ទំព័រដើម
ផលិតផល
ហាងលក់
ជំនួយ
Funtouch OS
ស្វែងយល់ពី vivo
V27
ថ្មី
V27e
ថ្មី
Y02s (3GB+64GB)
ថ្មី
Y16
ថ្មី
Y35
ថ្មី
គ្រប់ម៉ូឌែល
ប្រៀបធៀបរវាងម៉ូឌែល
ទំព័រដើម
ផលិតផល
V27
ថ្មី
V27e
ថ្មី
Y02s (3GB+64GB)
ថ្មី
Y16
ថ្មី
Y35
ថ្មី
គ្រប់ម៉ូឌែល
ប្រៀបធៀបរវាងម៉ូឌែល
ហាងលក់
ជំនួយ
Funtouch OS
ស្វែងយល់ពី vivo
Cambodia-ភាសាខ្មែរ
V27e
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
វិចិត្រសាល
លក្ខណៈបច្ចេកទេស
វិចិត្រសាល
លក្ខណៈបច្ចេកទេស
ទិដ្ឋភាពទូទៅ
ប្រព័ន្ធកាមេរ៉ា
ការរចនា
ប្រតិបត្តិការ
ការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ
ភ្លើងជំនួយ Aura Light Portrait
កាមេរ៉ា 64MP OIS Ultra-Sensing
បច្ចេកវិទ្យាសាកថ្មលឿន 66W ជាមួយអេក្រង់ Sunlight AMOLED 120Hz
គែមរាបស្មើជាមួយពណ៌ថ្មី
Aura Light Portrait
បើកពន្លឺ Aura របស់អ្នក
រាត្រីកាលកាន់តែរស់រវើក ជាមួយភ្លើងជំនួយ Aura Light ដែលអាចកែកម្រិតពន្លឺ ផ្តល់រូបភាពពេលរាត្រីពោរពេញដោយភាពលម្អិត មិនថាលើស្បែក ឬមុខគឺភ្លឺច្បាស់បែបធម្មជាតិ។
Portrait Studio
Low Light Portrait ប្រើប្រាស់នូវបច្ចេកវិទ្យាបន្ថែមពន្លឺ ដើម្បីផលិតចេញជារូបភាពមានតុល្យភាព និងភ្លឺច្បាស់។ បង្ហាញភាពរស់រវើកដល់រូប Portrait របស់អ្នក។
Aura Light
Portrait System
Go out at night confidently with the low-light expert trio by your side. Aura Light, Sony IMX766V Sensor, and Portrait mode work together to create clear, natural night portraits with great vibes.
ភាពច្បាស់ ទាំងមានទំនុកចិត្ត
សែលហ្វី ប្រកបដោយភាពលម្អិត និងភាពច្បាស់គ្មានគូប្រៀប។
បង្ហាញគំនិតច្នៃប្រឌិតរបស់អ្នក
V27e បំពាក់មុខងារ Multi-Style Portrait ដំណើរការដោយប្រព័ន្ធ Hardware និងបច្ចេកវិទ្យា។ មុខងារនេះឱ្យអ្នកបន្ថែមស្រទាប់ Filter ទៅលើរូបភាព ដោយការបែងចែកដំណើរការរវាងអ្នក និងផ្ទៃ Background។ បង្កើតបានជារូប Portrait បែបភាពរីករាយ និងបង្ហាញពីអារម្មណ៍អ្នក។
បំភ្លឺរាត្រីដ៏ស្រស់ត្រកាល
កាមេរ៉ា 64MP OIS Ultra-Sensing
មុខងារ Super Night
រាត្រីកាន់តែភ្លឺ កាន់តែស្រស់ស្អាត
