ឥទ្ធិពលរបស់ vivo ក្នុងពិធីសម្ពោធព្រឹត្តិការណ៍កីឡា Asian Games លើកទី 19 នៅទីក្រុង Hangzhou
ថ្ងៃទី23 ខែកញ្ញា ឆ្នាំ2023
ថ្ងៃទី23 ខែកញ្ញា ឆ្នាំ2023 - ក្រុមហ៊ុន vivo ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយលើឆាកអន្តរជាតិ ដែលថ្ងៃនេះដែរ បានប្រកាស់ខ្លួនជាផ្លូវការ អ្នកផ្គត់ផ្គង់ស្មាតហ្វូនផ្តាច់មុខ ក្នុងព្រឹត្តិការកីឡា Asian Games Hangzhou លើកទី 19 ហើយបានបន្ថែមថា៖ នឹងគំនិតផ្តួចផ្តើមរបស់ខ្លួន ដោយប្រើប្រាស់ផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្លួន និងបទពិសោធន៍កន្លងមក ដែលខ្លួនបានធ្វើជាដៃគូសហការក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិពីមុនៗ ដើម្បីគាំទ្រព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍នេះ ចាប់ផ្តើម ដោយពិធីសម្ពោធដ៏មហិមាក្នុងល្ងាចថ្ងៃនេះ នៅទីតាំងពហុកីឡដ្ឋានអូឡាំពិក Hangzhou ប្រទេសចិន។
ពិធីសម្ពោធព្រឹត្តិការណ៍ Asian Games Hangzhou លើកទី 19
ព្រឹត្តិការណ៍ Asian Game ដែលទទួលការទស្សនាជាសកលនេះ ជាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកធំបំផុតក្នុងតំបន់ទ្វីបអាស៊ី និងជាព្រឹត្តិការណ៍កីឡាធំទីពីរលើពិភពលោក បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក។ គោលបំណងរបស់ព្រឹត្តិការណ៍នេះគឺថា ដើម្បីជាការអបអរសាទរទៅដល់អត្តពលិកដ៏អស្ចារ្យក្នុងតំបន់ និងបង្ហាញឲ្យឃើញពីស្តង់ដារកីឡាដ៏ខ្ពស់បំផុតមួយ។ ដោយការផ្តើមដោយបច្ចេកវិទ្យាទំនើប ក្នុងពិធីសម្ពោធនេះ ឃើញមានការរួមបញ្ចូលគ្នាពីពិភពឌីជីថលដ៏ភ្ញាក់ផ្អើល ជាមួយវប្បធម៌ប្រពៃណី បង្កើតបានជាទស្សនីយភាពដ៏ប្លែកភ្នែក និងអស្ចារ្យ ដែលបង្កប់នូវសោភ័ណភាពនៃតំបន់ខាងកើត បង្ហាញពីស្មារតីលើកីឡា និងខ្លឹមសារនៃវប្បធម៌របស់អាស៊ី។
vivo បានប្តេជ្ញាចិត្តបង្កើតផលិតផលដ៏ពិសេសស្របតាម ការជំរុញលើការរចនា ដែលជាគោលតម្លៃមួយរបស់ខ្លួន និងក្តីស្រលាញ់លើបច្ចេកវិទ្យាច្នៃប្រឌិត។ ក្នុងនាមជា អ្នកផ្គត់ផ្គង់ស្មាតហ្វូនផ្តាច់មុខ ក្នុងព្រឹត្តិការកីឡា Asian Games Hangzhou vivo នឹងផ្តល់មកនូវបុគ្គលិក និងអ្នកជំនាញបម្រើការនៅទីតាំងប្រកួតកីឡា ជាមួយផលិតផលលំដាប់កំពូលឈានមុខគេក្នុងវិស័យ។ តាមរយៈបច្ចេកវិទ្យាថតរូបទំនើបចុងក្រោយគេរបស់ខ្លួន vivo នឹកអនុញ្ញាតដល់អ្នកសារព័ត៌មាន និងទស្សនិកជនទូទាំងសកលលោក ឲ្យចូលរួមទស្សនា និងកតត្រាផ្តិតយកពេលវេលាដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ។
ក្នុងនាមជាប្រេនបច្ចេកវិទ្យាអន្តរជាតិមួយ vivo តែងតែជំរុញ និងប្រកាន់ភ្ជាប់នូវទស្សនៈរបស់ខ្លួនគឺ៖ បច្ចេកវិទ្យាសម្រាប់ពិភាពលោកកាន់តែប្រសើរ។ បច្ចេកវិទ្យាជំរុញភាពជឿនលឿនក្នុងវិស័យកីឡា។ ជម្រើសដែល vivo ធ្វើជាអ្នកផ្គត់ផ្គង់ស្មាតហ្វូនផ្តាច់មុខ ក្នុងព្រឹត្តិការកីឡា Asian Games Hangzhou លើកទី 19 បានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពបច្ចេកវិទ្យារបស់ប្រេន និងលើផលិតផល។ តាមរយៈការសហការជាមួយព្រឹត្តិការណ៍កីឡាអន្តរជាតិដូចជា Asian Games, World Cup និង NBA vivo បន្តបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាកម្រិតកំពូលរបស់ប្រទេសចិនទៅកាន់ពិភពលោក និងបានបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនជាប្រេនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក។
ចប់