អត្ថប្រយោជន៍នៃទិវាបម្រើសេវាកម្មរបស់ vivo
2026/7/9

ទិវាបម្រើសេវាកម្មរបស់ vivo (vivo Service Day) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី24-25 ជារៀងរាល់ខែ ដែលនឹងត្រូវប្រារព្ធឡើងរយៈពេល 2ថ្ងៃ ប្រកបដោយក្តីរីករាយ និងក្តីស្រឡាញ់។ មជ្ឈមណ្ឌលសេវាកម្មទាំង 2 របស់យើងនៅទូទាំងប្រទេស រួមជាមួយក្រុមការងារជំនាញច្បាស់លាស់ ទាំងផ្នែកប្រឹក្សាសេវាកម្ម និងវិស្វករថែទាំ នឹងរង់ចាំបម្រើ និងជួយសម្រួលដល់លោកអ្នកដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ vivo ប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ និងពង្រីកវិសាលភាពនៃសេវាកម្មរបស់យើង ដើម្បីផ្តល់ជូននូវបទពិសោធន៍សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះម្តងហើយម្តងទៀត។ ដូចនេះ សូមកុំបង្អង់យូរ! រួសរាន់អញ្ជើញមកកាន់មជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ vivo ដែលនៅជិតលោកអ្នកបំផុត ចាប់ពីថ្ងៃទី 24 និង 25 ខែកក្កដា ឆ្នាំ 2026 ដើម្បីទទួលបាននូវសេវាកម្មបន្ថែមដែលមានតម្លៃ។
ទូរសព្ទដៃ vivo ធ្វើឱ្យលោកអ្នកមានភាពលេចធ្លោដូចជាបុគ្គលល្បីៗ ហើយឥឡូវនេះ លោកអ្នកអាចរីករាយជាមួយនឹងអត្ថប្រយោជន៍ដ៏អស្ចារ្យ ក្នុងទិវាបម្រើសេវាកម្មរបស់ vivo ជាមួយនឹងសេវាកម្មដ៏ល្អឯក រួមមាន៖
· បញ្ចុះតម្លៃ ១០% លើការជាវគ្រឿងបន្លាស់និងគ្រឿងភ្ជាប់ជាមួយទូរសព្ទ(កាសខ្សែ ខ្សែសាក ដុំសាក)
· ការផ្តល់ជូនការបញ្ចុះតម្លៃទៅលើគ្រឿងបន្លាស់ក្នុងរយៈពេលដែលបានកំណត់
· ឥតគិតថ្លៃ លើការសម្អាត និងជូតសម្លាប់មេរោគលើទូរសព្ទ
· ឥតគិតថ្លៃ លើការទាញយកប្រព័ន្ធឡើងវិញ និងការធ្វើបច្ចុប្បន្នភាពកម្មវិធី (Software Upgrade)
· សេវាកម្មជួសជុលរហ័ស ក្នុងរយៈពេល ១ ម៉ោង (1 Hour Flash Repair)
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបម្រើលោកអ្នក – ទទួលបានកាន់តែច្រើន ចំណាយកាន់តែតិច ក្នុងទិវាបម្រើសេវាកម្មរបស់ vivo! ស្វែងយល់ព័ត៌មានបន្ថែមអំពីទិវាបម្រើសេវាកម្ម (Service Day)
WhatsApp: +855 23996081
Toll Free: 1800201576
Email: service@kh.vivo.com
Website: https://www.vivo.com/kh/support
Facebook: https://web.facebook.com/vivoservicecenterkh/
Discount of Spare Parts: https://web.facebook.com/share/p/1H6LHeeEbb/
សេវាកម្មមួយចំនួនគឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែងនៃមជ្ឈមណ្ឌលសេវាកម្ម។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលសេវាកម្មក្នុងតំបន់របស់លោកអ្នក។