កាមេរ៉ាគោល 64MP Ultra-Sensing បំពាក់បច្ចេកវិទ្យា OIS ដែលមានសមត្ថភាពចាប់យកពន្លឺបានកាន់តែច្រើន ផ្តិតសម្រស់រាត្រីបានភ្លឺ និងកាន់តែច្បាស់។
1
ផ្តិតយករាត្រី ប្រកបដោយទំនុកចិត្ត
មិនថាប្រភពពន្លឺអ្វីទេ បច្ចេកវិទ្យា Super Night លើ V27e ធ្វើការស្ដារឡើងវិញនូវពន្លឺ ពណ៌ និងបង្ហាញភាពលេចធ្លោ ដែលមាននៅលើរូបភាព ឬវីដេអូ។
រាត្រីអស្ចារ្យ ហាកដូចមានជីវិត
វីដេអូពេលរាត្រី
រាត្រីអស្ចារ្យ ហាកដូចមានជីវិត
វីដេអូពេលរាត្រី
ថត Vlog ដោយភាពរីករាយ និងងាយស្រួល
ថតវីដេអូ Vlog ដូចទៅអ្នកជំនាញ។ មុខងារ Micro Movie របស់ vivo ផ្តល់មកជម្រើសស្ទីល គំរូ និងការកែសម្រួលវីដេអូ ផ្តល់ភាពងាយស្រួលដល់ការកត់ត្រា និងចែករំលែកវីដេអូ Vlog ប្រចាំថ្ងៃរបស់អ្នក។
2
បើក OIS + EIS
បិទ OIS + EIS
លាហើយ ភាពរំញ័រ
ប្រព័ន្ធទប់លំនឹងទ្វេ រួមបញ្ចូលបច្ចេកវិទ្យា OIS និង EIS កែសម្រួលលើវីដេអូគ្រប់វិនាទី រក្សាលំនឹងវីដេអូ លុបបំបាត់រំញ័រ មិនថានៅទីខ្សោយពន្លឺក្តី ក៏អាចទទួលបានវីដេអូមានស្ថេរភាពដ៏អស្ចារ្យ។
Style: Mute
Studio ថតភាពយន្តក្នុងដៃអ្នក
ថតវីដេអូ ដូចអ្នកដឹកនាំរឿងខ្សែភាពយន្តបានគ្រប់ពេល ដោយប្រើមុខងារ Movie LUTs ផ្តល់ជម្រើសពណ៌កូឡឺជាច្រើន បង្កើតអារម្មណ៍ទៅដល់វីដេអូរបស់អ្នក ដោយមិនត្រូវចំណាយពេល ក្នុងដំណាក់កាលកាត់ត។
Vlog យ៉ាងសាមញ្ញ តែរស់រវើក
ផ្តិតយកគ្រាមិនអាចបំភ្លេចបាន ភ្ជាប់ជាមួយទឹកមុខបង្ហាញពីអារម្មណ៍អ្នក ក្នុងវីដេអូតែមួយ និងក្នុងពេលតែមួយ ដោយប្រើមុខងារ Dual-View Video។ ធ្វើការកំណត់ទម្រង់ និងទំហំអេក្រង់បំបែកតាមទៅអ្នកពេញចិត្ត។ ការចែករំលែកទៅកាន់ពិភពលោក គឺកាន់តែងាយស្រួល។
សោភ័ណលើរូបរាងដ៏សាមញ្ញ
សោភ័ណលើរូបរាងដ៏សាមញ្ញ
ស្តើង ស្រាល ស៊ីវិល័យ
ចាប់កាន់ពេញដៃ ជាមួយកម្រាស់តួខ្លួនដ៏ស្តើង ត្រឹមតែ 7.7mm និងទម្ងន់ដ៏ស្រាល ត្រឹមតែ 185g។ រីករាយក្នុងការចាប់កាន់កម្សាន្តរយៈពេលយូរ ដោយមិនមានបញ្ហាចុករោយដៃ។
3
7.7
mm
185
g
Lavender Purple
ពណ៌ Lavender Purple ដក់ស្រង់ពីផ្កាឡាវេនឌឺ ដែលតំណាងឱ្យភាពស្ងប់ស្ងាត់ ហើយហាក់បីដូចជាខ្យល់ដ៏ស្រស់ស្រាយ និងសេរីភាព បក់មកកាន់មុខអ្នក។
Glory Black
