ្វើការផ្លាស់ប្តូរទាក់ទងនឹងព័ត៌មាន សេវាកម្ម ផលិតផល និងមាតិកាផ្សេងទៀតរបស់គេហទំព័រនៅពេលណាមួយ និងដោយគ្មានការជូនដំណឹងជាមុន។
3. កម្មសិទ្ធិបញ្ញា
• ការរក្សាសិទ្ធិ
រាល់ឯកសារជាអត្ថបទ រូបភាព ក្រាហ្វិក សំឡេង វីដេអូ និងឯកសារជីវចលនា ក៏ដូចជាការរៀបចំរបស់ឯកសារទាំងនោះ ព្រមទាំងការរៀបចំ និងការបង្ហាញរបស់គេហទំព័ររួមមានកូដសូហ្វវែរមូលដ្ឋានគឺស្ថិតក្រោមការរក្សាសិទ្ធិ និងច្បាប់ផ្សេងទៀតសម្រាប់ការពារកម្មសិទ្ធិបញ្ញា។ ឯកសារទាំងនោះអាចមិនត្រូវបានផលិត កែសម្រួល ចែកចាយ ឬប្រើប្រាស់តាមវិធីផ្សេងក្រៅពីដែនកំណត់នៃច្បាប់រក្សាសិទ្ធិដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនឡើយ។ ការទាញយក និងការថតចម្លងគេហទំព័រនេះត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ឯកជន និងមិនមែនជាលក្ខណៈពាណិជ្ជកម្មប៉ុណ្ណោះ។
• ពាណិជ្ជសញ្ញា
រាល់សញ្ញាដែលបានបង្ហាញ រៀបរាប់ ឬត្រូវបានប្រើនៅលើគេហទំព័រនានាគឺស្ថិតក្រោមសិទ្ធិពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន vivoMobile Communication Co., Ltd. ប្រទេសចិន (“vivo”) លើកលែងតែមានការបញ្ជាក់ផ្សេង។ វាអនុវត្តជាពិសេសចំពោះឈ្មោះម៉ូដែល និងឡូហ្គោរបស់ vivo។ សញ្ញាទាំងនោះមិនអាចត្រូវបានថតចម្លង កែសម្រួល ចែកចាយ ឬប្រើប្រាស់តាមមធ្យោបាយណាក៏ដោយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន vivoឡើយ។
4. ការការពារទិន្នន័យ
សុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានសារៈសំខាន់សម្រាប់យើង។ ផ្អែកលើគោលការណ៍ការពារទិន្នន័យរបស់យើង ក្រុមហ៊ុនរបស់យើងបានចាត់វិធានការខាងបច្ចេកទេស និងខាងការរៀបចំដើម្បីអនុវត្តនូវលក្ខខណ្ឌរបស់ច្បាប់ស្ដីពីការការពារទិន្នន័យដែលចូលជាធរមាន។
ព័ត៌មានអំពីទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបាននៅពេលប្រើគេហទំព័រ និងគោលបំណងនៃការដំណើរការអាចរកបាននៅក្នុង សេចក្តីជូនដំណឹងអំពីឯកជនភាពរបស់យើង និងជាពិសេសនៅក្នុងសេចក្ដីពន្យល់អំពីការប្រើប្រាស់ ឃុកឃី។
យើងចង់ចង្អុលបង្ហាញថាការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិតអាចមានចន្លោះខ្វះខាតខាងសុវត្ថិភាព។ វាមិនអាចទៅរួចទេក្នុងការការពារទិន្នន័យបានទាំងស្រុងពីការចូលប្រើដោយភាគីទីបី។
5. ដែនកំណត់នៃការទទួលខុសត្រូវ
ទាំងក្រុមហ៊ុន vivoទាំងសាខា ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក ភ្នាក់ងារ បុគ្គលិក ឬអ្នកតំណាងផ្សេងទៀតរបស់ vivo គ្មាននរណាម្នាក់នឹងទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ជាពិសេស ដោយចៃដន្យ ដោយមិនចំពោះ ជាលក្ខណៈសងជំងឺចិត្ត និង/ឬ ការខូចខាតផ្សេងទៀត ដែលរួមមានជាអាទិ៍ ការបាត់បង់ប្រាក់ចំណេញ ឬប្រាក់ចំណូល ការបាត់បង់ទិន្នន័យ និង/ឬការបាត់បង់អាជីវកម្ម ទាក់ទងនឹងគេហទំព័រនេះ ឬការប្រើប្រាស់ ឬការគ្មានសមត្ថភាពប្រើប្រាស់គេហទំព័រនេះ ឬការពឹងផ្អែកលើមាតិកាដែលមាននៅក្នុងនេះឡើយ ទោះបីជាក្រុមហ៊ុន vivoត្រូវបានជូនដំណឹងអំពីលទ្ធភាពនៃការខូចខាតទាំងនោះក៏ដោយ។