ផ្ទៃខ្មៅគ្រើម នាំមកអារម្មណ៍អាថ៌កំបាំង ជាមួយលំនាំភ្លឺចាំង ពិតជាចំណីចក្ខុដ៏ស្រស់ស្អាត។
ងាកមកមើលទម្រង់កាមេរ៉ា
ទម្រង់កាមេរ៉ា ដែលមានរង្វង់លែនកាមេរ៉ាប៉ុនគ្នា និងតម្រៀបគ្នាយ៉ាងត្រង់ បង្កើតបានជារូបរាងដ៏ស្អាត ស្តើង និងទាក់ទាញ។
ភាពលម្អិតដ៏ទាក់ទាញ
ការរចនាដ៏ពិសេស ដោយបច្ចេកទេសស្នាមឆ្លាក់ កម្រិតខ្នាតល្អិតលើផ្ទៃសំបកក្រោយ។ ឱ្យទម្រង់លំនាំដ៏ទាក់ទាញ ពណ៌ស្រស់ស្អាត និងបច្ចេកវិទ្យាកញ្ចក់ Fluorite AG ជះពន្លឺពណ៌សម្បូរបែប ទាក់ទាញអារម្មណ៍អ្នក។
ប្រតិបត្តិការឥតគូរប្រៀប
ប្រតិបត្តិការឥតគូរប្រៀប
សាកថ្មពេញលឿន ថាមពលថ្មធំ
សាកថ្មពេញលឿន ថាមពលថ្មធំ
សាកថ្ម V27e ពី 1% - 50% ក្នុងរយៈពេលត្រឹមតែ 19នាទី។ សាកថ្មលឿន ដោយមានទំនុកចិត្ត ជាមួយប្រព័ន្ធសាកថ្មសុវត្ថិភាព 24យ៉ាង ធានានូវគុណភាព និងសុវត្ថិភាពនៅពេលសាកថ្ម។
4,5,6,7
19 នាទី
សាកបាន 50%
66W
បច្ចេកវិទ្យាសាកថ្មលឿន
4600mAh
ថាមពលថ្ម
2X
អាយុកាលថ្មកើនឡើង
ប្រព័ន្ធសាកថ្មសុវត្ថិភាព 24យ៉ាង
Smart Charging Engine
1
%
គុណភាព និងភាពធន់
គុណភាព និងភាពធន់
ត្រូវបានឆ្លងកាត់ការតេស្តជាច្រើន ដើម្បីធានានូវគុណភាព និងភាពធន់។ V27e គឺបង្កើតឡើង ដើម្បីនៅក្បែរអ្នករាល់ថ្ងៃ ដោយបំពាក់អាវក្រោះការពារធូលី និងទឹក IP54 និងអាចទប់ការទម្លាក់ ពីកម្ពស់មួយម៉ែត្រ។
8
ដំណើរការ App កាន់តែច្រើន កាន់តែសប្បាយ
ដំណើរការ App កាន់តែច្រើន កាន់តែសប្បាយ
មិនថាអ្នកលេងហ្គេម បំពេញការងារ ឬដំណើរការ App ជាច្រើន រីករាយជាមួយការប្រើប្រាស់យ៉ាងរលូន ជាមួយ RAM ជំនួយ 8GB។ មិនត្រឹមប៉ុនហ្នឹងទេ ជាមួយអង្គផ្ទុកទិន្នន័យ 256GB ឱ្យអ្នកផ្ទុកឯកសារសំខាន់បានកាន់តែច្រើន។
9,10
27
រក្សាដំណើរការ 27 App ក្នុងពេលតែមួយ
បទពិសោធន៍ប្រើប្រាស់ដ៏រីករាយ
បទពិសោធន៍ប្រើប្រាស់ដ៏រីករាយ
អេក្រង់លំដាប់ភាពយន្តផ្ទាល់ខ្លួនរបស់អ្នក
អេក្រង់ Sunlight AMOLED 120Hz ភ្ជាប់វិញ្ញាបនបត្រការពារភ្នែក SGS ផ្តល់ភាពទុកចិត្តពេលប្រើប្រាស់ ជាមួយពណ៌រស់រវើក និងកាត់បន្ថយពន្លឺ Blue-Light ហើយប្រើប្រាស់ថាមពលតិច។
11
សំលេងពិរោះរណ្តំចិត្ត
ទទួលយកបទពិសោធន៍សំលេងដ៏ច្បាស់ និងមានគុណភាពខ្ពស់ គ្រប់ពេលគ្រប់ទីកន្លែង ជាមួយការបង្កើនសំលេងគ្រប់ជ្រុង។ បំពាក់ឧបករណ៍បំពងសំលេងដែលមានសមត្ថភាពបំបាត់សំលេងរំខានយ៉ាងឆ្លាតវៃ ផ្តល់សំលេងច្បាស់លម្អិតដល់ត្រចៀកអ្នក។
រក្សាកម្តៅទាបជានិច្ច
V27e ដំណើរការខ្លាំង ដោយមិនបែកញើសមួយដំណក់។ បំពាក់ប្រព័ន្ធបន្សាយកម្តៅដ៏ពិសេស និងប្រភេទសារធាតុតួខ្លួន រក្សាកម្តៅឱ្យនៅទាប ទោះស្ថិតក្រោមការប្រើប្រាស់ខ្លាំងប៉ុនណា។
ជំរុញក្បាច់គុណឡើងមួយកម្រិត
ទទួលយកបទពិសោធន៍លេងហ្គេមដ៏រលូន ស្ថេរភាព និងអារម្មណ៍សកម្មភាពពិតៗ ជាមួយមុខងារ 4D Game Vibration និងមុខងារ Game BOOST ទាញយកភាពពេញលេញពីហ្គេមទូរស័ព្ទ ក៏ព្រោះតែបន្ទះឈីបកម្លាំងខ្លាំងក្លាមានល្បឿន 2.8GHz។
OS តម្រូវតាមអ្នក
OS
តម្រូវតាមអ្នក
ភាពសុខដុមរមនានៅក្នុងដៃអ្នក
ជ្រើសរើសជាមួយពណ៌ ទម្រង់ Icon និង Wallpaper ណាមួយដែលស័ក្តិសមបំផុតសម្រាប់អ្នក។
12
ចែករំលែកដោយភាពទុកចិត្ត
ការពារឯកជនភាពលើរូបភាព ឱ្យអ្នកគ្រប់គ្រងទិន្នន័យឯកជនភាពផ្ទាល់ខ្លួនបានកាន់តែច្រើន នៅពេលអ្នកចែករំលែករូបភាពទៅខាងក្រៅ។
ខ្យល់អាកាសបរិសុទ្ធ
មុខងារ Real-Time AQI Card ឱ្យអ្នកដឹងច្បាស់ពីគុណភាពបរិយាកាស និងអាកាសធាតុក្នុងតំបន់ជិតអ្នក។
រក្សាកម្តៅគឺងាយស្រួល
គ្រប់គ្រងលើចំនួន App កំពុងដំណើរការ និងសម្រួលកម្លាំង CPU ដើម្បីរក្សាសីតុណ្ហភាពទូរស័ព្ទឱ្យនៅទាប។
កំណត់សម្គាល់៖
ដោយប្រើប្រាស់មុខងារ High Resolution ទើបអាចផ្តិតរូបភាពក្នុងកាមេរ៉ាគោល កម្រិត 64MP និងកាមេរ៉ាសែលហ្វី កម្រិត 32MP។ ទំហំភីកសែល (Pixel) អាចប្រែប្រួលទៅតាមការប្រើប្រាស់មុខងារថតផ្សេងៗរបស់កាមេរ៉ា។ សូមពិនិត្យទៅលើទំហំភីកសែល (Pixel) ដែលមានជាក់ស្តែង។
គោលបំណងវីដេអូដែលដាក់បង្ហាញ គឺសម្រាប់តែបង្ហាញពីមុខងារ Micro Movie តែប៉ុណ្ណោះ។ សូមពិនិត្យទៅលើការប្រើប្រាស់ជាក់ស្តែង។
កម្រាស់ និងទម្ងន់ជាក់ស្តែងអាចប្រែប្រួលទៅតាមវិធីសាស្ត្រក្នុងការវាស់វែង និងប្រភេទសារធាតុដើម។ V27e ពណ៌ Glory Black មានកម្រាស់ 7.7mm ទម្ងន់ 185g និងពណ៌ Lavender Purple មានកម្រាស់ 7.8mm ទម្ងន់ 186g។
ទិន្នន័យសាកថ្មគឺទទួលបានពីមន្ទីរពិសោធន៍ vivo។ ស្ថានភាពក្នុងពេលពិសោធន៍គឺ៖ សីតុណ្ហភាពក្នុងបន្ទប់ពិសោធន៍ធម្មតា និងសីតុណ្ហភាពទូរស័ព្ទគឺ 25℃±1℃។ ថាមពលថ្មទូរស័ព្ទនៅសល់ 1% បើកដំណើរការមុខងារ Airplane អេក្រង់បិទ ហើយសាកថ្មដោយប្រើប្រាស់ឆ្នាំងសាក និងខ្សែសាកស្តង់ដាក្នុងប្រអប់ទូរស័ព្ទ។ ទិន្នន័យជាក់ស្តែងអាចប្រែប្រួលទៅតាមស្ថានភាពបរិយាកាស ស្ថានភាពពេលសាក សីតុណ្ហភាពរបស់ទូរស័ព្ទ អាយុកាលរបស់ថ្ម និងកត្តាផ្សេងៗទៀត។
សមត្ថភាពផ្ទុកថាមពលថ្មធម្មតាគឺ 4600mAh និងសមត្ថភាពថាមពលថ្មវាយតម្លៃគឺ 4500mAh។
ទិន្នន័យអាយុកាលរបស់ថ្មគឺទទួលបានពីការធ្វើតេស្តប្រៀបធៀបផលិតផល vivo ដែលមិនមាន Smart Charging Engine ក្នុងមន្ទីរពិសោធន៍ vivo។
V27e មិនមែនជាស្មាតហ្វូនធន់នឹងទឹកទាំងស្រុងទេ ប៉ុន្តែបានផ្តល់មកអាវក្រោះការពារធូលី និងទឹកកម្រិត IP54 ក្នុងការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ។
RAM ជំនួយ 8GB ទទួលស្គាល់ពីប្រព័ន្ធ Software។ RAM និង ROM ដែលមានជាក់ស្តែងគឺតិចជាងដោយសារការផ្ទុកប្រព័ន្ធប្រតិបត្តិការនិងកម្មវិធីដែលបានដំឡើងជាស្រេច។
RAM ជំនួយ 8GB គាំទ្រការបើកដំណើរការទៅដល់ 27 App ក្នុងពេលតែមួយ។
អត្រា Refresh 120Hz គាំទ្រលើ App មួយចំនួនតែប៉ុណ្ណោះ។ រវាង App និងហ្គេម អត្រា Refresh និងអត្រាឆ្លើយតបការប៉ះអាចប្រែប្រួលបន្តិចបន្តួច។
Monochrome icon៖ ប្រើប្រាស់បានតែលើ App ក្នុង Theme ដើមប៉ុណ្ណោះ។
រូបភាព និងមុខងាររបស់ផលិតផលដែលដាក់បង្ហាញខាងលើ គឺគ្រាន់តែជាឯកសារយោងតែប៉ុណ្ណោះ។ គោលបំណងរូបភាពដែលបង្ហាញក្នុងអេក្រង់ គឺសម្រាប់តែបង្ហាញតែប៉ុណ្ណោះ។ សូមពិនិត្យទៅលើផលិតផលជាក់ស្តែង។
ទិន្នន័យដែលដាក់បង្ហាញទាំងអស់គឺយោងតាមការរចនាផ្នែកបច្ចេកទេស ការតេស្តក្នុងមន្ទីរពិសោធន៍ vivo និងការតេស្តពីអ្នកផ្គត់ផ្គង់ ហើយទិន្នន័យខ្លះអាចជាទិន្នន័យខ្ពស់បំផុត។ ទិន្នន័យជាក់ស្តែង អាចប្រែប្រួលទៅតាមស្ថានភាពបរិយាកាស និងកំណែ Software។ ការប្រៀបធៀបទាំងអស់ដែលដាក់បង្ហាញក្នុងទំព័រនេះ គឺសំដៅទៅលើផលិតផល vivo តែប៉ុណ្ណោះ។
ទិន្នន័យលក្ខណៈពិសេសរបស់ឆ្នាំងសាកអាចប្រែប្រួលដោយការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬផលិតក្នុងវេលាខុសគ្នា។ កម្លាំងសាក 66W និងទិន្នន័យសាកគឺមិនមានផលប៉ះពាល់ទេ។
User Interface ដែលបានដាក់បង្ហាញ គ្រាន់តែជាឯកសារយោងតែប៉ុណ្ណោះ។ ជាក់ស្តែងអាចប្រែប្រួលទៅតាមកំណែ Software។